ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ក្រុម​រកស៊ី​ល្មើសច្បាប់​កំពុង​បង្ខូច​កិត្តិយស​លោក ប៉េង អេង​ហាក់ អធិការ​ស្រុកមេមត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មាន​អ្នករកស៊ី​ដឹកឈើ​ប្រណីត​មួយចំនួន​បាន​កំពុងតែ​យក​ឈ្មោះ​មន្ត្រី​ នគរបាល​ស្រុក​មេមត់​ ទៅ​អះអាង ដើម្បី​បិទបាំង​មុខរបរ​រកស៊ី​ល្មើស​ច្បាប់​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​ប្រជាពលរដ្ឋ មាន​ការយល់​ច្រឡំ​ថា មន្ត្រី​ប៉ូលិស​មាន​អំណាច​ក្នុងស្រុក​មួយ​នេះ​នៅ​ពីក្រោយ​ខ្នង​មុខរបរ​ ល្មើសច្បាប់​នេះ ។​

​យោង​តាម​ការអះអាងរ​បស់​មន្ត្រីប៉ូលិស​នៅ​ស្រុក​ មេមត់​ បានឱ្យដឹងថា មាន​អ្នករកស៊ី​ដឹកឈើ​ប្រណីត​មួយ ចំនួន​ពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​តាម​ច្រករបៀង​នានា​តាម​ខ្សែ​បន្ទាត់​ព្រំដែន វៀតណាម បាន​កំពុងតែ​យកឈ្មោះ ប៉េង អេង​ហាក់ អធិការ​ស្រុក​​មេមត់​ ទៅ​ប្រើប្រាស់​បាន​ធ្វើឱ្យ​មជ្ឈដ្ឋាន ជាតិ​មើលឃើញថា លោក​អធិការ​រូប​នេះ​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ទៅវិញ ។​

​ប្រភព​ដដែល​ បាន​បន្ត​ឱ្យដឹងទៀតថា ឈើ​ដែល​ដឹក​ពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​មណ្ឌល​គី​រី នេះ​ជា​ប្រភេទ​ឈើ​បេង នាងនួន ធ្នង់ និង​គ្រញូង ជា​ប្រភេទ​ឈើ​ប្រណីត ដើម្បី​គេច​ឱ្យ​រួចផុត​ពី​ការបង្ក្រាប របស់​សមត្ថកិច្ច​នោះ ក្រុម​ឈ្មួញ​ទាំងអស់​នោះ​តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក ប៉េង អេង​ហាក់ អធិការ​ស្រុកមេមត់ ធ្វើ​ការដោះស្រាយ​ជាមួយ​សមត្ថកិច្ច​នានា ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ឋានៈ​របស់​លោក ប៉េង អេង​ហាក់ ត្រឹម​អធិការនគរបាល​ស្រុក​មាន​អំណាច អ្វី​អាច​នៅ​ពីក្រោយ​ខ្នង​អ្នករកស៊ី​ល្មើសច្បាប់​ទាំងអស់នោះ ។ បើ​និយាយ​ពី​តួនាទី​របស់​លោក​អធិការ​ជា​សមត្ថកិច្ច គឺមាន​តែ​ធ្វើការ​បង្ក្រាប​សកម្មភាព​ល្មើសច្បាប់ ព្រោះ​តួនាទី​របស់​នគរបាល​ជាតិ គឺជា​អ្នករក្សា​សន្តិសុខ​ជូន​ប្រជា​ពល រដ្ឋ​តែ​ប៉ុណ្ណោះ គឺ​មិន​ប្រព្រឹត្ត​ទង្វើ​ណា​ផ្ទុយ​ពី​ច្បាប់​នោះទេ ។​

ប្រភព ​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា បច្ចុប្បន្ន​លោក ប៉េង អេង​ហាក់ បាន​កំពុងតែ​យកចិត្តទុកដាក់​អនុវត្ត គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព រួម​ជាមួយ​មន្ត្រី​នៅ​ក្រោម ឱវាទ ជាពិសេស​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​នៅតាម បណ្តា​ឃុំ​នានា ក្នុង​ស្រុកមេមត់ ​ទាំងមូល ដើម្បី​ចូលរួម​ចំណែក​ធ្វើ​កំណែ ទម្រង់​ឱ្យ​ស៊ីជម្រៅ​ស្រប​តាម​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី ៣ របស់​រាជរដ្ឋាភិបាល ដោយ​ធ្វើយ៉ាងណា​រក្សា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មេមត់ ​ទាំងមូល​ផង​ដែរ ៕

 

maopov_prachchan

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.