ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

​រដ្ធមន្ដ្រី​កសិកម្ម ÷​គម្រោង​ស្តីពី “​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ក្រីក្រ -​ការធ្វើឱ្យ​ប្រសើរឡើង​ពូជ​មាន់​ក្នុងស្រុក​

​រដ្ធមន្ដ្រី​កសិកម្ម ÷​គម្រោង​ស្តីពី “​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ក្រីក្រ -​ការធ្វើឱ្យ​ប្រសើរឡើង​ពូជ​មាន់​ក្នុងស្រុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គម្រោង​ស្តីពី “​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ក្រីក្រ -​ការធ្វើឱ្យ​ប្រសើរឡើង​ពូជ​មាន់​ក្នុងស្រុក និង​ការលើកកម្ពស់​ផលិតភាព តាមរយៈ​ការអនុវត្ត​បង្ហាញ​នៅក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​” ដែល​ទទួលបាន​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​។ គម្រោង​នេះ ត្រូវបាន​អនុវត្ត​សាកល្បង​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សម្រាប់​វគ្គ​ទី​១ គឺ​ចាប់ពី​ឆ្នាំ​២០១៦ -២០១៨ និង​វគ្គ​ទី​២ ពី​ឆ្នាំ​២០២០-២០២១ នៅ​ខេត្ត​គោលដៅ​ចំនួន ៣ គឺ​ខេត្ត​តាកែវ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ឆ្នាំង​។​

​គម្រោង​មាន​គោលបំណង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​គំរូ​ចិញ្ចឹម​មាន់​ជា​លក្ខណ​គ្រួសារ​សមស្រប​មួយ​សំដៅលើ​និរន្តរភាព​ផលិតកម្ម និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដែល​អាច​ឱ្យ​កសិករ​ចាប់​យក​របរ​ចិញ្ចឹម​មាន់​ពូជ​ក្នុងស្រុក​ជា​អាជីព​គ្រឹះ​រឹងមាំ​មួយ​សម្រាប់​លើកកម្ពស់​កម្រិតជីវភាព​ឲ្យបាន​ល្អប្រសើរ តាមរយៈ​ការអនុវត្ត​បច្ចេកទេស​បង្ហាញ​សាមញ្ញ និង​សមស្រប​មួយ​ក្នុង​បរិបទ​នៃ​ការ​ប្រែ ប្រួល​អាកាសធាតុ​។ ក្រៅ​ពី​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​អំ​ពី​ការចិញ្ចឹម ការផ្តល់ និង​ផ្សំ​ចំណី ការថែទាំ ការបង្ការ និង​ការពារ​ជំងឺ​សត្វ ការគ្រប់គ្រង​ផលិតកម្ម​-​សេវាកម្ម​សុខភាព និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ លើសពីនេះ គម្រោង​បាន​ផ្តល់​ទ្រុង (​ទំហំ​១២​ម​x៤​ម រៀប​ឥដ្ឋ ជញ្ជាំង​សំណាញ់ លួស​ប្រក់​សាំង្កសី​) ពូជ​មាន់​ចំនួន ៨៤​ក្បាល (​មេ ៧២) ទូ​ភ្ញាស់ ០១​គ្រឿង និង​ឧបករណ៍​-​សម្ភារៈ​មួយ ចំនួន​ទៀត​សរុប​ថវិកា​ប្រមាណ​១០​លាន​រៀល​/​គ្រួសារ និង​បាន​ជួយ​រៀបចំ​ទស្សនៈកិច្ច​សិក្សា​កន្លែង​ចិញ្ចឹម​មាន់​ដែល​ទទួលបាន​ជោគជ័យ ដើម្បី​ចែក​រំឡេក និង​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​ការ អនុវត្ត​ទីផ្សារ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផង​ដែរ​។​

