ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល ខេត្ដ​មណ្ឌលគិរី ត្រូវ​កូនចៅ​ប្តឹងទៅ រដ្ឋមន្ដ្រី​មហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖  មន្ត្រី​នគរបាល​នៃ​ស្នុងការ​នគរបាល ខេត្ដ​មណ្ឌលគិរី បានឲ្យដឹងថា ការដឹកនាំ​របស់ លោក ញ៉ែម វ៉ាន់​នី ដូច​ជា​បញ្ជា​ផ្ទាល់​ទៅលើ ការិយាល័យ​ចរាចរណ៍ មិន​ឆ្លង ស្នងការរង ទទួល​ផែន​សណ្ដាប់ធ្នាប់ ប្រើ​លោក នង ប៊ុន​ថុង អនុប្រធាន ការិយាល័យ កណ្ដាល​សេនាធិការ និង​លោក ជឹម ទូច អនុប្រធាន​ការិយាល័យ​ជួញដូរ ជំនួស​ផែន​បទល្មើស បើករថយន្ដ ស៊ី​រ៉ែ​ន អង្គភាព​ដើរ ទៅ​ចាប់​ឈើ​រក​លុយ​ពី អ្នក​រកស៊ី​ជា​ជនជាតិខ្មែរ និង​វៀតណាម កាល ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ឃាត់​គោយន្ដ កន្ដ្រៃ​យ​២​គ្រឿង ផ្ទុក​ឈើ​មួយ​គោ យន្ដ​៤​សន្លឹក ។​ល​។
​
ក្នុងនោះ បាន​ជំរិត​ទារប្រាក់ ពី​ជនជាតិ​វៀតណាម ឈ្មោះ​ទូ វ៉ាន់​ចាង ៤០០ លាន​ដុង ស្មើ​និង​២​ម៉ឺន​ដុល្លារ ។ លោក ស្នងការ​បាន យក​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ឯកជន ដូចជា ម៉ូតូ សម្ភារ​ការិយាល័យ របស់​អង្គភាព ដី​សាលប្រជុំ របស់​ស្នងការដ្ឋាន នគរបាល​ខេត្ដ​មណ្ឌលគិរី ទំហំ​៩០​គុណ ១៤០​ម៉ែត្រ ដែល​បច្ចុប្បន្ន ស្ថិត​ក្នុង​បញ្ជី​ទ្រព្យ សម្បត្ដិ​រដ្ឋ​នៅ​ឡើយ និង​សាលប្រជុំ​ស្នងការ ដ្ឋា​ន ដែល​ចំណាយ ថវិកាជាតិ បែរជា​យក​ទៅ ឱ្យ​បងថ្លៃ​ទៅវិញ ។​
​
លោក​ឧត្ដមសេនីយ៍ត្រី ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល ខេត្ដ​មណ្ឌលគិរី​ត្រូវ​មន្ដ្រីនគរបាល ជាន់ខ្ពស់​ជាច្រើន​រូប ក្រោម​ឱវាទ ប្តឹង​ទៅ​កាន់ លោក​ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​មហាផ្ទៃ ដើម្បី​សុំ​ឲ្យ​បញ្ជូន​ក្រុម អធិការកិច្ច​ចុះ មក​ធ្វើ​ការត្រួតពិនិត្យ និង​អង្កេត ទៅលើ​ភាពមិនប្រក្រតី​ការដឹកនាំ​ក្នុង​ស្នងការដ្ឋាន​។
​
ជាមួយគ្នានេះ ពាក្យបណ្ដឹង ក៏​បាន​លើក ឡើង​នូវ​រឿងរ៉ាវ​ផ្សេងទៀត ដូចជា គ្មាន​គំនិត អភិវឌ្ឍន៍​អង្គភាព ក្នុងនោះ បាន​រំលេច​នូវ​ទី ស្នាក់ការ​ប៉ុស្ដិ៍ រដ្ឋបាល​ចំនួន​៤ គ្មាន​កន្លែង​ធ្វើ ការ​សម្រាប់​មន្ដ្រីក្រោមឱវាទ ដូចជា​ប៉ុស្ដិ៍ មនោ​រម្យ ស្ពាន​មានជ័យ មេ​នា និង​មេ​ហ្ម​ង់​។ ពាក្យ បណ្ដឹង​នោះ​ក៏ បានលើកឡើង​ពី​ការ លាក់​ទុក​មន្ដ្រី​ខ្មោច ដោយ​មិន​បាន រាយការណ៍ ជូន​ថ្នាក់លើ ដើម្បី​ទុក​ស៊ី​ប្រាក់ខែ ព្រមទាំង ការ​កាត់​ប្រាក់​បៀ​រ​វត្សរ៍​មន្ដ្រីនគរបាល​មួយ ចំនួន​តាំង ពី​ឆ្នាំ​២០០៩​មកម្ល៉េះ ។

​មន្ដ្រីនគរបាល ទាំងនេះ ក៏បាន ចោទប្រកាន់ លោក​ឧត្ដមសេនីយ៍​ស្នងការ ពី​ការប្រកាស តែងតាំង​ដកតំណែង មិនបាន ឆ្លងកាត់​គណៈ កម្ម​ការ​របស់​ស្នងការ ហើយ​យក​តែ​ក្រុម គ្រួសារ​ប្រពន្ធ​សាច់ញាតិ ដំឡើង តួនាទី​បុណ្យ ស័ក្ដិ ចាំតែ​បើក​ប្រាក់ខែ​មិន​មក​ធ្វើការ ។
​
ការបែកបាក់​ផ្ទៃក្នុង​នេះ នៅក្នុង ពាក្យបណ្ដឹង​នោះ បាន​លើកឡើង​ថា លោកស្នងការ​ស្នើ ដក​ស្នងការរង​៤​រូប ដែល ពូកែ​ប្ដឹង ទៅ​ថ្នាក់លើ ហើយ​ស្នងការរង​ទាំង​៤​រូប រួមមាន​លោក ជ័យ សេថ​ន លោក ជិន សារុន លោក ឡេង ទុន និង​លោក សេង ស៊ី​ធឿន ។
​
សូមបញ្ជាក់​ថា​នេះ​ជា​ការប្ដឹងតវ៉ា​ទៅ​កាន់ ថ្នាក់ដឹកនាំ មួយទៀត នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ នៃ​ស្នងការ​តាម​បណ្ដា​ខេត្ដ ខណៈ​ដែល​ការ ប្ដឹងផ្ដល់​មិន​ពេញចិត្ដ មេដឹកនាំ​របស់​ខ្លួន​ក្នុង រូបភាព​បែបនេះ ធ្លាប់បាន​កើតឡើង​ទៅ​លើ អតីត ស្នងការ នគរបាល​ខេត្ដ​កំពង់ធំ លោក ផាន់ សុផេន ស្នងការ នគរបាល​ខេត្ដ​កំពត លោក ថ្លាង ភិរិន្ទ ជា​ដើម​នោះ ៕

2015_01_15c1 (2)

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.