ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោកស្រី បាន ស្រីមុំ បន្ត​នាំ​យក​ស្បៀងអាហារ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ពិការ និង​ក្រីក្រ ២៥​គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ​

​លោកស្រី បាន ស្រីមុំ បន្ត​នាំ​យក​ស្បៀងអាហារ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ពិការ និង​ក្រីក្រ ២៥​គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោកស្រី បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដែល​ជា​អំណោយ សម្តេច​តេជោ ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ពិការ និង​គ្រួសារ​ក្រីក្រ ចំនួន ២៥​គ្រួសារ ដែល​រង​វិបត្តិកូ​វីដ ១៩ ស្ថិតក្នុង​ឃុំ​អូរអណ្តូង និង​ឃុំ​សាលា​ក្រៅ ស្រុក​សាខា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មាន​ការចូលរួម​ពី អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​, អភិបាលរង​ខេត្ត​, ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រួម​ទាំង​យុវ​ន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ​។​

​នា​ឱកាស​នោះ លោកស្រី បាន ស្រីមុំ បាន​នាំនូវ​ការសាកសួរ​សុខទុក្ខរ​បស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស នៅ​ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ​។​

​អំណោយ​ចែកជូន​តាម​ខ្នង​ផ្ទះ​ទាំង​២៥​គ្រួសារ​នេះ គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ៥០ គីឡូក្រាម​, ត្រីខ ១​ដុំ ,​ទឹកត្រី ១​យួរ ,​មី ១​កេស​, ពង​ទា ១​ថា​ស ,​ទឹក​សុទ្ធ ២​កេស ,​ម៉ាស ១​ប្រអប់ ,​សាប៊ូ ១​ដុំ ,​ឃី​ត​ចំនួន ១ និង​ថវិការ ១០​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.