ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

​រដ្ឋមន្ត្រី​វេង​សាខុន​៖​សូម​អ្នក​វិភាគ​និង​សាធារណជន​មេត្តា​ស្រាវជ្រាវ​នូវ​អ្វី​ដែល​ជា​របត់​នយោបាយ​ក្នុងការ​ធ្វើ​កំណែទម្រង់រ​បស់​រាជរដ្ឋាភិបាល​លើ​អនុវិស័យ​ជលផល​កន្លងមក​

​រដ្ឋមន្ត្រី​វេង​សាខុន​៖​សូម​អ្នក​វិភាគ​និង​សាធារណជន​មេត្តា​ស្រាវជ្រាវ​នូវ​អ្វី​ដែល​ជា​របត់​នយោបាយ​ក្នុងការ​ធ្វើ​កំណែទម្រង់រ​បស់​រាជរដ្ឋាភិបាល​លើ​អនុវិស័យ​ជលផល​កន្លងមក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោយ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីប្រព័ត៌​មានកាល​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ រួចមក ក្រសួង​បាន​ទទួល​មតិយោបល់​ពី​អ្នកវិភាគ និង​សាធារណជន​មួយចំនួន ដោយ​បាន​បកស្រាយ​ខុសពី​ការពិត​ប្រាសចាក​ពីអ្វី​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ដាក់ចេញ​នូវ​នយោបាយ​កំណែទម្រង់​និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​ធានា​បាន​សន្តិសុខ​ស្បៀង និង​ការនាំចេញ ក្នុង​ដំណាក់កាល​ដ៏​លំបាក​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។

​ក្នុង​បរិ​ការ​នេះ ខ្ញុំ​ចង់​ទាញអារម្មណ៍​អ្នកវិភាគ​និង​សាធារណជន​សូមមេត្តា​ស្រាវជ្រាវ​នូវ​អ្វី​ដែល​ជា​របត់​នយោបាយ​ក្នុងការ​ធ្វើ​កំណែទម្រង់រ​បស់​រាជរដ្ឋាភិបាល​លើ​អនុវិស័យ​ជលផល​កន្លងមក​ដែល​បាន​ចាប់ផ្តើម​ពី​ការអនុវត្ត​វិមជ្ឈការ​មុន​ឆ្នាំ​២០០៦​មក​អនុវត្ត​ការគ្រប់គ្រង​វិស័យ​នេះ​តាមបែប​មជ្ឈការ​វិញ​ក្រោយ​ឆ្នាំ​២០០៦ ហើយ​ដោយ​ពិនិត្យឃើញ​នូវ​ភាពចាំបាច់​ប្រមុខរ​រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​កំណែទម្រង់​សា​ជា​ថ្មី​ម្តងទៀត​ក្នុងការ​ធ្វើ​វិមជ្ឈការ​ក្រោយ​ឆ្នាំ​២០១៦ ដោយ​ត្រូវ​ប្រគល់​សិទ្ធិ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ប្រគល់​សិទ្ធិ​អំណាច​ជូន​ទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​បង្ក្រាប​បទល្មើស ជលផល និង​ព្រៃឈើ ដែល​ស្ថិត​នៅក្នុង​ដែនដី​របស់​ខ្លួន ដែល​ទាមទារ​ពេលវេលា​ក្នុង​ការកសាង និង​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​។ ក្នុងករណី​នេះ​គឺ​ក្រសួង​អាច​អន្តរាគមន៍ លុះត្រាតែ​មាន​សំណូមពរ​ចាំបាច់​តែប៉ុណ្ណោះ​។​

​ការបាត់បង់​ធនធានធម្មជាតិ កន្លងមក​មាន​ហេតុផល​ជា​ច្រើន​ដូច​ដែល​ខ្ញុំ​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួចហើយ ព្រោះ​ជា​លក្ខណៈ​សត្យា​នុម​ត្តិ មិនមែន​ក្រសួង​មិនបាន​ធ្វើ​និង​ដោះស្រាយ​នោះ​ទេ ព្រោះ​អ្វីៗ​បាន​ផ្តើម​ចេញពី​ដំណើរ​នៃ​ការរីកលូតលាស់​នៃ​វិស័យ​សេដ្ឋកិច្ច​ជាតិ​សង្គម​កំណើន​ទីក្រុង​និង​ប្រជាជន​ការកកស្ទះ​ដីល្បាប់​តាម​បណ្តា​ផ្លូវទឹក​និង​បណ្តា​ព្រែក​នានា​នៅ​តាម​ដង​ទន្លេ​ជា​ដើម ។​

