ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់​ទូរ កាំរស្មី​ពណ៌​ស្វាយ អ៊ុល​ត្រាវី​យូ​លែត (UV) សម្លាប់​មេរោគ ព្រមទាំង​ផ្លែ​ត្រឡាច និង​ផ្លែ​ល្ពៅ ដល់​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់​ទូរ កាំរស្មី​ពណ៌​ស្វាយ អ៊ុល​ត្រាវី​យូ​លែត (UV) សម្លាប់​មេរោគ ព្រមទាំង​ផ្លែ​ត្រឡាច និង​ផ្លែ​ល្ពៅ ដល់​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុម ការងារ ប្រគល់​ទូរ​កាំរស្មី​ពណ៌​ស្វាយ អ៊ុល​ត្រាវី​យូ​លែត (UV) សម្លាប់​មេរោគ ដល់​បណ្តា​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ទាំង​១៤ ដើម្បី​យក​ទៅ​ប្រើប្រាស់​បន្ថែម​ពី​លើ​ការប្រើប្រាស់​ទឹក​ថ្នាំ​និង​អាល់កុល​សម្លាប់​មេរោគ លើ​សម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគ​បរិភោគ ម្ហូប​ម្ហារ បន្លែ​ត្រី​សាច់ មុន​នាំ​ចូល​ក្នុង​អង្គភាព​នីមួយៗ ដើម្បីឲ្យ​រឹតតែ​សុវត្ថិភាព​។

​ព្រម​ជាមួយ​គ្នា​នោះ ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​រំលែក ផ្លែ​ត្រឡាច និង​ផ្លែ​ល្ពៅ ដែល​ជា​អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផ្តល់​តាមរយៈ​ក្រុមការងារ មក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ទៅឲ្យ​មូលដ្ឋា​នកងរាជ អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ យក​ទៅ​ច្នៃ​ជា​ម្ហូបម្ហារ បន្ថែម ដល់​នាយទាហាន នាយ​ទាន​ហាន​រង និង​ពលទាហាន ក្រោម​ឱវាទ​រៀងៗ​ខ្លួន​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.