ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ស្រវឹងស្រា​បើករថយន្តបុកម៉ូតូពីក្រោយរបួសធ្ងន់ និង​ស្រាល​២​នាក់ រួចបើករត់ទៅផ្ទះតែ​ត្រូវគ្រួសារ​ជនរងគ្រោះ ដេញ ទាន់ ចង់​បង្ក​ហឹង្សា​ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន )៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បើករថយន្ត​ក្នុង​ល្បឿន​លឿន ទៅ​បុក​ម៉ូតូ​មួយគ្រឿង ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្រី្ត​ម្នាក់ ត្រូវគេ ស្គាល់ ថា ជា ប្រពន្ធ របស់ អ្នកសារព័ត៌មាន កម្ពុជា អភិវឌ្ឍន៍ ប្រចាំខេត្ត ប៉ៃលិន រងរបួស ធ្ងន់ បាក់ជើង ឆ្វេង ត្រូវបាន គេ បញ្ជូនទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ខេត្ត​បាត់ដំបង រីឯ យុវជន ម្នាក់ រងរបួស ស្រាល ខណ : បើកបរ ម៉ូតូ នៅលើ ដងផ្លូវ ស្រាប់ តែមាន បុរស ម្នាក់ ស្រវឹងស្រា ជោកជាំ បើកបរ រថយន្តស្ទូច ១ គ្រឿង បុក ចំ ពីក្រោយ ពេញទំហឹង បណ្តាល​ឱ្យ រងរបួស ធ្ងន់ ស្រាល តែម្តង ។ ក្រោយ ជនបង្ក បើកបរ រថយន្តបុក ម៉ូតូ ជនរងគ្រោះ បណ្តាល​ឱ្យ រងរបួស ធ្ងន់ ស្រាល ស្រាប់តែ បើករថយន្ត បម្រុង គេចខ្លួន ទៅផ្ទះ របស់ខ្លួន ស្របពេល សាច់ញាតិ ជនរងគ្រោះ ឃើញ ទាន់ ក៏ ជិះ ម៉ូតូ តាម ទៅ សួរនាំ ស្រាប់តែ ចេញមក រករឿង បម្រុង វាយដំ ថែម​ទៀត ។​

ហេតុការណ៍ បុរស ម្នាក់ ស្រវឹងស្រា ជោកជាំ បើករថយន្ត បុក ម៉ូតូ ប្រពន្ធ អ្នកសារព័ត៌មាន បណ្តាល ឱ្យ រងរបួស ធ្ងន់ បាក់ជើង ឆ្វេង នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៤ និង ៣០ នាទី រសៀល ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ ២០២១ ស្ថិតនៅ បណ្តោយ ផ្លូវជាតិ លេខ ៥៧ ក្នុងភូមិ ចំការ កាហ្វេ សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។​

ប្រភពព័ត៌មាន បានឱ្យ ដឹងថា ៖ ជនរងគ្រោះ ទី ១. ឈ្មោះ នួន ផានិត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជា អ្នកបើកបរ ម៉ូតូ ម៉ាក ឌ្រី ម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៩ ពាក់ ស្លាក លេខ ប៉ៃលិន 1C-3597 រង ការ ខូច ខាត មធ្យម ទី ២. ឈ្មោះ សេង សារី ភេទ ស្រី អាយុ ៤៧ ឆ្នាំ រងរបួស ធ្ងន់ បាក់ជើង ឆ្វេង ត្រូវជា ប្រពន្ធ អ្នកសារព័ត៌មាន កម្ពុជា អភិវឌ្ឍន៍ រស់នៅ ភូមិ អូរ ច្រាក ណ្តា ល សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃ លិ ន ។ ចំណែក ជនបង្ក មាន ឈ្មោះ ទៀង ប្រុស អាយុ ៤៨ ឆ្នាំ បើកបរ ក្នុងស្ថានភាព ស្រវឹង ដោយ បើករថយន្ត ម៉ាក ហ៊ី យិន ដាយ ពណ៌ ខៀវ (២,៥ តោន ) ពាក់ ស្លាក លេខ ន ០១៧៥- ភព ៣ រស់នៅ ភូមិ ទួល ល្វា សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។​

ប្រភពព័ត៌មាន សាច់ញាតិ ជនរងគ្រោះ បានឱ្យដឹងថា ៖ មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​និង​យុវជន​ម្នាក់​បាន​បើកបរ​ម៉ូតូ​១​គ្រឿង​ទៅ​ទិញ​អង្ករ​នៅ​ផ្សារ​ប៉ា​ហ៊ី​លុះ​ត្រឡប់​មក​វិញ​ដល់​ត្រូវ​ផ្លូវ​បែក​ជា​បួន​បម្រុង​នឹង​បត់​ឆ្វេង​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​ស្រាល​តែម្តង ។

​ក្រោយពេល​កើតហេតុ​ជន​បង្ក​បាន​បើករថយន្ត​រត់គេច​ទៅ​ផ្ទះ​របស់​ខ្លួន តែ​ត្រូវបាន​បងប្អូន​និង​ក្រុមគ្រួសារ​ជន​រងគ្រោះ​ឃើញ​ទាន់​ក៏​ដេញ​តាម​ទៅ​ដល់ ផ្ទះ ស្រាប់តែ​រូបគេ​ចេញ​មក​រករឿង​ដេញ​វាយ​ទាត់​ធាក់​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល តែម្តង ។​

​ចំណែក​មន្ត្រី​នគរបាល​ចរាចរណ៍​ជើងគោក​ខេត្ត​ប៉ៃលិន​ម្នាក់​បាន​ឱ្យដឹងថា ៖ ជនរងគ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​លុះដល់​ត្រង់​ចំណុច​កើតហេតុ​បត់​ឆ្វេង​ក៏​ត្រូវ​រថយន្ត​ខាងលើ​បុក​ចំ​ពីក្រោយ​ពេញទំហឹង​លុះ​ឃើញ​បែប​នេះ​ជនបង្ក​ក៏​បាន​បើករថយន្ត​គេច​ទៅ​ផ្ទះ ។​

​ប្រភព​បន្តទៀតថា​ជន​បង្ក​ពិតជា​បាន​ផឹកស្រា ស្រវឹង ពិតប្រាកដ មែន ។

​ប្រភព​បន្តទៀតថា តែ​ខាង​នគរបាល​នឹង​សាកសួរ​ភាគី​ម្ខាង​ទៀត ដើម្បី​បាន​ចំលើយ​ត្រឹមត្រូវ​ហើយ​រៀបចំ​ធ្វើ​ការដោះស្រាយ​ជូន​ជនរងគ្រោះ​ខាងលើ​ឱ្យមាន​តម្លាភាព​ផង​ដែរ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.