​ដោយឡែក ការធ្វើ​វារីវប្បកម្ម​របស់​យើង​នាពេល​បច្ចុប្បន្ន គឺ​ស្ថិតនៅ​រាយប៉ាយ​ខ្វះ​ទុន​ខ្វះ ប្រភពទឹក​ការចិញ្ចឹម​មិន​បាន​ដាក់ចេញ​នូវ​ការចិញ្ចឹម​ជា​លក្ខណៈ​បណ្តា​ក់ត​គ្នា​បាន​ល្អ​នោះ​ទេ​ហើយ​ការប្រមូល​ផល​ជួប​ការលំបាក​ត្រូវ​ប្រើ​ពេល​យូរ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដែល​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ប្រមូល​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ​និង​ការដឹកជញ្ជូន​មក​កាន់​ទីផ្សារ​ចែកចាយ​។​

​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​យើង​បាន​និង​កំពុង​ពិនិត្យ​និង​ដោះស្រាយ​ជា​លក្ខណៈ​អន្តរក្រសួង​ជា​បណ្តើរៗ​ក្នុងនេះ​មាន​ក្រសួង​និង​ស្ថាប័ន​ចំនួន​៧ ដែល​មាន​ការ​ជាប់ទាក់ទង​ទៅនឹង​៖
1) គោលនយោបាយ​នៃ​ការត្រួតពិនិត្យ និង​ការបង់ពន្ធ​នៃ​ការ​នាំចូល​,
2) ការគ្រប់គ្រង​ទីផ្សារ និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ស្រុក​,
3) ការគ្រប់គ្រង​ធនធាន​ទឹក រួម​ទាំង​ព្រែក ស្ទឹង បឹងបួរ និង​បឹង​ទន្លេសាប ហើយ​នឹង​ផ្គត់ផ្គង់​ទឹក​ក្នុងការ​ធ្វើ​វារីវប្បកម្ម​,
4) ការជួយ​គាំទ្រ និង​ការលើកទឹកចិត្ត​ក្នុង​ការកែឆ្នៃ​ផលិតផល​ជលផល និង​ចំណី ប្រកប​ដោយ​ការប្រគួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​
5) ការ​ផ្តល់​ឥណទាន​និង​
6) ការជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែន​ដល់​ការជួយ​គាំទ្រ​សកម្មភាព​នានា​នៅ​នឹង​មូលដ្ឋាន​ផងដែរ​។​
​បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅនឹង​ការធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ការធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ (២០១៥-២០២០)​បាន​ប្រព្រឹត្តទៅ ទទួលបាន​វឌ្ឍនភាព ដោយ​មាន​សន្ទុះ​គួរឱ្យកត់សំគាល់ ដែល​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​៖
២០១៥ ទទួលបាន ១៤៣ ១៤១ តោន​
២០១៦ ទទួលបាន ១៧២ ៥០០ តោន​
២០១៧ ទទួលបាន ២០៧ ៤៤៣ តោន​
២០១៨ ទទួលបាន ២៥៤ ០៤៨ តោន​
២០១៩ ទទួលបាន ៣០៧ ៤០៨ តោន​
(​មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ​២០១៥-២០១៩) និង​
​នៅ​ឆ្នាំ​២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ។​

​កំណើន​ឡើងជា​លំដាប់​នៃ​ទិន្នផល​វារីវប្បកម្ម​នេះ ដោយសារតែ​មាន​ការចាប់​អារម្មណ៍ និង​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ និង​បងប្អូន​វា​រី​វប្បករ​កម្ពុជា​យើង គួបផ្សំ​នឹង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​បច្ចេកទេស និង​ទុន​ជា​ប្រាក់កម្ចី និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ផង​ដែរ​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​កម្ពុជា​។​

​បន្ថែម​លើស​ពីនេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀបចំ​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង​បងើ្ក​ន​ផលិតភាព​វារីវប្បកម្ម​ឱ្យមាន​ការប្រកួតប្រជែ​ង​បរិយាប័​ន្ន​និង​និរន្តរភាព​៕
​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.