ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​អង្គភាព​រដ្ឋាករទឹក ផ្លាស់​ទុយោ​ទឹកស្អាត​ថ្មី​ធំ​ជាង​មុន ដើម្បី​បំរើ​តម្រូវការ​របស់​ប្រជាជន ក្នុង​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ លោក​អភិបាលក្រុង​បាត់ដំបង អង្គភាព​រដ្ឋាករទឹក បាត់ដំបង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នាំគ្នា​ចុះ​ពិនិត្យ និង​បើក​ការដ្ឋាន​សម្លុះ​លូ ផ្លាស់​ទុយោ​ទឹកស្អាត​ថ្មី​ធំ​ជាង​មុន ជា​ជំនួយ​ឥត​សំណង របស់​ប្រជាជន និង​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន ក្នុងតម្លៃ​ទឹកប្រាក់​ជាង ២០​លាន​ដុល្លារ ដើម្បី បំរើ​តម្រូវការ​របស់​ប្រជាជន​ក្នុង​ខេត្ត​បាត់ដំបង​កាល​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​លោក អ៊ុត ខ្លឹង អនុប្រធាន អង្គភាព​រដ្ឋាករទឹក​បាត់ដំបង បានឲ្យដឹងថា អង្គភាព​យើង បាន​ទទួល​ជំនួយ​ឥត​សំណង របស់ ប្រជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន ក្នុងតម្លៃ​ទឹកប្រាក់​ជាង ២០​លាន​ដុល្លារ ដើម្បី​កសាង​ស្ថានីយ​ធំៗ​២​កន្លែង គឺ​ស្ថានីយ​បូមទឹក​ឆៅ និង​ស្ថានីយ​ចម្រោះ​ផលិត​ទឹកស្អាត ព្រមទាំង​ជីក​កប់​ទុយោ​ប្រភេទ​ធំ ដើម្បី​ពង្រីក​បណ្តាញ​ទឹកស្អាត មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុងនោះ​ការសាងសង់ ស្ថានីយ​បូមទឹក​ឆៅ នៅ​ចំណុច​ជិត​ស្ពាន​រថភ្លើង ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​.​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​ចាប់ផ្តើម ជីកដី​តាម​ចិញ្ចើមថ្នល់​សម្លុះ​ទុយោ​ទឹក ទំហំ​៦​តឹក ពី​ការដ្ឋាន​ស្ថានីយ បូមទឹក​ឆៅ ដល់​ស្ថានីយ​ចម្រោះ​ទឹក នៅ​ចំណុច​រោងចក្រ​ទឹកកក​ចាស់ ស្ថិតក្នុង​ភូមិ​វត្ត​រំដួល ក្រុង​បាត់ដំបង ដែល​មាន​ចម្ងាយ​ជាង ៤៣០០​ម៉ែត្រ ដោយ​ចាប់ផ្តើម​សាងសង់ កាល​ពី​ក្នុង​ឆ្នាំ​២០១៤ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០១៦ ទើប​ចប់​សព្វគ្រប់​។​

​លោក អ៊ុត ខ្លឹង បាន​បន្តទៀតថា​ដើម្បី​បញ្ចេញ​ទឹក​អោយបាន​២២០​ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​បំពង់​ទឹក នៅក្នុង​គម្រោង​ទី​១ ក្នុង​ក្រុង​បាត់ដំបង​នោះ មាន​ប្រវែង ៧១​គីឡូម៉ែត្រ កន្លងមកហើយ​។ ចំណែក​គម្រោង​ទី​២ មាន​ប្រវែង​៦៥​គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​កប់​ទុយោ ចំនួន​៦ គោលដៅ​មាន​៖ ទី​១. ពី​ស្ថានីយ​បូមទឹក ទៅ​ដល់​ផ្សារ​ជ្រៃ​ស្រុក​ថ្មគោល ទី​២.​ទៅដល់​ចំណុច​ស្ពាន​ដូនទាវ ទី​៣.​ទៅ​ផ្តល់​ចំណុច​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ទី​៤.​ទៅដល់​ចំណុច​សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ទី​៥.​ទៅដល់​ចំណុច ម្តុំ​ពន្ធនាគារ ម្តុំ​សង្កាត់វ​ត្ត​គរ ក្រុង​បាត់ដំបង និង​ទី​៦.​ទៅដល់​ចំណុច​ភូមិ​កំពង់​សីមា ឃុំ​ឈើ​ទាល ស្រុក​បាណន់​។​

​លោក អ៊ុត ខ្លឹង បាន​បញ្ជាក់ទៀតថា បណ្តាញ​ទឹកស្អាត​បាត់ដំបង​យើង​កន្លងមក បាន​ផលិត​ទឹកស្អាត បាន​ចំនួន​ជាង​១​ម៉ឺន​ម៉ែត្រគូប​ទេ លុះ​ដល់​គម្រោង​ថ្មី​នេះ សាងសង់​ចប់សព្វគ្រប់ គឺ​អាច​ផលិត​ទឹកស្អាត បាន​ជាង​២​ម៉ឺន​ម៉ែត្រគូប ថែម​ទៀត ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​បាត់ដំបង និង​បាន​ទទួល​សេវា​ទឹក​ស្អាត ពី​អង្គភាព​រដ្ឋាករទឹក​យើង បាន​ច្រើន​ជាង​មុន ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ផងដែរ​។​

​លោក សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បានអោយដឹងថា នៅ​ខេត្ត​បាត់ដំបង​កន្លងមក ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទឹកស្អាត​ចាស់ តាំងពី​ជំនាន់​បារាំង បាន​កសាង​ឡើង​តាំងពី​ឆ្នាំ​១៩២២ មក គឺ​កប់​ទុយោ​មាន​ទំហំ​តូច​១​តឹក​ប៉ុណ្ណោះ តែ​ពេល​នេះ ខេត្ត​យើង​បានទទួល ប្រព័ន្ធ​ទឹក​ស្អាត​ថ្មី សូម្បី​តែ​ទុយោ​កប់​ដី​មាន ទំហំ​ដល់​ទៅ​៦​តឹក គឺ​ធំ​ជាង​មុន ហើយ​អាច​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ក៏​បាន​ច្រើន​ជា​មុន​ដែរ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ ដល់​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ទាំងនេះ តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​រហូតមក ៕

l2 (3) l2 (1) l2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.