ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋចំនួនពីរគ្រួសារ នៅភូមិអូររអិល ត្រូវក្រុមចោរចូលលួចលុ យ នៅក្នុងតូបលក់ឥវ៉ាន់ ខណៈម្ចាស់ដើរទៅខាងក្រោយ១ភ្លែត រីឯយុវជនម្នាក់ទៀតឌុប ចោរពីព្រំដែនចូលទៅក្នុងហាងផឹកស៊ី ហើយត្រូវចោរដាក់ថ្នាំពុល បណ្តាលឱ្យក្អួតចង្អោរសម្លប់ម្នាក់ឯង រួចទាញយកម៉ូតូ ជិះរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងបន្តបន្ទាប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិអូរតា ប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ករណីទី១. បើតាមការរៀបរាប់ពីយុវជនម្នាក់ឈ្មោះ សេង សុគា អាយុ២៣ឆ្នាំ ជាអ្ន ករត់ម៉ូតូឌុប រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា រូបគេបានទិ ញម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ប៉ៃលិន 1A- 05 33 ហើយ នៅថ្ងៃទី២៦ ខែសីហា រូបគេបានចេញទៅរត់ឌុបនៅឯព្រំដែន ពេលព្រឹក ស្រាប់តែមានបុរ សម្នាក់ អាយុ៣០ឆ្នាំ បានហៅឱ្យដឹកឆ្ពោះទៅក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា ពេលទៅដល់ហាងមួយ បុរសនោះ បានចូលទៅទិញស្រាបៀរ១កំប៉ុងផឹក លុះអស់ក៏ឱ្យគេដឹកបន្តទៅហាងមួយទៀត ឈ្មោះ សួនមនោរម្យ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយទិញស្រាបៀរប្រហែល៦កំប៉ុង អង្គុយផឹកម្នាក់ឯង ដោយរូបគេអង្គុយចាំលើម៉ូតូនៅខាងមុខហាង លុះមួយសន្ទុះក្រោយមកបុរសនោះ បានបបួលរូបគេឱ្យចូលទៅផឹកបង្ហើយ ដើម្បីឆាប់នឹងដឹកទៅកន្លែងផ្សេងទៀត ។ គ្រាន់តែផឹក អស់ជិតកន្លះកំប៉ុង ស្រាប់តែបែកព ពុះមាត់ ដួលសន្លប់នៅនឹងកន្លែង ហើយបុរសនោះក៏ទាញម៉ូតូរបស់ខ្លួនជិះគេចខ្លួនបាត់ស្រ មោល ។
ក្រោយមកម្ចាស់ហាងបានទូរស័ព្ទហៅក្រុមគ្រួសារគេឱ្យដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចាក់ថ្នាំ និងដាក់សេរ៉ូមតែម្តង ។ រូបគេបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងកាច់ និងប៉ុស្តិ៍ប៉ៃលិនរួចរាល់អស់ហើយ តែគ្មានសង្ឃឹមថានឹងបានម៉ូតូត្រឡប់មកវិញនោះឡើយ ។
ករណីទី២. កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ស្ត្រីចំណាស់ម្នាក់ ឈ្មោះ ទី ថា អាយុ៦៥ឆ្នាំ ត្រូវចោរស្រីម្នាក់ ជិះម៉ូតូចូលទៅលួចលុយក្នុងកន្ត្រកលក់ ចាប់ហួយ អស់ជាង២០ម៉ឺនរៀល និងបុរសម្នាក់ឈ្មោះ គិន ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធ ឈ្មោះ ហឿន អាយុ៤៩ឆ្នាំ ត្រូវចោរប្រុសចូលផ្ទះ វេលាម៉ោង២រសៀលថ្ងៃដដែលលួចលុយអស់១៥ម៉ឺនរៀល ខណៈរូបគាត់ដើរទៅផ្ទះខាងក្រោយមួយភ្លែត លុះត្រឡប់មកវិញក៏ឃើញ ចោរនោះជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ប្រជាពលរដ្ឋបានឱ្យដឹងថា បច្ចុប្បន្នក្រុមចោរកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងក្រុ ងប៉ៃលិន ក៏ដូចជាទូទាំងប្រទេសផងដែរ ដូច្នេះពួកគាត់កំពុងតែភ័យព្រួយអំពីបញ្ហាភូមិឃុំសុវត្ថិភាព ។ ពួកគាត់បញ្ជាក់ទៀតថា តាមមើលទៅភូមិឃុំសុវត្ថិភាពមានតែទៅលើលោកមេឃុំ និងសមត្ថកិច្ចប៉ុណ្ណោះ ចំណែកពួកគាត់ដេកមិនលក់បក់មិនល្ហើយនោះទេ ព្រោះក្រែ ងចោរចូលលួចប្លន់កាប់សម្លាប់យកទ្រព្យសម្បត្តិផ្សេងៗជាដើម ៕
ដោយ ៖ នីយ៉ា




