ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

ប្រជាពលរដ្ឋ២៩២គ្រួសារ បាត់បង់ជំនឿលើអភិបាលខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ​២៩២​គ្រួសារ បាន​សម្ដែង​នូវ​ការព្រួយបារម្ភ ចំពោះ​ការ​ពុំ​ព្រមព្រៀង​សហការ រវាង​លោក​អភិបាលខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល ទោះបីជា​មាន​ការស្នើសុំ​ពី​សំណាក់​ស្ថាប័ន​តុលាការ​យ៉ាងណា​ក៏ដោយ ក៏​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​បាន​បង្ហាញ​នូវ​ការព្រងើយកន្តើយ​ដដែល ។​

​តំណាង​ប្រជាពលរដ្ឋ​បានឱ្យដឹងថា តុលាការខេត្ត​កណ្ដាល​បានស្នើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​អភិបាលខេត្ត​កណ្ដាល ដើម្បី​ស្នើសុំ​កងកម្លាំងប្រដាប់អាវុធ​ធ្វើ​ការចុះអនុវត្ត​សាលក្រម​ស្ថាពរ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ ។ តែ​មកដល់​ពេលនេះ​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ពុំទាន់​បាន​ឆ្លើយតប​ទៅ​ស្ថាប័ន​តុលាការ​ដែល​ជា​អំណាច​ទី​៣ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះទេ ។​

​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា ភាព​ព្រងើយកន្តើយ​របស់លោក​អភិបាលខេត្ត​លោក​ម៉ៅ ភិរុណ ក្នុង​ការ​ចេញ​លិខិតបញ្ជាក​ង​កម្លាំង យោង​តាម​ការស្នើសុំ​របស់​តុលាការ​នេះ ទំនង​ជា​លោក​អភិបាលខេត្ត​រូបនេះ​ខ្លាច​អំណាច​លោកស្រី​នាយិកា សៀង ចាន់​ហេង ដែលជា​អ្នក​មាន​អំណាច​ខ្លាំង មួយរូប​ប្រចាំ​ទឹកដី​ខេត្ត​កណ្ដាល ។ ដោយឡែក​លោកស្រី​នាយិកា សៀង ចាន់​ហេង ក៏​ពុំ​បាន​ទាមទារ ឬ​ធ្វើ​ការប្ដឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ដែរ គឺ​នៅ​រង់ចាំ​តែ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការខេត្ត​កណ្ដាល ប្រគល់​ដី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​២៩២​គ្រួសារ តែប៉ុណ្ណោះ ។​

​គួរ​រំលឹក​ផងដែរ​ថា តុលាការខេត្ត​កណ្ដាល​បានសម្រេច​ក្ដី​ប្រគល់ឱ្យ​ទៅ​ប្រជាពលរដ្ឋ​ទាំង​២៩២​គ្រួសារ​នោះ​កាលពី​ឆ្នាំ​២០០៦ មកម្ល៉េះ និង​រង់ចាំ​តែ​អនុវត្ត​សាលក្រម​អនុវត្ត​តែប៉ុណ្ណោះ ។ ការអូសបន្លាយ​ការអនុវត្ត​សាលក្រម​ស្ថាពរ​នេះ​គឺ​អស់​រយៈពេល​១០​ឆ្នាំ មក​ហើយ​ដែរ ។​

​ប្រភព​ព័ត៌មាន​ក្រៅ​របង​តុលាការ​បាន​ឱ្យដឹងថា តុលាការខេត្ត​កណ្ដាល​បាន​ធ្វើលិខិត​ស្នើសុំ​ទៅ​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ស្នើសុំ​កងកម្លាំង​ដើម្បី​អនុវត្ត​សាលក្រម​ស្ថាពរ​នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ ។ ឥរិយាបថ​របស់​លោក ម៉ៅ ភិរុណ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋអ​ស់​សង្ឃឹម​យ៉ាង​ខ្លាំង ដោយសារ​តែ​ការអនុវត្ត​សាលដីកា​នេះ​ពីរ​ដង​រួចមកហើយ គឺ​គ្មាន​វត្ត​មាន​អាជ្ញាធរ​ចូលរួម​នោះទេ ។

​ហេតុផល​នេះ​ហើយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទាំង​២៩២​គ្រួសារ​ស្នើសុំ​ទៅ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន មេត្តា​ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​ដីស្រែ​ចំការ​មក​កាន់កាប់​ដោយ​ស្របច្បាប់​វិញ​ផង ៕

land_dispute_kandal-1 land_dispute_kandal-2 land_dispute_kandal-3 land_dispute_kandal-4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.