ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឈ្មោះ​ម៉េង មេ​ឈ្មួញ​ឈើ កំពុង​ប្រើ ឡាន​ទំនើប ដឹក​ចេញពី ខេត្ត​រតនៈគិរី ទៅ​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មេ​ឈ្មួញ​ឈ្មោះ ម៉េង រស់នៅ​ភូមិ កន្តិល សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនៈគិរី បាន​ធើ្វ​សកម្មភាព​ដឹកឈើ​ប្រណិត​ឆ្លងកាត់​មុខ​មេព្រៃ ផ្នែក​រដ្ឋបាល ព្រៃឈើ ដែល​មាន​ទីតាំង​នៅ ស្រុក​ប​កែវ និង​សមត្ថកិច្ច​ប៉េអឹម ជាច្រើន​កន្លែង​។​

​រថយន្ត​ដឹក ឈើ ប្រណិត ពីរ​គ្រឿង​ម៉ាក ធុន​ត្រា និង​បា​ឡែន សម្រាប់​ដឹក ឈើប្រណិត​ចេញពី​ស្រុក​វើន​សៃ មក​ស្ដុក​នៅ​ទី​រួម​ខេត្ត រតនៈគិរី ដើម្បី​រៀបចំ ដឹកចេញទៅ ព្រំដែន វៀតណាម ឆ្លងកាត់ ពីរ​ស្រុក​គឺ ស្រុក​ប​កែវ និង​ស្រុក​វើន​សៃ ។  ​ហើយ​រថយន្ត ធុន​ត្រា ពណ៌​ទឹកមាស ដែល​ពាក់ ផ្លាកលេខ ភ​.​ព 7859 និង​រថយន្ត បា​ឡែន​មួយ គ្រឿង​ទៀត ពាក់​ផ្លាកលេខ 5277 ដែល​រថយន្ត ទាំង​ពីរ​គ្រឿង របស់​ឈ្មោះ ម៉េង នេះ​ត្រូវ​ដឹក ឈើ​ប្រណិត ចេញទៅ ប្រទេស វៀតណាម នៅពេល​យប់ តាម​ច្រករបៀង ភូមិ​ភី​ក ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ គឺជា​ច្រករបៀង ដែល​គ្របដណ្ដប់ ទៅដោយ ប៉ូលីស​ព្រំដែន វ​វៈ​623 ។

​មេ​ឈ្មួញ ម៉េង នេះ​ល្បី​ថា មាន​ខ្នងបង្អែក ធំ​នៅ​ពីក្រោយ ទៀតផង ទើប​អាច​ដឹក ឈើ​ប្រណិត ចេញ​បាន ដោយ​សេរី បែប​ហ្នឹង ។ មិនដឹងថា គណៈបញ្ជាការ ឯកភាព​ខេត្ត និង​ឯកឧត្ដម​អគ្គមេបញ្ជាកា​រ​រង​កងយោធពល ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ទទួល​បទបញ្ជា​ពី​រាជរដ្ឋាភិបាល មិន​អាច​ទទួលបាន​ព័ត៌មាន​បទល្មើស​ព្រៃឈើ ដោយសារតែ មាន​ការលាក់លៀម​ពី​ថ្នាក់​ខេត្ត ឬ​យ៉ាងណា​នោះទេ​? ។​

​សារព័ត៌មាន​យើង​ពុំ​អាច​ទំនាក់ទំនង​ពី​មេព្រៃ ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ប៉េអឹម​បាន​នោះទេ​?៕

 

 

saosokha_vengsokhon

car

IMG-20160901-WA0018 IMG-20160901-WA0017

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.