ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត ក្នុង​ឱកាស​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម​

​ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត ក្នុង​ឱកាស​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ព្រមទាំង​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា បាន​អញ្ជើញ​ទទួល​ថវិកា គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ ដែលជា​អំណោយ​សប្បុរសធម៌ ពី ឯកឧត្តម ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ ” ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ ” ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាខេត្ត​កំពត ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​ឯកឧត្តម និង​លោកជំទាវ បាន​នាំយក​មក​នូវ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ ទាំងនេះ​ប្រគល់ជូន​ដល់​សាខា ហើយ​សាខា​នឹង​យក​គ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះ​ទៅ​ចាត់ចែង​តាម​តម្រូវការ ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ទាំងឡាយ ឲ្យស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទ​ក្រហម និង​សូម​ជូនពរ​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ​មាន​សុខភាព​ល្អ និង​ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច​។​

​សូមជម្រាបថា ថវិកា និង​សម្ភារ​ដែល​ប្រគល់ជូន​សាខា​រួមមាន​៖ អង្ករ​១០​តោន ទឹក​សុទ្ធ​១០០​កេស ម៉ាស​៥​កេស​ធំ អាល់​កុល​១២០​លីត្រ ជែល​លាងដៃ​១៥​កេស និង​ថវិកា​៤,០០០,០០០​រៀល (​បួន​លាន​រៀល​)​ផងដែរ​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.