ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

រដ្ធមន្ដ្រី​កសិកម្ម លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២១!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២១​នេះ ការនាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​ទទួល បាន​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់​ទិសដៅ ៦២​ប្រទេស គឺ​មាន​ការកើនឡើង​ចំនួន ២ ០៤១ ៩៨២,៧២ តោន​ស្មើនឹង ៨៤,៦៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ត្រឹមតែ ២ ៤១២ ៥២២,៦១ តោន​។ កសិផល​សំខាន់ៗ​ដែល​បាន​នាំ​ចេញ​មាន​ដូចខាងក្រោម​៖
១- ការនាំ​ចេញ​អង្ករ​
បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ២៨០ ៤៥០​តោន មាន​ការថយចុះ​ចំនួន ១១៧ ២១០​តោន​ (-២៩,៤៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៣៩៧ ៦៦០​តោន​
ការនាំ​ចេញ​អង្ករ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២១ មាន​ចំនួន ៤៧ ៤១៩​តោន​ កើនឡើង​ចំនួន ៥ ៨៥៦​តោន (១៤,០៩%) បើ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៤១ ៥៦៣​តោន​
អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១៩១ ៤៩២​តោន ស្មើនឹង ៦៨,២៨% អង្ករ​ស​គ្រប់​ប្រភេទ​មាន​ចំនួន ៨៣ ៦៨៣​តោន ស្មើនឹង ២៩,៨៤% និង​អង្ករ​ចំហុយ​មាន​ចំនួន ៥ ២៧៥​តោន ស្មើនឹង ១,៨៨%
អង្ករ​បាន​នាំចេញ​ទៅ​កាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​២០​ប្រទេស​ មាន​បរិមាណ​សរុប​ចំនួន ៦៧ ១៣៦​តោន (​ថយចុះ​ចំនួន ៦៨ ៤៤០​តោន ស្មើនឹង -៥០,៤៨%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៤៣ ២៩៣​តោន (​ថយចុះ​ចំនួន ៤ ៦៥៦​តោន ស្មើនឹង -៣,១៥%) ទិសដៅ​អាស៊ាន​ចំនួន ៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ២៧ ១៣៦​តោន​(​ថយចុះ​ចំនួន ២៥ ៨៥១​តោន ស្មើនឹង -៤៨,៧៩%) និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​២១​ប្រទេស មាន​បរិមាណ​សរុប ៤២ ៨៨៥​តោន (​ថយចុះ​ចំនួន ១៨ ២៦៣​តោន ស្មើនឹង -២៩,៨៧%)
ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៥៦​ក្រុមហ៊ុន​ ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូត​ដល់ ២០៣ ៨៤៧​តោន (៧២,៦៩%) និង​ក្រុមហ៊ុន​៤៦​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ ៧៦ ៦០៣​តោន (២៧,៣១%)​។​

២- ការនាំចេញ​ស្រូវ​
​ការនាំចេញ​ស្រូវ​មាន​ចំនួន ១ ៦៩២ ៨១៣​តោន ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ ទៅកាន់​ប្រទេស​វៀតណាម​និង​ប្រទេស​អារ៉ាប់​រួម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ៩០៣ ១៥២,៥២​តោន​) ដែល​មាន​ការកើនឡើង​ចំនួន ៧០៩ ៣០៥​តោន (៧២,១២%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៩៨៣ ៥០៨ តោន​។​

