ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​សំណង់ អត់​ច្បាប់ នៅលើ​ដី​អត់​មាន​ប្លង់ ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ ជាប់​ភ្នំ​តំបន់​អភិរក្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍ ឱ្យដឹងថា មាន​ឈ្មួញ មាន​លុយ​ម្នាក់ បានធ្វើ ការ​បុកគ្រឹះ ដើម្បី​សង់​ផ្ទះល្វែង​(​ផ្ទះជួល​) ស្ថិតនៅ​ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​អត់​មាន​ប្លង់​ត្រឹមត្រូវ ចេញ​ពី​មន្ទីរ​សុរិយោដី​ខេត្ត​ដែរ ។ តែ​គេ​មិនទាន់​ឃើញ​មាន អាជ្ញាធរ​ណា​ម្នាក់ ចុះ​ទៅ​ត្រួតពិនិត្យ ឬ​ណែនាំ​ម្ចាស់​ឱ្យ​រៀបចំ​សា ង​សង់​តាម​ក្បួនច្បាប់​នោះឡើយ ។​

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ គេ​ឃើញ​មាន​គ្រឿងចក្រ​កំពុងតែ​បុកគ្រឹះ ដើម្បី​សាងសង់​ផ្ទះល្វែង (​ផ្ទះជួល​) នៅ​ចំណុច​ខាងលើ ជាប់​នឹង​ភ្នំ​អភិរក្ស​។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ព្រៃ​ភ្នំ​តំបន់​អភិរក្ស​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូតមកដល់​ពេលនេះ ត្រូវបាន​គេ​មាន​ប្លង់​កាន់កាប់​អស់ហើយ ដូច្នេះ​ទើប​ឈ្មួញ​ធ្វើការ​សាងសង់​ផ្ទះ​ស្នាក់នៅ ផ្ទះជួល ដោយ​សេរី​មិន​មាន​ការ​ខ្លាចញញើត​អ្វី​បន្តិច​នោះ​ឡើយ ។​

​ប្រភព​បន្តទៀតថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ឈ្មួញ​បាន​យក​គ្រឿងចក្រ​ទៅ​ជីកដី​បុកគ្រឹះ​នៅ​ជើងភ្នំ​អភិរក្ស ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ យ៉ាង​រលូន ដោយ​ខាង​ម្ចាស់ផ្ទះ​អះអាង​ថា គេ​មាន​ប្លង់​ត្រឹមត្រូវ ទើប​ហ៊ាន​សាងសង់ បើ​អត់​ច្បាប់​ក៏​មិន​អី​ដែរ ព្រោះ​អ្នក​សាងសង់​មុនៗ មិនឃើញ​រត់​ច្បាប់​អ្វី​នោះឡើយ ។ ដូច្នេះ សាងសង់​រួច​ចាំ​សុំច្បាប់​តាម​ក្រោយ​ក៏​មិន​ទាន់​ហួសពេល​ដែរ ។​
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០៦ កញ្ញា​នេះ​ថា ព្រៃ​ភ្នំ​តំបន់​អភិរក្ស​ត្រង់​ចំណុច​ខាងក្រោ យ​កាស៊ីណូ​ម្កុដ​ពេជ្រ ត្រូវបាន​គេ​ធ្វើ​ប្លង់​កាន់កាប់​អស់ហើយ ។​

​ចំណែក​អ្នក ដែល​កំពុង​តែ​ចាក់គ្រឹះ​សាងសង់​ផ្ទះល្វែង (​ផ្ទះសំណាក់​ជួល​) ក៏​មាន​ប្លង់​រួចរាល់​ហើយ​ដែរ ទើប​ខាង​លោ កមាន​ការលំបាក​ក្នុង​ការដោះស្រាយ ខណៈ​អ្នកខ្លះ​យក​ភ្នំ​តំបន់​អភិរក្ស​ទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​កាប់​បំផ្លាញ​ព្រៃឈើ ។

​លោក​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា ខាង​លោក​តែ ង​តែ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ ដើម្បី​ណែនាំ​ពួកគាត់​កុំឱ្យ​រំលោភបំពាន​ទៅលើ​ដី​ភ្នំ​របស់​រដ្ឋ ព្រោះ​ជា​កន្លែង​អភិរក្ស ទុក​ព្រៃឈើ​ឱ្យ​ដុះ​លូតលាស់ សម្រាប់​ទាក់ទាញ​អាកាសធាតុ​ឱ្យមាន​លំនឹង និង​មាន​ភ្លៀង​ច្រើន​គ្រប់គ្រាន់​ផង​ដែរ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ហុក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​បានឱ្យដឹងថា ដី​តំបន់ភ្នំ​ខាងលើ គ្មាន​នរណា​ម្នាក់ មាន​ប្លង់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះឡើយ ព្រោះ​ខាង​លោក​មិន​បាន​ចេញ​លិខិត​ណាមួយ ឱ្យ​ពួកគាត់​កាន់កាប់​នោះ​ទេ ហើយ​បើ​នរណា​ម្នាក់​អះ អាង​ថា មាន​ប្លង់​នៅលើ​ដី​ភ្នំ​នោះ សុំ​ឱ្យ​គេ​បង្ហាញ​មើល ថា​តើ​បាន​ប្លប់​មកពីណា បើ​ខាង លោក​អត់​បាន​ចេញ​ឱ្យ​ផង​នោះ ។ លោក​បន្ត​ទៀត​ថា ចំណែក​ការសាងសង់​ផ្ទះល្វែង (​ផ្ទះសំណាក់​ជួល​) ដែល​កំពុង​បុកគ្រឹះ​រាល់ថ្ងៃនេះ ម្ចាស់​មាន ឈ្មោះ ហ៊ា​ជាង ភេទ​ប្រុស រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អត់​ទាន់​មាន​ប្លង់​ត្រឹមត្រូវ​នោះ​ទេ ៕
​ដោយ ៖ នីយ៉ា​

 

img-20160908-wa0021 img-20160908-wa0022

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.