ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​

សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន ស៊ីណូ​វ៉ាក់​(Sinovac) ចំនួន​៥០​ម៉ឺន​ដូស​បន្ថែមទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​នោះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។ វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​(Sinovac) ៥០​ម៉ឺន​ដូស ដែល​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​វ៉ាក់សាំង​លើក​ទី​៣​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ខណៈ​ជើង​ទី​១ មាន​ចំនួន ១.៥​លាន​ដូស បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា និង​ជើង​ទី​២ មាន​ចំនួន ៥០​ម៉ឺន​ដូស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែ​មេសា​។​
​វ៉ាក់សាំង​កូវី​ដ​១៩ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការវាយប្រហារ​ដោយ​ជំងឺ​កូវី​ដ​១៩​។

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ វ៉ាក់សាំង​កូវី​ដ​១៩ ដែល​កំពុង​ទទួលបាន ហើយ​កំពុង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន​។​

​សូមបញ្ជាក់​ថា កម្ពុជា ទទួលបាន​វ៉ាក់សាំង​ជាង ៤​លាន​ដូ​សរួច​មក​ហើយ រួមមាន​៖ ស៊ីណូ​ហ្វាម​(Sinopharm) ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧​លាន​ដូស​, វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​(Sinovac) ទិញ​ពី​ចិន ២​លាន​ដូស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា​( AstraZeneca ) ៣២៤,០០០​ដូស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​(WHO)​។

​កម្ពុជា នឹង​ស្វះស្វែង​រក​វ៉ាក់សាំង កូវី​ដ​១៩​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជាង ១០​លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​ដើម្បី​ទប់ស្កាត់​ការចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.