ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សាលា​អនុវិទ្យាល័យ ហ៊ុន សែន អូរ​អាម បាន​ធ្វើ​ពិធី​បិទ​បវេសនកា​រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ម​ណ្ឌ​គិរី ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា ២០១៦​នេះ សាលា​អនុវិទ្យាល័យ ហ៊ុន សែន អូរ​អាម បាន​ធ្វើ​កម្មវិធី បិទ​បវេសនកា​រ​២០១៥-២០១៦ និង​មាន​ចែកប័​ណ្ឌ សរសើរ ដល់​សិស្សានុសិស្ស ដែន​ខំរៀន​ពូកែ ទទួល​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៥ ។​

​លោកនាយក​សាលា អ៊​ន អ៊ែល បាន​មានប្រសាសន៍​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ថាៈ​
​ជា​រៀងរាល់ឆ្នាំ ឲ្យតែ​បិទ​បវេសនកាល លោក​តែងតែ​មាន​ប័ណ្ឌសរសើរ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​រៀន​ពូកែ​។​

​កម្មវិធី​នោះ ប្រព្រឹតទៅ​ក្រោម​អធិបតី​យ​ភាពដ​ខ្ពង់ខ្ពស់​របស់ លោក​ស៊ិន វណ្ណ វុ​ឌ្ឍ អភិបាល នៃ​គណៈ​អភិបាលស្រុក​កែវ​សីមា នៅក្នុង​កម្មវិធី​នោះ​ផងដែរ ។​

​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​សិស្សានុសិស្ស​ទាំងអស់ ឲ្យខិត​ខំ​រៀនសូត្រ​ឲ្យបាន​ខ្លាយខ្លួន​ជា​សិស្ស​ពូកែ ហើយ​ត្រូវ​ដើរ ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដែល​សង្គម​ជាតិ​ស្អប់ខ្ពើម ។ លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ត្បិត​ក្មួយៗ​ទាំងអស់នេះ ហើយ​ជា​ក្តីសង្ឃឹម​របស់​ឪពុកម្តាយ ដែល​ខំប្រឹង​ចំណា​ថវិការ​យ៉ាង​ច្រើន ដែល​គាត់​រក​បាន​ឲ្យ​ក្មួយ ចាយវាយ​ពេល​មក​រៀន ហើយ​ជាពិសេស​ទៅទៀត​នោះ គឺ​ក្មួយៗ​ទាំងអស់​នឹង​ហើយ ដែល​ជា​សេចក្តីសង្ឃឹម របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេច​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​លោក​ខំប្រឹង​កសាង​សាលា​យ៉ាងច្រើន​ទូទាំង​ប្រទេស ដូច​ក្មួយៗ​បាន​ឃើញ​ហើយ គ្រប់​ភូមិ​ទាំងអស់ ទូទាំង​ប្រទេស ឲ្យ​ក្មួយៗ​បាន​សិក្សារ រៀនសូត្រ តើ​ក្មួយ​ដឹង​ទេ​ថា ក្មួយ​នេះហើយ ដែល​ជា​ក្តីសង្ឃឹម​និង​ទំពាំង​ស្នង​ឬ​ស្សីពី​សម្តេច ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ និង​ដឹកនាំ​ប្រទេស បន្ត​ពី​សម្តេច ៕
​ដោយ ៖ ឃិន សុខន​

 

 

IMG-20160829-WA0017 IMG-20160829-WA0015 IMG-20160829-WA0016

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.