ខេត្តកំពត ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុម គ្រួសារសព សូមលំអោនកាយគោរពចំពោះវិញ្ញាក្ខន្ធ លោក ប៉ាក អេន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពត នៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ ។
សមាគមអតីតយុទ្ធជនកម្ពុជា សូមកត់ត្រាទុក្ខនូវស្នាដៃ និងគំរូវីរៈភាពយ៉ាងអង់អាចក្លាហានរបស់លោកក្នុងបុព្វហេតុ ការពារជាតិ និងមាតុភូមិ ។ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពតបាននាំយកប្រាក់បេឡាមរណៈសង្គ្រោះចំនួន ៤.០០០.០០០រៀល (បួនលានរៀល)ជាថវិការបស់ សមាគមអតីតយុទ្ធជនកម្ពុជាទាំងមូលជូនដល់ក្រុមគ្រួសារសព ។
ពិធីជូនប្រាក់បេឡាមរណៈសង្គ្រោះនេះ បានធ្វើឡើងនៅសាលាស្រុកកំពង់ត្រាច ហើយនៅក្នុងនោះមានការចូលរួមពី មន្ត្រីថ្នាក់ខេត្ត និងកងរាជអាវុធហត្ថខេត្ត និងលោកអភិបាលស្រុកកំពង់ត្រាច លោក អ៊ុម ស៊ីណាត និងកងរាជអាវុធហត្ថស្រុក និងលោកអធិការស្រុក និងអ្នកស្រី មេឃុំ លឹម លុយ និងលោកមេប៉ុស្តិ៍ និងមន្ត្រីរាជការជាច្រើនរូបទៀត ។
ពិធីនេះបានធ្វើនៅវេលាម៉ោង ៣រសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦ ។/
ដោយ ៖ ហេង ដារ៉ា



