ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ជំងឺមហារីក​សុដន់​ធ្ងន់ធ្ងរ​លើ​អភិបាលរង​ស្រុក​ម្នាក់ ដង្ហោយ​រក​ជំនួយ​ព្យាបាល​បន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ អភិបាលរង​ស្រុក​អូ​រាំង​ម្នាក់​នៅក្នុង​ខេត្ត​មណ្ឌលគិរី ជូ​ប​បញ្ហា​ថវិការ ក្រោយ​ទ​ទូល​ការវាយប្រហារ​ពី​ជំងឺមហារីក សុដន់​ធ្ងន់ធ្ងរ ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​បន្ត​ការព្យាបាល​បន្ថែម​។​ព័ត៍មាន​នេះ​គឺ​បាន​ទទូល​ពី​អាជ្ញាធ​រមូល ដ្ឋា​ន​ដែល​បាន​ចុះសួរសុខទុក្ខ​និង​ឧបត្ថម​ថវិការ​មួយចំនួន​ជួន​ដល់​អ្នក​ជម្ងឺ​នា​ព្រឹក​ថ្ងៃ​២៦​សីហា​២០១៦​នេះ​។​

​អ្នក​ស្រីរ័ត្ន សា​វី មានទួ​នាទី​ជា​អភិបាលរងស្រុ​ក​អូរាំង បាន​ថ្លែង​ទាំង​សភាព​ទ្រុឌទ្រោម​ថា អ្នកស្រី​ចាប់​មាន​ជំងឺ មហារីក​លើ​សុដន់​ផ្នែក​ខាងឆ្វេង​នេះ​យូរណាស់​មកហើយ ប៉ុន្តែ​ដោយសារ​តែ​ការ​ខ្មាស់អៀន​អ្នកស្រី មិន​ហ៊ាន​ប្រាប់​អ្នក ដទៃ​នោះ​ទេ និង​បាន​ព្យាយាម​ស្វែងរក ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ​តែ​មិន​បាន​ធូរស្រាល​សោះ​។​

​អ្នកស្រី​បន្ត​ថា នៅ រយះ​កាល​២​ទៅ​៣​ខែ​នេះ ជំងឺ​បាន​ធ្វើ​ទុក្ខ​ខ្លាំង ហើយ​ក្រុម​គ្រួសារ បាន​នាំ​អ្នកស្រី​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ ការ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​នោះ ម្តង​ធូរ​ម្តង​ធ្វើទុក្ខ ហើយ​ការចំណាយ ចេះ​តែ​ច្រើន​ឡើងៗ​រហូត​ធ្វើ អោយ​គ្រួសារ​អ្នកស្រី​អស់ប្រាក់​និង​មិន​អាច​បន្ត​ការព្យាបាល​ទៀត ក៏​សម្រេចចិត្ត​ត្រឡប់​មក​លំនៅស្ថាន ឯ​ក្រុង​សែន មនោ​រម្យ​វិញ​។​

​អភិបាលស្រុក​អូ​រាំង​លោក នង ទុន​រី បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​ក៏​ទើបតែ​ទ​ទូល​ដំណឹង​ថា អ្នកស្រី មាន​ជំងឺ​ធ្ងន់ធ្ងរ នៅ​ពេល​ថ្មីៗ​នេះ​ទេ ។​

​លោក​ថា រដ្ឋបាល​សាលា​ស្រុក​បាន​អធ្យាស្រ័យ​ដល់​អ្នកស្រី​មិនបាច់​មក បំពេញ​ភារកិច្ច​នោះ​ទេ ព្រោះ​ត្រូវ​ទុកពេល អោយ​អ្នកស្រី​ព្យាបាល​ជំងឺ ។ ក្នុងនាម​លោក​ជា​អភិបាលស្រុក ក៏​បាន​គៀរគរ ថវិការ​ពី​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​បាន​មួយចំនួន​ចូលរួម​រំលែក​ទុក្ខលំបាក ដល់​គ្រួសារ​អ្នកស្រី​អភិបាលរង ផងដែរ ដោយ​ក្នុង​នោះ នៅ​ព្រឹក​ថ្ងៃ​២៦​សីហា​នេះ លោក​បាន​ទ​ទូល​បាន​ប្រាក់ ឧបត្ថម​ពី​លោក សូ សំអាត មេបញ្ជាការ​អាវុធហត្ថ ស្រុក​អូ​រាំង​ចំនួន ៣០ ម៉ឺន​រៀល រួម​ជាមួយ​ប្រាក់ ដែល​លោក​ទ​ទូល​បាន​ពី​សប្បុរសជន​ផ្សេងទៀត សរុប​ទាំងអស់​ចំនួន ១៥៨ ម៉ឺន​រៀល ថែម​ទៀត ។​

​លោក​អភិបាលស្រុក​បញ្ជាក់ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​មាន​ឯកឧត្តម​ស្វាយ សំ​អ៊ាង ជា​អភិបាល រួម​និង លោក​ផ្ទាល់​បាន​ស្នើរ​ទៅ​ក្រុមគ្រូពេទ្យ​ប្រទេស​វៀតណាម តាំង​ពី​កំឡុង​ខែ​កុម្ភះ ដើម្បី​ជួយ​សំរួល​ថ្លៃ​ព្យាបាល​ជំងឺ​អ្នកស្រី ហើយ​នៅពេល​ថ្មីៗ​នេះ ភាគី​វៀតណាម​ក៏​ទើបតែ​យល់ ព្រម​តាម​សំណើរ​នេះ និង​រង់ចាំ​តែ​អ្នកស្រី​ធ្វើដំណើរ​ទៅ តែប៉ុណ្ណោះ​។ ជាមួយគ្នានេះ ដែរ​លោក​អភិបាលស្រុក​ក៏ដូចជា​អ្នកជំងឺ គឺ​អ្នក​ស្រីរ័ត្ន សា​វី បាន​សំណូមពរ​តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ សូមមេត្តា​ជួយ ឧបត្ថម​ថវិការ​អ្នកស្រី​ផង ព្រោះ​ប​ច្ច​ប្បន្ន​អ្នកស្រី​បាន​ចំណាយ​ថវិការ​អស់​ពី​ខ្លួន​ព្រោះ តែ​ការ​ចំ ណាយ​លើ​ការព្យាបាល​នេះ​ទៅហើយ​៕
​ដោយ សាត ចាន់​បុត្រ​

 

 

IMG-20160827-WA0023 IMG-20160827-WA0024

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.