ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ប្រជាពលរដ្ឋ​ចំនួន ០៩​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ទទួលបាន​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង ០៦,០០​នាទី លោកស្រី នូ ថាវ​រី ប្រធាន​អនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌដូនពេញ តំណាង លោក សុខ ពេញវុ​ធ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ បាន​បន្ត នាំយក​អំណោយ​មនុស្សធម៌ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន ០៩​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ។​

​លោកស្រី​បាន មានប្រសាសន៍ថា ក្នុង​កាល​:​ទេស​:​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងកូវី​ដ​-១៩ សូ ម​បងប្អូន​ប្រជាពលរដ្ឋ គ្រប់រូប អនុវត្ត​តាម​វិធាន​សុខាភិបាល អោយបាន​ម៉ត់ចត់ ដោយ​ដាក់ខ្លួន​អោយនៅ ដាច់ដោយឡែក​១៤ ថ្ងៃ រង់ចាំ​ការយក​សំណាក់​លើក​ទី​២ និង លទ្ធផល​ពី​គ្រូពេទ្យ​ជំនាញ ។​

​អំណោយ​ដ៏​សប្បុរស ដែរ​ចែកជូន​នាពេលនេះ រួមមាន ថវិការ​ចំនួន ១០០,០០០​រៀល​, អង្ករ ០១​បាវ ស្មើរ ២៥​គីឡូក្រាម​, ថ្នាំ​ដុះធ្មេញ ០១​យួរ និង សំភារៈ​ផ្ទះបាយ​មួយចំនួន ។

​នៅ​ចំពោះមុខ លោកស្រី​បាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដោយ​សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សំណាក់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង លោក អភិបាលខណ្ឌ​ដូនពេញ ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ ឯកឧត្ដម និង លោក​អភិបាល តែងតែ​ផ្ញើរ​នូវ​ការ​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ និន្នាការ​នយោបាយ ព័ណ៌​សំបុរ​ឡើយ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.