ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

អ្នកយក​ព័ត៌មាន​ពីរ​នាក់ ត្រូវបាន​ជន​មួយក្រុម​ដែល​បាន​យក​ស្បែក​អាវុធហត្ថ​ខេត្ត គម្រាមកំហែង​មិនឲ្យ​បំពេញ​ការងា​ររបស់​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​រសៀល ថ្ងៃទី​២៩ សីហា ២០១៦ ខណៈ​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ បាន​ចុះ​ទៅ​ផ្តិត​រូបភាព​ស្ពានឈើ​មួយកន្លែង ដែល​បាន​បាក់​កាលពី​ថ្ងៃ​ទី​១៨ សីហា ។​

​លោក សាយ ករុណា អ្នកយក​ព័ត៌មាន​បានឲ្យដឹងថា បន្ទាប់ពី​មាន​ការ​សំនូមពរ ពី​ប្រជាពលរដ្ឋ​រស់នៅ​ចំនុច​ប៉ោ​ដើម​ស្វាយ ក្នុងភូមិ​ខ្ទង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ថា មាន​ករណី​មន្ត្រី​អាវុធហត្ថ​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ឆ្លងកាត់ តាម​ស្ពានឈើ​ដែល​បាន​ធ្វើ​ប៉ុណ្តោះ​អាសន្ន ក្នុង​រថយន្ត​មួយ​គ្រឿង​តម្លៃ​ចាប់ពី​៥ ០០០៛​ទៅ​១៥ ០០០៛ ចំណែក​ម៉ូតូ​តម្លៃ​២០០០៛​។​

​លោក​បន្តថា ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​រួច លោក​បាន​ចុះ​ទៅកាន់​ទីតាំង​ខាងលើ​ផ្ទាល់ ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង​៨០​គីឡូម៉ែត្រ រួម​ដំណើរ​ជាមួយ​លោក វ៉ាន់ ភារម្យ ភ្នាក់ងារ​កាសែត​អរិយ​ធ​ម៏ ដើម្បី​យក​ព័ត៌មាន​ចុះ​ផ្សាយ ឲ្យបាន​ដឹង​ឮ ដល់​អភិបាលខេត្ត​ឬ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជួយ​សម្រួល ការលំបាក ជូន​ពលរដ្ឋ​ដែល​កំពុង​មាន​ខ្វះខាត​។​

​នៅពេល​ដែល​ក្រុម​អ្នកយក​ព័ត៌មាន​កំពុង​តែ​ទាញ​ទូរ​សព្ទ​ថត​រូបភាព​ស្ពានឈើ​ដែល​មាន​បណ្តោយ​ប្រមាណ​១០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្រាប់តែ​មាន​មនុស្ស​ប្រុស​ពីរ​នាក់ បាន​ដើរចេញ​ពី​តូប មួយ ក្រោម​ស្វាយ​(​តូប​ពួកគេ​ដេក​យាម​ស្ពាន​ចាំ​យក​លុយ​)​មក​សួរនាំ​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នៅ​ខាង​ណា​?​មក​ថត​មាន​ការ​អី​?

​ក្រោយ​ពី​សួរនាំ​ក្រុម​អ្នក​យក​ព័ត៌មាន​ហើយ​ពួកគេ​ថែមទាំង​បាន​សម្លុត​ឲ្យ​អ្នកកាសែត​លុប​រូបភាព​ដែល​បាន​ថត​ចោល ប្រសិនបើ​មិន​ចង់​មាន​រឿង​(sic) ។​បុរស​ទាំង​ពីរ​នាក់​ដែល​បាន​អះអាង​ថា ខ្លួន​គឺជា​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​នោះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា គាំ សា​គុណ (​ដំបូង​ថា ខ្លួន​ឈ្មោះ សាក់ សា​គុណ​) នឹង​ម្នាក់ទៀត​ឈ្មោះ ខេន ។​

​ពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការណ៏​ខាងលើបាន​រិះគន់​ចំពោះ​សកម្មភាព​បុគ្គល​ទាំងពីរ​ខាងលើ​យ៉ាងខ្លាំង ព្រោះ​ក្រុម​អ្នកកាសែត​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នោះ គឺ​គ្រាន់​ចង់​បាន​ព័ត៌មាន​ច្បាស់ការណ៏​ដើម្បី ផ្សព្វផ្សាយ​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​មន្ត្រី​ពាក់ព័ន្ឋ យកចិត្តទុកដាក់​ជួយ​សាងសង់​ស្ពាន​ជូន ពលរដ្ឋ​បាន​ប្រើប្រាស់​វិញ​។​ពលរដ្ឋ​បាន​លើកឡើង​ថា អាច​មក​ពី​ពួកគេ​ខ្លាច​ខាត​បង់​ប្រយោជន៏​ផ្ទាល់​ខ្លួន​ទើប​មានប្រតិកម្ម​ដល់​ក្រុម​អ្នកការ​សែត​យ៉ាង​ដូច្នេះ​។​

​លោក សាក់ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា បានឲ្យដឹងថា ឈ្មោះ គាំ សា​គុណ នឹង​ឈ្មោះ​ខេន មិនមែន​ជា​មន្ត្រី​ប៉េអឹម​របស់​លោក​ឡើយ​។​ពួកគេ​គ្រាន់​ជា​ប្រជាជន​សាមញ្ញា​ប៉ុណ្ណោះ​។​

​លោក ស៊ិន វណ្ណ​វុឌ្ឍ អភិបាលស្រុក​កែវ​សីមា​បានឲ្យដឹងថា ស្ពាន​ដែល​បាន​បាក់​ខាងលើ​កន្លងមក​គឺ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ដំនាំ​កៅស៊ូ​ជា​អ្នកធ្វើ​(​សង់​ពី​ឈើ​ធំៗ​ជា​ច្រើន​ដើម​តម្រៀប​គ្នា​)​។​ចំណែក​ឈ្មោះ​ទាំងពីរ​ខាងលើ លោក​នឹង​បន្ត​សួរ​ទៅខាង​អាវុធហត្ថ​បន្ថែមទៀត ព្រោះ​ពួកគេ​បាន​យកឈ្មោះ​អាវុធហត្ថ​ទៅប្រើ ដើម្បី​បាន​លុយ​ពី​ពលរដ្ឋ​ឆ្លងស្ពាន​។​

​សហគម​ន៏​ឃុំ​ស្រែ ព្រះ​បាន​ទទូច ដល់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មេត្តា​ចុះ​ត្រួតពិនិត្យ​ករណីនេះ​ផង កុំឲ្យ​មាន​ជន​ឆ្លៀត​ឱកាស​កេងចំនេញ​លើ​កម្លាំង​ញើញ​ឈាម​រាស្ត្រ​ដូច្នេះ​៕

 

 

IMG-20160829-WA0040 IMG-20160829-WA0039

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.