៣- ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣ ២៧០ ៩០២,៨១ តោន​
​កើនឡើង​ចំនួន ១ ២៥៦ ០៤០,២០ តោន ស្មើនឹង ៦២,៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២ ០១៤ ៨៦២,៦១ តោន ដែល​ក្នុងនោះ​រួមមាន​៖
ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៣៥ ១០៣,១២ តោន (​កើនឡើង​ចំនួន ១៩,២៤%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨៣៥ ៣០០ តោន ប្រទេស​វៀតណាម​ចំនួន ៣៨០ ១៥១,៥៦ តោន និង​ប្រទេស​ចិន​ចំនួន ១៩ ៦៥១,៥៦ តោន​
ដំឡូង​មី​ស្រស់ មាន​ចំនួន ៣៥៨ ៨០០ តោន (​ថយចុះ​ចំនួន -១១,៧៥%)  ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៦៥ ០០០ តោន និង​ប្រទេស​វៀតណាម​ចំនួន ២៩៣ ៨០០ តោន​
ម្ស៉ៅដំឡូង​មី​មានចំនួន ១៥ ៩០៣,៦៤ តោន (​កើនឡើង​ចំនួន ១៥,៩៥%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៤ ១៩១ តោន ប្រទេស​អ៊ីតាលី​ចំនួន ៥២,៨៤ តោន ប្រទេស​ណេ​ដឺ​ឡេ​ន​ចំនួន ១១៤ តោន ប្រទេស​ថៃ​ចំនួន ១ ៣៧៥,៨ តោន និង​សហរដ្ឋអាមេរិក​ចំនួន ១៧០ តោន​
កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៤ ៣២៣ តោន (​ថយចុះ​ចំនួន -៣៤,៣៦%) នាំចេញ​ទៅ​ប្រទេស​ចិន​
គ្រាប់​ស្វាយចន្ទី​មាន​ចំនួន ៨៤៣ ២៤៣,២៦ តោន (​កើនឡើង​ចំនួន ៣៣៦,៤៣%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៣ ៥៩០,៨៣ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ៣៣,៤៨ តោន ប្រទេស​កូរ៉េ​ចំនួន ២,០២ តោន ប្រទេស​ឡាវ​ចំនួន ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥១ តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១ តោន ប្រទេស​ថៃ​ចំនួន ៣ ១៤៧,៤០ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម​ចំនួន ៨៣៦ ៤៥០ តោន​
គ្រាប់​ពោត មាន​ចំនួន ១៤០ ៦៦៩,១៣ តោន (​កើនឡើង​ចំនួន ១៧៦,៤៤%) នាំចេញ​ទៅ​ប្រទេស​បង់​ក្លា​ដេស​ចំនួន ៤២ តោន ប្រទេស​កូរ៉េ​ចំនួន ២១ តោន កោះ​តៃវ៉ាន់​ចំនួន ៦៧៦,១៣ តោន ប្រទេស​ថៃ​ចំនួន ៤២ ៣៥០​តោន និង​ប្រទេស​វៀតណាម​ចំនួន ៩៧ ៥៨០ តោន​
គ្រាប់​សណ្តែកបាយ មាន​ចំនួន ១៨ ៥៨០ តោន (​កើនឡើង​ចំនួន ៥៨៥,៦៧%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​
គ្រាប់​សណ្តែកសៀង មាន​ចំនួន ១៧ ៧៥០,០៤ តោន (​កើនឡើង​ចំនួន ១០០%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៧ ០៥០​តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០៤ តោន និង​ប្រទេស​វៀតណាម​ចំនួន ១០ ៧០០ តោន​
ផ្លែ​ចេក​ស្រស់​មាន​ចំនួន ២៣៧ ០៩៩,៥ តោន (​កើនឡើង​ចំនួន ៦៨,៦៧%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ២១១ ០៧៩ តោន ប្រទេស​ជប៉ុន​ចំនួន ៤២៦,៦៦ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ៤៨០,៤៨ តោន និង​ប្រទេស​វៀតណាម​ចំនួន ២៥ ១១៣,៣៦ តោន​
ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ២៤ ៨៦៨,៤៤ តោន (​កើនឡើង​ចំនួន ១១៨,១៤%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ២៤ ៨០៤ តោន និង​ប្រទេស​វៀតណាម​ចំនួន ៦៤,៤៤ តោន​
ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៥៩ ៧៧៨,៥៥ តោន (​កើនឡើង​ចំនួន ២៤៥,៨៤%) នាំចេញ​ទៅ​ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨ តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨ តោន ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០ តោន ប្រទេស​ថៃ​ចំនួន ២០ ៩៦៩,២៨ តោន ប្រទេស​វៀតណាម​ចំនួន ១៣៨ ៤០៦,៦៨ តោន និង​ប្រទេស​ចិន​ចំនួន ២១១,២២ តោន​
ដំណាប់​ស្វាយ​មាន​ចំនួន ១២ ៧៦៨,៦១ តោន (​កើនឡើង​ចំនួន ១៩៨,៦០%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១០ ៤៧៦,០៩ តោន ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០ តោន ប្រទេស​កូរ៉េ​ចំនួន ១៣,៧៩ តោន ប្រទេស​ហ្វីលីពីន ចំនួន ៦៤៧,២៩ តោន ប្រទេស​ថៃ​ចំនួន ១ ០២០,៦១ តោន សហរដ្ឋ​អាមេរិក​ចំនួន ៥,៣៩ តោន ប្រទេស​វៀតណាម ចំនួន ៧៦,៨០ តោន និង​ចក្រភព​អង់គ្លេស ១៦,១៤ តោន​
ទឹក​ស៊ីរ៉ូ​ស្វាយ​មានចំនួន ៤ ០៦៩,៦២ តោន (​កើនឡើង​ចំនួន ៨០,៧៥%) នាំចេញ​ទៅ​ប្រទេស​ចិន​មាន​ចំនួន ១៤៨ តោន និង​ប្រទេស​ហ្វីលីពីន​ចំនួន ៣ ៩២១,៦២ តោន​
ដូងប្រេង​មាន​ចំនួន ២៤ ៤១៦,៦៩ តោន (​កើនឡើង​ចំនួន ៨,៦៦%) នាំចេញ​ទៅ​ប្រទេស​ឥណ្ឌា​ចំនួន ២០ ០១៦,៦៩ តោន និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៤ ៤០០ តោន​
ម្រេច​មាន​ចំនួន ១៤ ៥៦១,៦២ តោន (​កើនឡើង​ចំនួន ៣៩៨,៧៦%) នាំចេញ​ទៅ​ប្រទេស​ប៊ែលហ្សិក​ចំនួន ១០,៦៣ តោន ប្រទេស​កាណាដា​ចំនួន ០,៥២ តោន សាធារណរដ្ឋ​ឆេក​ចំនួន ៦,១០ តោន ប្រទេស​បារាំង​ចំនួន ១៩,០១ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ១៦០,៥៧ តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២ តោន ប្រទេស​ជប៉ុន​ចំនួន ២,៥៨ តោន ប្រទេស​កូរ៉េ​ចំនួន ១,៥៥ តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩ តោន ប្រទេស​រុស្សី​ចំនួន ០,៣១ តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩ តោន ប្រទេស​ស្វីស​ចំនួន ០,៤៨ តោន កោះ​តៃវ៉ាន់​ចំនួន ១៥ តោន ប្រទេស​អង់គ្លេស​ចំនួន ១,២៤ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន សហរដ្ឋ​អាមេរិក​ចំនួន ១,៧៥ តោន និង​ប្រទេស​វៀតណាម​ចំនួន ១៤ ២៩១,៤៩ តោន​
ថ្នាំជក់​មាន​ចំនួន ៨៧៩,៨៥ តោន (​ថយចុះ​ចំនួន -៥៥,៩១%) នាំចេញ​ទៅ​ប្រទេស​ប៊ែលហ្សិក​ចំនួន​១៩,៨២ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១ តោន ប្រទេស​ហុងគ្រី​ចំនួន ១៩,៨០ តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម ១ ៦៦០ តោន​
បន្លែ​ចម្រុះ​មាន​ចំនួន ៤៤,៩២ តោន (​ថយចុះ​ចំនួន -២៨,៥១%) នាំចេញ​ទៅ​ប្រទេស​បារាំង​
ម្ទេស​ស្រស់​មាន​ចំនួន ៦៤ ៩០៧,១២ តោន (​កើនឡើង​ចំនួន ៨៣,៤៧%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៦៤ ៩០៧,១២ តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២ តោន​
ម្ទេស​ក្រៀម មាន​ចំនួន ៩០០,២២ តោន (​ថយចុះ​ចំនួន -២៤,៩៨%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៩០០ តោន ប្រទេស​ប៊ែលហ្សិក​ចំនួន ០,២១ តោន និង​ប្រទេស​កាណាដា​ចំនួន ០,០១ តោន និង​
ផលិតផល​ចំនួន ៦២ មុខ ផ្សេងទៀត មាន​ចំនួន ៩១ ៤១៥,៦៨ តោន​។​