​លទ្ឋផល​ទទួលបាន​៖
១. សាកល្បង​អនុវត្ត​ចិញ្ចឹម​មាន់​បង្ហាញ​-​មាន់ពូជ​ក្នុងស្រុក​បាន​ចំនួន​៤៥​កន្លែង (​ចំនួន​១៥ កន្លែង​/​ខេត្ត​) និង​បន្ត​ពង្រីក​ចំនួន​១៥​កន្លែង​ទៀត​នា​ឆ្នាំ​២០២១ (៥​កន្លែង​/​ខេត្ត​)​។​
២. ពី​ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន កសិករ​ចំនួន ៨៩% (៤០​គ្រួសារ​/៤៥​គ្រួសារ​) នៅ​បន្ត​ដំណើរការ​ចិញ្ចឹម​មា​ន់​។​
– ប្រាក់ចំណេញ​ចាប់ពី ៣៧៥ ០០០-១២ ៧៥០ ០០០​រៀល​/​ខែ (​ចំនួន​នេះ​អាស្រ័យ​លើ​ការយកចិត្តទុកដាក់​ចិញ្ចឹម​-​ថែទាំ ការ​ផ្សំ​ចំណី និង​ការពង្រីក​ផលិតកម្ម​)​។​
– កសិករ​ជោគជ័យ​ដែល​ទទួល​ប្រាក់​ចំណេញ​គួរ​កត់សម្គាល់​មានដូចជា​៖
o លោក ជុង ឆៃលី (​ខេត្ត​កំពង់ឆ្នាំង​) អតីត​យោធិន​ពិកា បច្ចុប្បន្ន​ពង្រីក​បាន​មេមាន់​ចំនួន​១៩៥ ក្បាល បា​-៣៥​ក្បាល ផលិត​កូន​មាន់បាន​១៥០០​ក្បាល​/​ខែ មាន មាន់​សាច់ ១៧០​ក្បាល រក​ប្រាក់​ចំណូល​សរុប​ប្រមាណ​១០ ៣៩០ ០០០​រៀល​/​ខែ​។​
o លោកស្រី ពុធ សុជា (​ខេត្ត​ត្បូងឃ្មុំ​) បច្ចុប្បន្ន​ពង្រីក​បាន​មេមាន់​ចំនួន​៤០០​ក្បាល បា​-៧០​ក្បាល ផលិត​កូន​មាន់បាន​២០០០-២៥០០​ក្បាល​/​ខែ រក​ប្រាក់​ចំណូល​សរុប​ប្រមាណ ១៤ ០០០ ០០០​រៀល​/​ខែ ឬ​ចំណេញ​ប្រមាណ​៨ ០០០ ០០០​រៀល​/​ខែ​។​
o លោកស្រី កន ភិរម្យ (​ខេត្តតាកែវ​) បច្ចុប្បន្ន​ពង្រីក​បាន​មេមាន់​ចំនួន​៩៣​ក្បាល បា​-១៥​ក្បាល ផលិត​កូន​មាន់បាន​១៥០០​ក្បាល​/​ខែ មាន​មាន់​សាច់​៥០០​ក្បាល​។ លោកស្រី កន ភី​រម្យ នៅ​បាន​ប្រមូល​-​ចងក្រង​បណ្តុំ​អ្នក​ផលិត​ស៊ុត​-​ភ្ញាស់​កូន​មាន់​ពូជ មាន​សមាជិក​ច្រើន​ជាង​៨០​គ្រួសារ ដែល​រក​ប្រាក់ចំណេញ​សរុប​ប្រមាណ ១២ ៧៥០ ០០០​រៀល​/​ខែ​។ លោកស្រី កន ភិរម្យ មិន​គ្រាន់​ជា​សហគ្រិន​ចិញ្ចឹម​-​ផលិត​កូន​មាន់ពូជ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ថែម​ទាំង​ជា​គ្រូបង្រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់នៅ​មូលដ្ឋាន​ទៀត​ផង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.