ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោក អ៊ិន សុផារ៉ា ម្ចាស់​បទ​បណ្តាំ​គុក​ទួលស្លែង ទទួលបាន​ការគាំទ្រ​ច្រើនណាស់​

​លោក អ៊ិន សុផារ៉ា ម្ចាស់​បទ​បណ្តាំ​គុក​ទួលស្លែង ទទួលបាន​ការគាំទ្រ​ច្រើនណាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅពេល​នឹក​ទោ​ដល់ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្នុង​របប​ប៉ុល ពត គឺ​ដូចជា ឃើញ​នៅក្នុង​ទារុណកម្ម​យ៉ាង​សាហាវ ក្នុង​មន្ទី​រស ២១ ឬ​ហៅ​ថា គុក​ទួលស្លែង ហើយ​ត្រូវបាន​កវីនិពន្ធ​ជា​អតីត​អ្នកកាសែត​មួយរូប បាន​និពន្ធ​អំពី​សោក នាដកម្ម​ដ៏​ជូរចត់​ក្នុង​គុក​ទួលស្លែង ។​

​បណ្តាំ​ទួលស្លែង បាន​ដង្ហោយ​ទៅតាម​សំនៀង​ដ៏​រណ្តំ​ចិត្ត ឱ្យ​ញាប់​ញ័រ នឹង​មិន​អាច​បំភ្លេចបាន​នោះឡើយ ។  ទំ​នូ​ញ​ត្អូញត្អែរ​ស្ទើរ​ទប់​ទឹក​ភ្នែក​មិនបាន គឺជា​សូរ​សំនៀង​បំពេ​រៀបរាប់​ផ្តែផ្តាំ​ឱ្យ​ចង​ចាំ​ជានិច្ច​នូវ​ទារុណកម្ម​ ក្នុង​គុក​ទួល ស្លែង ។

​លោក អ៊ិន សុផារ៉ា ដែល​មាន​វ័យ​ជ្រេ​បន្តិច​ទៅហើយ បាន​ប្រាប់ថា ក្នុង​ឆ្នាំ​២០១៥ នេះ​មាន​មហាជន​គាំទ្រ ច្រើន​ដោយ​ឱ្យ​លោក​ឡើង​ច្រៀង​បទ​បណ្តាំ​ទួលស្លែង នៅ​ស្ទើរតែ​គ្រប់​ស្ថានីយ៍ទូរទស្សន៍​មុន​ថ្ងៃ​រំលឹក​ខួប​អនុស្សាវរីយ៍ ថ្ងៃ​ជ័យជំនះ ៧​មករា ឆ្នាំ ១៩៧៩-២០១៥ ។

​លោក អ៊ិន សុផារ៉ា បន្តថា បទ​បណ្តាំ​ទួលស្លែង ដែល​រូបលោក​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ផ្ទាល់​អស់​រយៈពេល ជាង ៣០​ឆ្នាំ​មកហើយ លើ​កញ្ចក់​ទូរទស្សន៍ ហើយ​ក្នុង​ឆ្នាំ​២០១៥ ឃើញថា ប្លែក​ដោយ​មាន​អ្នកគាំទ្រ​ច្រើន ក្នុង​គ្រា ដែល​រូបគាត់​កាន់តែ​មាន​វ័យ​ជ្រេ​ទៅហើយនោះ ។​

​ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣៦ ទិវា​ជ័យជំនះ ៧​មករា ២០១៥ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​ឧបត្ថម្ភ​ដល់​លោក អ៊ិន សុផារ៉ា ចំនួន ៦០​ម៉ឺន​រៀល ក្នុងនាម​រូបលោក​ជា​អ្នក កាសែត​ចាស់ទុំ ព្រម​ជាមួយ​នេះ​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ១០០​ដុល្លារ​ទៀត ដែល​រូបលោក អ៊ិន សុផារ៉ា ឡើង​ច្រៀង បទ​បណ្តាំ​ទួលស្លែង រំលឹក​ពី​សោកនាដកម្ម​ប្រល័យពូជសាសន៍​ប៉ុល ពត ។​

​គួរបញ្ជាក់​ថា លោក អ៊ិន សុផារ៉ា ពុំ​ត្រឹមតែ​ជា​ម្ចាស់​បទ​បណ្តាំ​ទួលស្លែង​នោះទេ ក៏​ជា​អ្នកនិពន្ធ​បទ សាវតា​ក្មេង​វត្ត ដែល​ទទួលបាន​ការគាំទ្រ​ពី​សម្តេច​តេជោ ហ៊ុន សែន នា​សតវត្សរ៍​ទី ៩០​ផងដែរ ៕

 

2014_12_15a 2014_12_15a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.