ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

គណៈ​កម្មាធិ​ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ​លោក ជា ខេ​មា ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ និងអាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​សួរ​សុខ ទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់ជូន​គ្រួសារ​ដែល​កំពុង​ជួបប្រទះ​ជីវភាព​ខ្វះខាត​ចំនួន ៣០​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​ពញា​ពន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ គណៈ​កម្មាធិ​ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ​លោក ជា ខេ​មា ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក សុខ សម្បត្តិ ប្រធានកិត្តិយស​អនុសាខា​កាកបាទ ក្រហម​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ និង​សហការី ព្រមទាំង​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​សួរ​សុខ ទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ផ្តល់ជូន​គ្រួសារ​ដែល​កំពុង​ជួបប្រទះ​ជីវភាព​ខ្វះខាត​ចំនួន ៣០​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

-​ក្នុងឱកាស​នោះ​ដែរ លោក​ប្រធាន បាន​ពាំនាំ​មក​នូវ​ប្រសា​ស ន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ដោយ​ប្រកាន់យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​អនុវត្ត​វិធានការ​ការពារ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដូចខាងក្រោម ៖ ៣​ការពារ ( ១.​ពាក់​ម៉ាស ២.​លាង​សម្អាត​ដៃ​ឲ្យបាន​ញឹកញាប់ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ) ៣​កុំ (១.​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ) និង​២​ចូលរួម (១.​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ២.​ស្កេន​កូដ​ទីតាំង​ទប់ស្កាត់​ជំងឺ​កូវី​ដ​- ១៩ ។ អំណោយ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន ៖
១/ អង្ករ​ចំនួន ០១​បាវ​
២/ មី​ចំនួន ០១​កេស​
៣/ ទឹកត្រី​ចំនួន ០១​យួរ និង​ថវិកា​ចំនួន​២០.០០០​រៀល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.