ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

មុខសញ្ញា​ឆក់​ទូរស័ព្ទដៃ​តាម​ដងផ្លូវ​ចំនួន ០២ នាក់ និង​អ្នកទទួលផល​ចោរកម្ម​ចំនួន ០១ នាក់ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​២០​នាទី នៅ​ចំណុច​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្ដម គី ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង និង​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរ​សព្ទ័​ដៃ​) ០១ ករណី ដោយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ រួម​ជាមួយ​អ្នក​ទទួលផល​ចោរកម្ម​ចំនួន ០១ នាក់​មក​ធ្វើ​ការស្រាវជ្រាវ​នោះ​គឺ​៖

១-​ឈ្មោះ ធឿន ផាន់ ណេត​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​២​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង (​ជា​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់​)​។​
២-​ឈ្មោះ ធឿន វីរៈ ហៅ ផាន់ ណា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រំចេក ២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង (​ជា​សហចារី​)​។​
៣-​ឈ្មោះ ធិ​ញ រ៉ុន ហៅ​ជាង រុន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​(​ជា​អ្នក​ទទួលផល​ចោរកម្ម​)​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ខណៈ​ជនរងគ្រោះ​ឈ្មោះ នូ ចន្ទ័​រស្មី ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មាន​មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​នៅ​ចំណុច​មុខ​វត្ត​បាឡាត់​ស្ថិតនៅក្នុង​ភូមិ​ន​រា ២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព (​ឆក់​ទូរ​សព្ទ័​ដៃ​) របស់គាត់​០១​គ្រឿង​ម៉ាក IPHONE8PLUS ពណ៌​ប្រផេះ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគ​របា​លហើយ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច ទើប​កំណត់​បាន​ពី​មុខសញ្ញា​នេះ រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ទាំង​អ្នក​ប្រព្រឹត្ត​រួមទាំង​អ្នក​ទទួល​ទិញ​ទូរស័ព្ទ ដែល​ជា​ផល​នៃ​អំពើ​ចោរកម្ម​នោះ​ផង​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​បាត់ដំបង 1AC0173 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)
-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​ម៉ាក​Iphone8plus​ពណ៌​ប្រផេះ​(​ជា​របស់​ជនរងគ្រោះ​)​។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បានប្រគល់​ទូរ​សព្ទ័​ដៃ​ជូនទៅ​ជនរងគ្រោះ​វិញ​ចំពោះ​ជនសង្ស័យ និង​អ្នកទទួលផល​ចោរកម្ម​បាន​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​ច្បាប់​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.