ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

នាយ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​គោគ​គីឡូ​៩​ស្លាប់​ក្នុង​ផ្ទះសំណាក់​បន្ទាប់ពី​នាំ​ស្រី​កំណាន់​ឡើងឋានសួគ៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ នាយ​នគរបាល​ប៉ុស្តិ៍​គីឡូ ៩ នៃ​វរៈ​ការពារ​ព្រំដែន​គោក ៨១៧  ស្លាប់​ក្នុង​ផ្ទះសំណាក់ យីហោ​តា​យ​ហេង ១ បន្ទាប់​ពី​នាំ​ស្រី​កំណាន់​ឡើង​ឋានសួគ៌ ពេល​ម្ចាស់ផ្ទះ​គាស់​ទ្វារ បន្ទប់​ប្រទះឃើញ​សព​កាល​ម៉ោង ៧ យប់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥  ដោយ​ករណី​កើត​ពេលយប់​សមត្ថកិច្ច​បាន​ហុំ​ព័ទ្ធ​កន្លែងកើតហេតុ រហូតដល់​ព្រឹក​ថ្ងៃទី ១១ ឆ្នាំ​ដដែល បន្ត​ធ្វើ​កោស​សល្យ​វិច័យ ។​

​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បានអោយដឹងថា បុរស​រងគ្រោះ​ស្លាប់​មានឈ្មោះ ខេង ស្រ៊ុន អាយុ​៤៧​ឆ្នាំ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​គី​ឡូ ៩ នៃ វរៈ​ការពារ​ព្រំដែន​គោគ ៨១៧ មាន​ទីលំនៅ​ខេត្តក្រចេះ ។​

​តាម​សម្តី​ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​យប់​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ​២០១៥ លោក ខេង ស្រ៊ុន បាន​ផឹកស៊ី​ស្រវឹង​ជោគជាំ​ពី​ក្រៅ រួច​នាំ​ស្រី​ម្នាក់​មក​ជួល​បន្ទប់​ផ្ទះសំណាក់​ដេក ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៥ ស្ត្រី​ដៃគូ​លោក ខេង ស្រ៊ុន បាន​ចាកចេញ​ពី​បន្ទប់​ទៅមុន​បាត់ នៅសល់​តែ​លោក ខេង ស្រ៊ុន បាន​បិត​បន្ទប់ដេក​បន្ត ។ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល​កម្មករ​ផ្ទះសំណាក់​បាន​ទៅ​គោះ​ទ្វារ​ដា​ស់លោក ខេង ស្រ៊ុន ប៉ុន្តែ​លោក​នាយប៉ុស្តិ៍​រូប​នេះ​មិន​បាន​បើកទ្វារ​ទេ ដោយ​យល់ឃើញថា លោក ខេង ស្រ៊ុន ដេក​មិន​ទាន់​ឆ្អែត​កម្មករ​ក៏​ឈប់​ដាស់​គាត់​ទៀត ។ រហូតដល់​ម៉ោង​៧​យប់ មាន​ភ្ញៀវ​រក​បន្ទប់ដេក និង​មាន​ការងឿងឆ្ងល់​ម្ចាស់​ផ្ទះសំណាក់​បាន​នាំគ្នា​ទៅ​គោះ​ទ្វារ​បន្ទប់​លោក ខេង ស្រ៊ុន មិន​ឭ​មាត់​ទៀត ក៏​សម្រេចចិត្ត​គាស់​ទ្វា​បន្ទប់ ហើយ​ក៏​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​លើ​គ្រែ​តែម្តង ។​

​សមត្ថកិច្ច​ពិនិត្យ​កោសល​វិច័យ​ស្រាវជ្រាវ​កន្លែងកើតហេតុ ឃើញ​សព​ជនរងគ្រោះ​ងូតទឹក​ស្អាត​ដេក​លើ​គ្រែ ឃើញ​ស្រោមអនាម័យ​ចំនួន ៣ ដែល​ប្រើ​រួច​មាន​ទឹករំអិល ក្រៅពី​នេះ​មិន​មាន​ស្លាកស្នាម​អ្វី​ទេ ។ ប្រភព​សាច់ញាតិ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ផង ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ការស្លាប់​របស់​លោក ខេង ស្រ៊ុន គឺ​បណ្តាលមកពី ទី​១​មាន​ជំងឺ​ប្រចាំកាយ ទី​២ មាន​ជាតិពុល​នៅក្នុង​ខ្លួន (​គ្រឿង​ស្រវឹង​) ទី​៣​ប្រើ​ថ្នាំ​ប៉ូវ​កម្លាំង​ជំនួយ​ហួសហេតុ ពេល​រួមភេទ​ជាមួយ​ដៃគូ ដូច្នេះ​ករណី​នេះ មិនមែន​ជា​រឿង​ឃាតកម្ម​ឡើយ ។ ក្រោយពី​ធ្វើ​កោសល​វិច័យ ហើយ​សព​បាន​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​ក្រចេះ​តាម​ប្រពៃណី ៕

l1 l1 (2) l1 (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.