ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

វត្ត​ចំនួន​០៩ ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ផ្តល់​ជំនួយ​ឧបត្ថម្ភ​

វត្ត​ចំនួន​០៩ ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ផ្តល់​ជំនួយ​ឧបត្ថម្ភ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១ លោក អ៉ឹម ច័ន្ទ​សោធន អភិបាលរង​ស្រុក​ទឹកឈូ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ទឹកឈូ លោក នាក់ យិត​ថូ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពត ព្រមទាំង​សប្បុរសជន​មួយចំនួន​បាន​ចូលរួម​នាំយក​ទេយ្យទាន និង​បច្ច័យ ដើម្បី​ប្រគេន​ព្រះសង្ឃ​ចំនួន ៩​វត្ត​ដែល​កំពុង​មាន​ការខ្វះខាត ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក អ៊ឹម ច័ន្ទ​សោធន បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន និង​ជម្រាបជូន​ពី​សមិទ្ធិផល​នានា ជាពិសេស​ការខិតខំរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការប្រយុទ្ឋប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។

​ជាមួយគ្នានេះ​លោក​អភិបាលរង​ស្រុក ក៏​បាន​អំពាវនាវ​បន្ថែម​ទៀត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ឲ្យបាន​ភ្ជាប់​ខ្ជួន​។

​ក្នុងឱកាស​នោះ​លោក​អភិបាលរង​ស្រុក​ទឹកឈូ​ក៏​បាន​នាំយក​អង្ករ​ចំនួន ១២៥០​គីឡូក្រាម ជូន​សាលាឃុំ​ថ្មី ដើម្បី​យក​ទៅ​ចែក​ជូន​គ្រួសារ​ខ្វះខាត ស្ថិតនៅក្នុង​ឃុំ​ថ្មី ក្នុងកំឡុងពេល​កូវី​ដ​១៩​នេះ​។​

​សូមបញ្ជាក់​ថា សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​មានៈ​
១-​លោក អ៉ឹម ច័ន្ទ​សោធន អភិបាលរង​ស្រុក​ទឹកឈូ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ មាន​អង្ករ​ចំនួន​៥០០​គីឡូក្រាម​
២-​លោក នាក់ សម្បត្តិ ប្រធាន ស​.​ស​.​យ​.​ក ឃុំ​ថ្មី និង​ក្រុមគ្រួសារ អង្ករ ៥០០​គីឡូក្រាម និង​ថវិកា ២០០​ដុល្លា សម្រាប់​ដាក់​បង្គោល​ភ្លើង​ក្នុង​បរិវេណ​វត្ត​ពោធិ៍​
៣-​លោក ង៉ែត ប៊ុនធឿន សមាជិក ស​.​ស​.​យ​.​ក ឃុំ​ថ្មី ឧបត្ថម្ភ​អង្ករ ២៥០​គីឡូក្រាម​។​

​ទេយ្យទាន​ដែល​ប្រគេន​វត្ត​ទាំង ០៩​ក្នុងស្រុក​ទឹកឈូ​នាពេល​នេះ​រួមមាន វត្ត​ពោធិ​វង្ស វត្ត​អង្គ​សិរី​សោភា វត្ត​សេដ្ឋា​រាម វត្ត​សំពៅ​ប្រាំ វត្ត​គិ​រីឧិ​សថ​ទឹកជប់ វត្ត​ពោធិព្រឹក្ស​សាខា​រាម វត្តភ្នំ​ក្តីបារមី​តេជះ វត្ត​វត្ត​ស្ទឹង​កែវ និង​វត្ត​ពោធិ៍ ក្នុង​មួយ​វត្តៗ​ទទួលបាន​៖ អង្ករ ៥​បាវ​ស្មើនឹង ២៥០​គីឡូក្រាម ទឹក​សុទ្ធ ៥​កេស ទឹកដោះគោ​ខាប់ ១​កេស​ធំ ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ៣​យួរ ត្រីងៀត ៥​គីឡូក្រាម ត្រីខ ៥​យូរ ប៊ីចេង ៤​គី​ឡូ ស្ករស ៤​គី​ឡូ សាប៊ូ ៣​ថង់ អា​កុល ៥​លីត្រ ប្រេង​ឆា ៥​លីត្រ មី ៥​កេស ទឹក​ផ្លែឈើ ២​កេស តែ ១​ថង់​ស្មើ ១​គីឡូក្រាម ម៉ាស ១​កេស​ធំ​ស្មើ​១៨០​ម៉ាស់ និង​បច្ច័យ​ចំនួន ៦០​ម៉ឺន​រៀល​។

​ចំពោះ​ទេយ្យទាន និង​បច្ច័យ សរុប​ជា​ថវិកា​ទាំងអស់ ៤.៥០០​ដុល្លារ​អាមេរិក តាមរយៈ​លោក ជា មឿន និង​លោកស្រី សេង សុជាតា លោក សេង សុខ និង​លោកស្រី ស្មាន ស្រី​ពេជ្រ ព្រមទាំង​ក្រុមគ្រួសារ​, លោក គង់ សុ​ផុន និង​ភរិយា​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.