លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យសូមធើ្វការថ្កោលទោសយ៉ាងខ្លាំងចំពោះ ទង្វើភេរវកម្មប្រឆាំងអ្នកសារព័ត៌មាននៅបារាំង ដោយបានបាញ់ប្រហារបុគ្គលិករបស់ទស្សនាវដ្ដី សាកលី អិបដូ (Charlie Hebdo) របស់បារាំង ឲ្យស្លាប់អស់១២នាក់ ។ ក្លឹបអ្នកកាសែតឯករាជ្យ ចាត់ទុកថា ទង្វើរបស់ភេរវជនជា«ឃាតកម្មទៅលើសេរីភាពបញ្ចេញយោបល់ និងការអភិវឌ្ឍរបស់មនុស្សជាតិ» និងជា «អំពើឃោឃៅមិនអាចទទួលយកបានឡើយ» ។
លោកហ៊ុនសុខាប្រធានក្លឹបអ្នកកាសែតឯករាជ្យនេះជាការប្រឆាំងនឹង មនុស្សជាតិក្នុងការទទួលបានព័ត៌មាន ប្រឆាំងនឹងសេរីភាពក្នុងការធ្វើកិច្ចការព័ត៌មាន ឬការបញ្ចេញយោបល់។ វាជាឃាតកម្មទៅលើសេរីភាពក្នុងការបញ្ចេញយោបល់ ក្នុងការនាំព័ត៌មានទៅកាន់សាធារណៈជន និងជាការខាតបង់ធំមួយដ៏មានសារៈសំខាន់សម្រាប់មនុស្សជាតិ ទាំងអស់គ្នាហើយក៏ជាការបំបាត់នូវសេរីភាព ការបំបាត់នូវព័ត៌មានគឺការបំបាត់នូវភាពអភិវឌ្ឍរបស់មនុស្សជាតិផងដែរ ។
លោក ហ៊ុន សុខា រឿងនេះជារឿងធ្ងន់ធ្ងរ សម្រាប់ប្រទេសបារាំង ក៏ដូចជាប្រទេសទាំងអស់លើសាកលលោក ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការគោរពអ្នកសារព័ត៌មាន ព្រោះទាំងអស់គ្នាយល់ថា អ្នកសារព័ត៌មានគឺជាវិស័យមួយ ដែលយើងទាំងអស់គ្នាត្រូវគាំទ្រ ព្រោះវិស័យនេះជាវិស័យអាចទ្រទ្រង់ លើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបាន។ ក្នុងនាមខ្ញុំជាអ្នកទទួលខុសត្រូវក្នុងវិស័យសារព័ត៌មាននៃក្លឹប អ្នកកាសែតឯករាជ្យនៅប្រទេសកម្ពុជា ខ្ញុំសូមចូលរួមសម្ដែងនូវការកាន់ទុក្ខសោកជាមួយនឹងគ្រួសារជន រងគ្រោះផងដែរ ។ហើយសង្ឃឹមថាមិនគួរឲ្យមានអំពើឃោឃៅនេះតទៅទៀតបានទេ។ អំពើបំពានទៅលើសារព័ត៌មាន នេះគឺជាអំពើឃោឃៅ ដែលយើងមិនអាចទទួលយកបានឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីភេរវកម្មសម្លាប់មនុស្ស១២នាក់ និងបង្ករបួស៤នាក់ នៅស្នាក់ការទស្សនាវដ្ដីបារាំង សាកលី អិបដូ (Charlie Hebdo)។«ភេវរកម្មស្រុកបារាំងចាប់ផ្តើមពីការសម្លាប់ អ្នកកាសែតតែម្តង!»៕




