ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ដឹកនាំ​ក្រុម​ការងារ​ចុះ​ស្ថាបនា​ផ្លូវ​នៅ​តាម​ក្រវាត់ក្រុង​

លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ដឹកនាំ​ក្រុម​ការងារ​ចុះ​ស្ថាបនា​ផ្លូវ​នៅ​តាម​ក្រវាត់ក្រុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​ក្រុមការងារ​របស់ មន្ទីរ និង​កម្មករ​យក​រថ​យន្ត​ចុះ​សម្អាត​ដី នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ដើម្បី រក្សា​សណ្តាប់ធ្នាប់ និង​របៀប រៀបរយ ព្រមទាំង​សោភណភាព​ក្រុង ដោយ​ចាក់​កៅស៊ូ​រោយ​ថ្ម​ប្រភេទ M19 ដើម្បី​ការពារ​ទឹក​កុំឱ្យ​ច្រោះ និង​ប្រេះ ក្រោយពី​មាន ការត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​របស់ មន្ទីរ​សាធារណការ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ ២០១៤​។​
​
លោក  មានប្រសាសន៍​ទៀត​ថា ផ្លូវ ក្រវាត់ក្រុង​ខាងលើនេះ​មាន​ប្រវែង ៩០០​ម៉ែត្រ ទទឹង ១១​ម៉ែត្រ ជា​ផ្លូវ​ប្រភេទ BD5T និង​ប្រភេទ 5B5T ។ ផ្ល​វ្លូ​ក្រវាត់ ក្រុង​នេះ​មាន​ផ្លូវ​បែកខ្នែង​ជា​៣​កំពុង​ចាក់ កៅស៊ូ​ជា​បន្តបន្ទាប់ មាន​ប្រវែង​៣.៦៦៥ ម៉ែត្រ ទទឹង​៦​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​DB5T ដែល​កំពុង​ស្ថាបនា​ជា​បន្តបន្ទាប់​ទៀត មាន​ប្រវែង សរុប​ជាង​១២​គីឡូម៉ែត្រ ។ ហើយ​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​នេះ ក្រុម​ការងារ​មន្ទីរ​សាធារណការ​ខេត្ត​កំពុង​ធ្វើ ទាំង​ភ្លៀង​ទាំង​ក្តៅ​ដើម្បី​ឱ្យ​ហើយ​រួចរាល់ មុន​ពេល​កំណត់ ។ ដោយឡែក​ផ្លូវបំបែក ក្រវាត់ក្រុង​ចេញពី​ផ្លូវជាតិ​លេខ ៥៧​អា ក្នុង​សង្កាត់ អូរ​តា​វ៉ៅ និង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រហូត​ដល់​រង្វង់​មូល​ភូមិ បុស្ស​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​
លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន​បានឱ្យដឹង ថា ការចុះ​ដឹកនាំ​កម្លាំង​ស្ថាបនា​ផ្លូវ​នេះ គឺ ក្រុមការងារ​កំពុង​ខិតខំ​អនុវត្ត​តាម​ផែន ការ​របស់​មន្ទីរ​ដោយ​អនុវត្ត​ការស្ថាបនា ផ្លូវ​ក្រវាត់ក្រុង​ដើម្បី​ឱ្យ​រួចរាល់​មុន​ការ គ្រោងទុក ។​
​
លោក បន្ត ថា ផ្លូវ​ក្រវាត់ក្រុង និង​ផ្លូវ បំបែក​ទាំង​៣​ខ្សែ​ខាងលើ ក្រុមការងារ របស់​មន្ទីរ​សាធារណការ​ខេត្ត និង​ក្រុម កម្មករ​បាន​ខិតខំ​ធ្វើ​ទាំង​ភ្លៀង ទាំង​ថ្ងៃ​ក្តៅ បើ​ទោះបី​មាន​ឧបសគ្គ​លំបាក​យ៉ាងណា​ក៏ ដោយ​ដើម្បី​ឱ្យ​សម្រេច​បាន​តាម​ផែនការ​។​
​
លោកប្រធាន​មន្ទីរ​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ និង​ផ្លូវបែក​ពី​ផ្លូវ​ក្រវាត់ក្រុង និង​អ្នក​ដឹក ទំនិញ​កសិផល​ផ្សេងៗ​បាន​កោតសរសើរ និង​សម្តែង​ការ​សាទរ​ចំពោះ​ការស្ថាបនា ផ្លូវ​នេះ​មាន​សកម្មភាព​ញាប់ដៃ ញាប់ជើង ដើម្បី​ឆាប់​បាន​រួចរាល់​ងាយស្រួល​ធ្វើ ដំណើរ​ទៅ​មក ។​
​
ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន​ទាំងអស់ បាន​សាទរ និង​មាន​មោទនភាព ចំពោះ​ក្រុម​ការងារ មន្ទីរ​សាធារណការ​ខេត្ត ដែល​ដឹកនាំ ដោយ​លោក ឌិន គឹម និង​ថ្នាក់ដឹកនាំ ខេត្ត​ប៉ៃលិន​ទាំងមូល​ដែល​ធ្វើឱ្យ​ខេត្ត​មួយ នេះ​មាន​សោភណភាព និង​ទាក់ទាញ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មក​កម្សាន្ត កាន់តែ​ច្រើន​ឡើង​ដើម្បី​លើក​មុខមាត់ ជាតិ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឱ្យ​រចនា សម្ព័ន្ធ​ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង​ទូទាំង​ប្រទេស​មាន​ភាព​រី​ក​ចម្រើន​ជា​លំដាប់ ៕

2014_04_01 2014_04_01-5

Filed in: ស្នាដៃ​ និង អភិវឌ្ឍន៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.