ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ផ្តល់​ត្រីខ​មួយ​ពាន់​កេស​ដល់​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​បំពេញ​ភារកិច្ច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ផ្តល់​ត្រីខ​មួយ​ពាន់​កេស​ដល់​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​បំពេញ​ភារកិច្ច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ខណៈ​ដែល​ក្រុម​ប្រតិបត្តិការ​កងទ័ព​កំពុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​យ៉ាង​សស្រាក់សស្រាំ និង​មិន​គិត​ពី​ការហឿយហត់​នោះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ក្នុងនាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ផ្តល់​ត្រីខកំប៉ុង​ចំនួន​១​ពាន់​កេស ដល់​កង​យោធពលខេមរភូមិន្ទ​។​

​ជាមួយនឹង​ការ​ផ្ដល់​ជូន​នេះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៏បាន​ជូនពរ​ដល់​កងកម្លាំង​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​ទាំងអស់ សូម​ទទួលបាន​សុខភាព​ល្អ​បរិបូណ៍ និង​ទទួលបាន​ជោគជ័យ ក្នុង​ភារកិច្ច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​ការប្រគល់​ភារកិច្ច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ ពេល​ចុះ​ពិនិត្យ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួមមាន សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ និង​សង្កាត់​កា​កាប​ទី​១ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ក្រើនរំលឹក​ដល់​ក្រុម​ប្រតិបត្តិការ​តាម​បណ្ដា​គោលដៅ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ​ផង ត្រូវ​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ ពិសេស​ការអនុវត្ត​វិធានការ​សុខាភិបាល ដោយ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ឲ្យបាន​គ្រប់គ្នា ដើម្បី​ជៀសវាង​ហានិភ័យ​ដែ​លអាច​កើតមានឡើង​។

​សូមបញ្ជាក់​ថា រយៈពេល​៦​ថ្ងៃ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ដែល​ជា​តំបន់​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​បទ​បញ្ជា​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការពារជាតិ បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជិត ២៥​ម៉ឺន​នាក់​ហើយ​។​

​យោងតាម​របាយការណ៍ ដែល ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែ​ឧសភា បានបង្ហាញ​ថា នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ម្សិលមិញ​នេះ ក្រុមការងារ​ចាក់​បាន ៥០,៦៣៤​នាក់ ស្រី ២៦,៤២២​នាក់​។ សរុប​៦​ថ្ងៃ​ចាក់​បាន​ចំនួន ២៤៦,៧០២​នាក់ ស្រី ១០៨,៧៦០​នាក់​។ ក្នុងនោះ​ខណ្ឌមានជ័យ ចាក់​បាន ៥១,៨៤៥​នាក់ ខណ្ឌដង្កោ ចាក់​បាន ៥៩,៨០៣​នាក់ ខណ្ឌ​កំបូល ចាក់​បាន ៤២,៩៤១​នាក់ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាក់​បាន ៩២,១១៣​នាក់​។​

​នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាកា​រ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ដ៏​មុះមុត​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង និង​ថ្លែងអំណរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ ដើម្បី​សម្រេច​ផែនការ​របស់​រាជរដ្ឋាភិបាល ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​លើកឡើង​ថា «​ទឹកចិត្ត​បងប្អូន​កងទ័ព​របស់​យើង បាន​ខិតខំ​យ៉ាង​មុះមុត គ្មាន​ការគិត​នឿយហត់​នោះឡើយ​ចំពោះ​បេសកកម្ម​ជាតិ​មួយ​នេះ ដើម្បី​សម្រេច​តាម​ការងារ​ដែល​ជា​បទ​បញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ការណែនាំ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។ បងប្អូន​កងទ័ព​យើង បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​បេះ​ដូង ទោះបី​លំបាក នឿយហត់ ឬ​តំបន់​នោះ​ប្រឈម​ការឆ្លង​ជំងឺ តែ​ពួកគាត់​មិន​រុញ​រា​នោះឡើយ ពោល​ត្រូវ​ទៅ​មុខ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ក៏ដូចជា​នៅ​ភ្នំពេញ​ទាំងមូល បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ហើយ​នឹង​ធ្វើឲ្យ​ស្ថានភា​ពវិល​មករក​ភាពប្រក្រតី​ឡើងវិញ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.