ខេត្តប៉ៃលិន ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ក្រុមចោរកំពុងតែធ្វើសកម្មភាពគ្រប់បែបយ៉ាងនៅក្រុងប៉ៃលិន ដូចជា លួច ឆក់ ប្លន់ និងដាក់ថ្នាំសណ្តំយកលុយកាក់ជាដើម ជាស្តែងមានករណីចោរចូលទៅក្នុងផ្ទះប្រជាពលរដ្ឋម្នាក់ រួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិមា សប្រាក់លុយកាក់អស់ជាច្រើន រួចរត់គេចខ្លួនយ៉ាងរំភើយ ខណៈបនល្បែងស៊ីសងដូចជាកន្ទុយលេខឆ្នោត បៀរអាប៉ោង នៅតាមភូមិមួយចំនួនកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសល្បែងកាស៊ីណូនៅព្រំដែនកម្ពុជាថៃ កំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរឱ្យចូ លលេងទាំងប្រុសស្រីក្មេងចាស់ វាល់ព្រឹកវាល់ល្ងាច រហូតដល់អស់លុយ ក៏បែកគំនិត ធ្វើ ចោរបែបនេះតែម្តង ។
ហេតុការណ៍ ចោរធ្វើសកម្មភាពដាក់ថ្នាំសណ្តំយកលុយកាក់មាសប្រាក់ប្រជាពល រដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ មីត សុផារី ភេទស្រី អាយុ៣១ឆ្នាំ ជាមេផ្ទះ មានប្តីឈ្មោះ ហាប់ ការីម អាយុ៥០ឆ្នាំ ជាអ្នករកស៊ីទិញលក់ត្បូង រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។
ប្រភពបន្តទៀតថា ទ្រព្យសម្បត្តិដែលត្រូវចោរយកមាន ប្រាក់ខ្មែរចំនួន៥,០០០,០០០រៀល ប្រាក់ដុល្លារចំនួន៣៨០ដុល្លារ ត្បូងឆ្នៃតូចៗចំនួន១០គ្រាប់ លោហៈធាតុពណ៌លឿង (ខ្សែ.ក)ចំនួន០៣ជី កូនកាបូបដាក់លុយនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក ។
បើតាមលោក អ៊ុក គា នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ៃលិន បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះជាប់រវល់ចេញទៅក្រៅ ដោយប្រពន្ធនៅផ្ទះតែម្នាក់ឯង ស្របពេល នោះមានស្ត្រីវ័យកណ្តាលម្នាក់ បានចូលទៅក្នុងផ្ទះ ហើយក៏និយាយសួរនាំបន្តិចបន្តួច រួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិខាងលើអស់រលីងគ្មានសល់តែម្តង ។
លោកបន្តទៀតថា រហូតមកដល់ពេលនេះ ស្ត្រីរងគ្រោះខាងលើមិនទាន់ស្រួលខ្លួនមែនទែននៅឡើយទេ ដោ យកំពុងរៀបដាក់ពាក្យបណ្តឹងទៅខាងប៉ុស្តិ៍លោក ដើម្បីចាប់ជនសង្ស័យខាងលើមកផ្តន្ទា ទោសតាមច្បាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេមិនទាន់រកឃើញតម្រុយណាមួយ ដើម្បីឈានទៅចាប់ស្ត្រីជនសង្ស័យនោះ មើលទៅប្រហែលជារួចខ្លួនទៀតហើយ ខណៈប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាភូមិឃុំមានសុវត្ថិភាព ដោយសំណូ មពរឱ្យបងៗសមត្ថកិច្ចមេត្តាធ្វើការដុតដៃដុតជើងបន្តិចទៅ នោះពួកគាត់មានភាពកក់ក្តៅក្នុ ងការរស់នៅប្រចាំថ្ងៃផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានទៅចាប់យកមកដាក់ទោសតាមផ្លូវច្បាប់ ៕
ដោយ ៖ នីយ៉ា




