ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រជាពលរដ្ឋ និង​កម្មករ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង «​តំបន់​ក្រហម​» ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​៨០០​បន្ទប់ ទទួល​បាន​ការ​បញ្ចុះតម្លៃ​៥០​ភាគរយ ពី​ម្ចាស់​បន្ទប់​លោកឧ​ញ៉ា ស្រី ស៊ីណា

ប្រជាពលរដ្ឋ និង​កម្មករ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង «​តំបន់​ក្រហម​» ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​៨០០​បន្ទប់ ទទួល​បាន​ការ​បញ្ចុះតម្លៃ​៥០​ភាគរយ ពី​ម្ចាស់​បន្ទប់​លោកឧ​ញ៉ា ស្រី ស៊ីណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក ហាស់ កំសាន្ដ ថា ចំពោះ​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី ដែល​ស្នាក់នៅ​ផ្ទះជួល និង​បន្ទប់​ជួល​ចំនួន​៨០០​បន្ទប់ ក្នុង​ផ្សារ​សុភមង្គល «​តំបន់​ក្រហម​» និង​ទទួល​បាន​ការ​បញ្ចុះតម្លៃ​៥០% ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២១ រហូតដល់ «​តំបន់​ក្រហម​» នេះ​ក្លាយជា «​តំបន់​លឿង​» វិញ​។​

​ការបញ្ជាក់​របស់លោក ជា ពិសី បាន​ធ្វើឡើង បន្ទាប់​ពី​រដ្ឋបាល​ខណ្ឌ ទទួល​បាន​សំណូមពរ​ឱ្យជួយ​បញ្ចុះតម្លៃ​ផ្ទះជួល និង​បន្ទប់​ជួល​ពី​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី ពិសេស​ទទួល​បាន​ការ​ឯកភាព​ទាំងស្រុង លើ​ការ​បន្ធូ​បន្ថយ ថ្លៃ​ផ្ទះជួល និង​បន្ទប់​ជួល​ចំនួន​៨០០​បន្ទប់ ពី​ម្ចាស់​បន្ទប់​លោកឧ​ញ៉ា ស្រី ស៉ីណា ស្ថិត​នៅក្នុង​ផ្សារ​សុភមង្គល «​តំបន់​ក្រហម​» ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២១​។​

​លោក ជា ពិសី បញ្ជាក់ថា ដើម្បី​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូវី​ដ​-១៩ និង​បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី​ស្នាក់នៅ​ផ្ទះជួល និង​បន្ទប់​ជួល តាមរយះ​រដ្ឋបាល​ខណ្ឌ​, លោកឧ​ញ៉ា ស្រី ស៉ីណា ដែល​ជា​ម្ចាស់​បាន​ឯកភាព​ទាំងស្រុង ក្នុងការ​បន្ធូ​បន្ថយ​បញ្ចុះ​តម្លៃ​ផ្ទះជួល និង​បន្ទប់​ជួល​ចំនួន​៨០០​បន្ទប់ ក្នុង​ផ្សារ​សុភមង្គល «​តំបន់​ក្រហម​» មក​នៅត្រឹម ៥០% ប៉ុណ្ណោះ​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២១ រហូតដល់ «​តំបន់​ក្រហម​» នេះ​ក្លាយជា «​តំបន់​លឿង​» វិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.