៤-​តម្លៃ​នៃ​ការនាំ​ចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ​ដែល​ទទួលបាន​ពី​ការនាំ​ចេញ​កសិផល (​ឯ​កតា​តម្លៃ​ផ្អែក​តាម​វិក័យ​ប​ត្រ​របស់​អ្នក​នាំ​ចេញ​) មាន​ចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លា​អាមេរិក ដែល​ក្នុងនោះ​៖
ការនាំ​ចេញ​អង្ករ​មាន​ចំនួន ២៣៧ ៥៤១ ១៥០ ដុល្លា​អាមេរិក​
ការនាំចេញ​ស្រូវ​មាន​ចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លា​អាមេរិក​
ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លា​អាមេរិក​។​

៥-​សន្និដ្ឋាន​
​ការនាំ​ចេញ​កសិផល​សរុប​ក្នុងរយៈពេល​៦​ខែ​ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៤,៦៤% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មាន​ការកើនឡើង​ចំនួន ១០៧,១៦% រីឯ​ការនាំ​ចេញ​អង្ករ​មាន​ការថយចុះ​ចំនួន -២៩,៤៧% ដោយសារ​កង្វះ​ទូរ​កុងតេន័រ តម្លៃ​ដឹកជញ្ជូន​កើនឡើង និង​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ការធ្លាក់ចុះ​ពិសេស​សហគមន៍​អឺរ៉ុប​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.