ខេត្តមណ្ឌលគិរី ៖ នៅម៉ោងប្រម៉ាណ១០;១៥នាទីព្រឹកថ្ងៃទី៦កញ្ញា២០១៦នេះ បើតាមការ ឲ្យដឹងពីលោកជុយ សុឃាងនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថាៈមានរថយន្ត០១គ្រឿងម៉ាកបាឡែនគ្មានស្លាកលេខពណ៌ទឹកប្រាក់ សង្សយ័ដឹកឈើ លោកក៍បានសុំការសហការពីកម្លាំងសមត្ថកិច្ចចម្រុះដេញតាមបង្ក្រាប តែរំពេចនោះ ក៏មានរថយន្តម៉ាកឡង់គ្រីសរ័ពណ៌ខ្មៅមករារាំងមិនឲ្យរថយន្តកម្លាំងសមត្ថកិច្ចចម្រុះវ៉ាដេញបង្ក្រាបបានឡើយ រហូតដល់់រថយន្តដែលសង្ស័យដឹកឈើនោះគេចចូលពួនបាត់។
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានបន្តថា ក្រោយហេតុការណ៍ ដែលមានរថយន្តមករារាំងផ្លូវដូច្នេះ លោកក៍សុំយោបល់ទៅព្រះរាជអាជ្ញាខេត្តភ្លាមនោះ លោក សូ សុវិជ្ជាព្រះរាជអាជ្ញារងខេត្តបានមានបទបញ្ជាឲ្យដេញចាប់រថយន្តដែលរារាំងផ្លូវសមត្ថកិច្ចនោះឲ្យខាងតែបាន។ ទើបកម្លាំងសមត្ថកិច្ចចម្រុះយើងធ្វើការដេញចាប់បានរដ្ឋយន្តនេះនៅក្នុងទឹកដី ចំការកៅស៊ូក្រុមហ៊ុនប៊ិញហ្វឿក ២ ដែលស្ថិតក្នុងឃុំឃ្សឹមស្រុកស្នួលខេត្តក្រចេះ។
គួបញ្ជាក់ផងដែថា ៖ អ្នកបើករថយន្តរារាំងសមត្ថកិច្ចនេះមានឈ្មោះ សេង សុផុន ភេទប្រុសអាយុៈ៣០ឆ្នាំ ហើយត្រូវគេដឹងថាៈមានទួនាទីជា PM ផ្ទៃប្រទេសមានប្រពន្ធនៅ ភូមិថ្មី ឡាបាខេ ឃំុស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
បើតាមការឲ្យដឹងពីលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាបានឲ្យដឹងថា កម្លាំងរបស់លោកតែងតែធ្វើការបង្ក្រាបរាល់យប់ថ្ងៃទៅលើក្រុមឈ្មួញដឹកបទល្មើសព្រៃឈើនេះ តែពំសូវបានជោគជយ័គ្រប់ពេលនោះទេ! ដោយក្រុមឈ្មួញទាំងនោះមានរថយន្តរារាំងរហូតដូច្នេះ ទើបតែពេលនេះបានជាលោកសុំយោបល់ពីព្រះរាជអាជ្ញាលោកមានបទបញ្ជា ទើបឈានដល់ការបង្ក្រាបចាប់រថយន្តរារាំងផ្លូវបានដូច្នេះ។
នៅពេលនេះផងដែរ ជនដែលបើករថយន្តរារាំងសមត្ថកិច្ចត្រូវចាប់ខ្លួននឹងបញ្ជូនទៅតុលាការ តែដោយផុតម៉ោងរដ្ឋបាលក៏នាំខ្លួនជននោះមកឃុំនៅបន្ទាយPMខេត្តចាំព្រឹកថ្ងៃទី០៧កញ្ញា ទើបបញ្ជូនទៅតុលាការម្តងទៀត៕




