ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Teo Lay Cheng ដែល​ទើប​ទទួល​ការ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Teo Lay Cheng ដែល​ទើប​ទទួល​ការ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ថ្ងៃ​អង្គារ ១៥​រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទី​ស្តី ការ​ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Teo Lay Cheng ដែល​ទើប​ទទួល ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ​ឯកអគ្គ​រដ្ឋ ដែល​ទើប​ទទួល​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ប្រចាំ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​បាន​គូសបញ្ជាក់ថា​៖ បេសកកម្ម​ការទូតរ​បស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​គឺ​ពិតជា​មាន​សារៈ សំខាន់​ខ្លាំង​ណាស់​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​សិង្ហ​បុរី​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បាន បង្ហាញ​បំណង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ រវាង​ប្រទេស​ទាំង​ពីរ​សិង្ហ​បុរី​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ ឡើង​ថែម​ទៀត តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​នេះ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​ប្រតិភូ​អំពី ការប្រើប្រាស់​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ជាតិ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ការចេញ​បណ្ណ​បើកបរ ការ​ប្រឡង​យក​បណ្ណ​បើកបរ និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ជាដើម​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ធ្វើ​បច្ចុប្បន្នភាព​ជូន​លោក​ជំទាវ​អំពី​ការសម្រេច​ជ្រើសរើស​ក្រុម ហ៊ុន​YCH និង​Infrastructure Asia (IA) របស់​សាធារណរដ្ឋ​សិង្ហ​បុរី ជា​ដៃគូ​ឯកជន​ដើម្បី​សិក្សា និង អភិវឌ្ឍ​សំណើ​គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និង​ភារកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ (Framework Agreement – FA) ជាមួយ​ក្រុមហ៊ុន​YCH និង​ក្រុមហ៊ុន IA​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​អត្ថប្រយោជន៍​នៃ​គម្រោង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម ភ្នំពេញ​នេះ​ថា​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស ជាមួយ​នឹង​ការគាំទ្រ​ពី បណ្តាញ​ផ្លូវ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើរតួនាទី​ក្នុងការ​ចែកចាយ​ទំនិញ​នៅក្នុង​ប្រទេស និង​ជា​ចំណុច​ត​ភ្ជាប់​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ដែល​រួមមាន​៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស និង​អាច​បម្រើ​ជា​មណ្ឌល ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​ក្នុង​តំបន់​ផងដែរ ដោយហេតុ​ថា​កម្ពុជា​មាន​ទីតាំង​ភូមិសាស្ត្រ​ឋិត​នៅ​ចំ​កណ្តាល ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.