ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ឧត្តមសេនីយ៍ត្រី​ម្នាក់ រង​ការចោទប្រកាន់​ថា នាំ​ទាហាន​ថៃ​បិទផ្លូវ​ដែល​ពលរដ្ឋ​និង​យោធា​ព្រំដែន​ខ្មែរ ឆ្លងកាត់​ទៅ​មក​រាល់ថ្ងៃ នៅ​ចំណុច​ផ្លូវបំបែក​ទុ​រ៉ែន​២​ដើម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​យោធា​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​ថៃ​ម្នាក់ ដែល​សម្តែង​នូវ​ការ​មិន​ពេញចិត្ត និង​សោកស្តាយ បានឱ្យដឹងថា ផ្លូវលំ​មួយ​កន្លែង ដែល​ប្រជាពលរដ្ឋ និង​ទាហាន​ខ្មែរ ឆ្លងកាត់​ចេញ​ចូល​ទៅ​មក​រាល់ថ្ងៃ ត្រូវបាន​នាយ​ឧត្តមសេនីយ៍ត្រី​ខ្មែរ​ម្នាក់ ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​នាំ​ទាហាន​ថៃ ជាច្រើន​នាក់ ទៅ​ធ្វើ​ការបិទ​ផ្លូវលំ​នោះ មិន​ឱ្យ​ឆ្លងកាត់​ទៅ​មក ខណៈ​ទឹកដី​ខ្មែរ​មាន​ចម្ងាយ​ពី​ផ្លូវ ដែល​គេ​បិទ​នោះ ឆ្លង​អូរ​ទៅ​ទិស​ខាងលិច រហូតដល់​ជាង​២​គីឡូម៉ែត្រ​ឯណោះ ។​
​ហេតុការណ៍​បិទផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ទាហាន​ខ្មែរ ឆ្លង​ទៅ​មក​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅនេះ ស្ថិតនៅ​ចន្លោះ​អូរ​ទុ​រ៉េន​២​ដើម ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​យោធា​ម្នាក់ មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ដី​ដែល​ថៃ​នាំ​គ្នា​ជិះ​រថយន្ត​ឆ្លងកាត់​តាំងពី​ព្រំ រហូត​ទៅ​ដល់​កន្លែង​បិទរ​បង​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​យោធា​ខ្មែរ​ឆ្លងកាត់​ទៅ​មក​ដូច​សព្វមួយដង​នោះ ដោយសារ​តែ​ខ្មែរ​យើង​ជា​អ្នកបើក​ដៃ​ឱ្យ​ទៅ​គេ មិនមែន​ថៃ​ខ្លួនឯង ជា​អ្នក​ចូល​មក​យក​នោះឡើយ គឺ​ខ្មែរ​យើង​ច្បាស់​ពេក ដោយ​អះអាង​ថា ជា​ដី​របស់​អ្នកនេះ របស់​អ្នក​នោះ ។ តាមពិត​ដី​របស់​ខ្មែរ​យើង​មាន​ចម្ងាយ​ហួស​ពី​កន្លែង ដែល​គេ​បិទរ​បង​នោះ ទៅ​ខាងលិច​ជា​ង​២​គីឡូម៉ែត្រ​ឯណោះ ។ តែ​ខាង​លោក​មិន​ហ៊ាន​និយាយ​នោះឡើយ ព្រោះ​នៅ​ក្រោមបង្គាប់​គេ​ដែរ ហើយក៏​មិន​ធ្លាប់​ឃើញ​មាន​គណៈកម្មាការ​ព្រំដែន​ខ្មែរ​ថៃ ណា​ម្នាក់ ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ ឬ​វាស់វែង​អ្វី​នោះឡើយ ។​

​លោក​បន្ត​ទៀត​ថា មុនដំបូង​ថៃ​ឱ្យ​ខ្មែរ​យើង​ជីក​កកាយ​បើក​ប្រឡាយទឹក ត្រង់​ដី​ច្រមុះជ្រូក ក្បែរ​ស្ពាន​ដែល​ខ្មែរ​យើង​ទើបនឹង​សាង​ស ង់ ដើម្បី​ឱ្យ​ទឹក​ហូរ​ចូល​ទៅក្នុង​ប្រឡាយ​នោះ​វិញ បើ​មិន​ធ្វើ​អ៊ីចឹង​ទេ នឹង​មាន​រឿង​កើត​ឡើង ដូច្នេះ​ថ្នាក់លើ​មិន​ចង់ឱ្យ​មាន​បញ្ហា ទើប​បញ្ជា​ឱ្យ​ខាង​លោក​បិទផ្លូវ​តែម្តង​។ ម្យ៉ាងវិញទៀត លោក​ជា​អ្នក​ការពារ​ព្រំដែន ចាប់ពី​ឡាក់​៦៨ ទៅ​៦៩ ហើយ​ដោយ​ខាង​ខ្មែរ​យើង​អះអាងថា ដី​នេះ​ជា​របស់​គេ ខាង​លោក​ដែល​ជា​កូនចៅ មិន​ហ៊ាន​ហើបមាត់​នោះឡើយ ។ លោក​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ លោក​មាន​អា​ម្មណ៍​ឈឺ​ចុកចាប់ និង​សោកស្តាយ​យ៉ាងខ្លាំង ដោយសារតែ​ឃើញ​ទឹកដី​ខ្មែរ ត្រូវ​គេ​ចូល​មក​កាន់តែ​ជិត​ទៅៗ តែ​មិន​ដឹង​ធ្វើ​យ៉ាងណា​នោះ​ទេ ព្រោះ​តែ​ខ្លួន​តូច​ទាប​ជាង​គេ​ដែរ ។​

​ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ក្រុងប៉ៃលិន បាន​បង្ហើប​ឱ្យដឹងថា ពួកគាត់​ពិតជា​មាន​កា​រ​សោកស្តាយ​ចំពោះ​ទឹកដី​យ៉ាងខ្លាំង ខណៈ​កន្លែង​ខ្លះ ដែល​ពីមុន​ជា​ទឹកដី​របស់​ខ្មែរ តែ​បច្ចុប្បន្ន ស្រាប់តែ​ក្លាយទៅជា​ដី​របស់​ថៃ​ទៅ​វី​ញ ដោយ​កាល​ពី​ដើមផ្លូវ​ដែល​ថៃ​បិទ​នោះ គឺ​ខ្មែរ​យើង​ធ្លាប់​ឆ្លងកាត់​ចេញ​ចូល​ទៅ​មក ជា​យូរយារ​ណាស់​មកហើយ តែ​ក្រោយមក កាលពី​ប៉ុន្មាន​ឆ្នាំក្រោយ​នេះ ថៃ​អះអាងថា ជា​ដី​របស់​គេ ទើប​ខ្មែរ​យើង​ធ្វើ​ផ្លូវ​វាង​ទៅ​លើ​ភ្នំ​វិញ ដោយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តវ៉ា​ឡើយ ។ ប្រភព​បន្តទៀតថា កាលពី​មុន​នៅ​ម្ខាង​អូរ​ទៅ​ខាង​លិច ខ្មែរ​យើង​អាច​នាំ​គ្នា​កាប់​ឆ្ការព្រៃ ដើម្បី​ដាំ​ដុះ​ចិញ្ចឹមជីវិត តែ​ក្រោយមក​ថៃ​បាន​ហាម​មិនឱ្យ​បន្ត​ទៀត​នោះ​ឡើយ ព្រោះ​អះអាងថា ជា​ទឹកដី​របស់គេ ។ ចំណែកឯ​បង្គោល​ព្រំដែន​អត់​ឃើញ​មាន​នៅ​ត្រង់​កន្លែង​ណាមួយ​ឱ្យ​ច្បាស់លាស់​នោះ​ឡើយ សង្ស័យ​តែ​ថៃ​នាំ​គ្នា​វាយ​បំបែក​ខ្ទេចខ្ទីរ អស់ហើ យ​មើលទៅ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បានឱ្យដឹងថា កាល ពី​ថ្ងៃ​ទី​២២ ខែ​សីហា កន្លងទៅនេះ ខណៈ​លោក​ចុះ​ទៅ​ត្បួតពិនិត្យ អត់​ឃើញ​មាន​អ្វី​ខុស​ប្រក្រ តី​នោះទេ ក៏​អត់​មាន​ព័ត៌មាន​អ្វី​ប្លែក​នោះដែរ ដោយ​ពីមុនមក ឮ​តែ​ពាក្យ​ច​ចាម​អារាម​ដែរ លុះ​ប ន្ទា​ប់​ពី​ជួប​ខាង​ទាហាន​ខ្មែរ​សួរនាំ អត់​មាន​រឿងរ៉ាវ​អ្វី​កើតឡើង​នោះឡើយ ។ ម្យ៉ាងវិញទៀត បើ​មាន​ការឯកភាព​គ្នា​យ៉ាងម៉េច​ក៏​ឱ្យទៅ​អ៊ីចឹង​ចុះ ព្រោះ​អត់​មានរឿង​ខុស និង​រឿង​ត្រូវ​នោះឡើយ ។ អត់​មាន​ខាង​ណា​ចូលមក​ខាង​ណា​នោះដែរ ព្រោះ​មាន​យោធា​យាម​ប្រចាំការ​រាល់ថ្ងៃ ។​

​ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ទី សុខា នាយរង​សេនាធិការ​ប្រចាំ​ភូមិភាគ​៥ បានឱ្យដឹង ថា ខាង​លោក​អត់​បាន​នាំ​ភាគី​ថៃ​ទៅ​បិទផ្លូវ​នោះទេ ប៉ុន្តែ​ខាង​លោក​បាន​ទៅ​បើក​ព្រំដែន​នោះ​វិ ញ ព្រោះ​អី​នៅ​ខាង​មុខ​បន្តិច​ទៀត​មាន​ដី​បាក់​គ្រប​ពីលើ​ផ្លូវ ទើប​ហាម​មិនទាន់​ឱ្យ​ពលរដ្ឋ​ឆ្លង​កា ត់​ទៅ​មក ក្រែង​មាន​គ្រោះថ្នាក់ ។ ម្យ៉ាងវិញទៀត ខាង​ទាហាន​មិន​ឱ្យ​ឆ្លងកាត់​នៅ​មុខ​បន្ទាយ​ទើប​នឹង​បិទផ្លូវ​នោះឡើយ ដើម្បី​ការពារ​ដល់​ពលរដ្ឋ​កុំឱ្យ​ឆ្លង​ទៅ​កាប់​ឈើ​ថៃ ដែលនាំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ លោក​បន្ត​ទៀត​ថា ខាង​លោក​បាន​នាំ​ទាហាន​ថៃ និង​ទា​ហា ន​ខ្មែរ ចូល​ទៅ​ពិនិត្យ​ព្រំដែន ជាង​១០​រថយន្ត​ឯណោះ ដោយ​មាន​ទាំង​យោធា​ខាង​ស៊ុប​ប៉ៃលិន​ចូលរួម​ផងដែរ ហើយ​សហការ​ជាមួយ​កងទ័ព​ថៃ និង​ខ្មែរ​ចុះ​ត្រួតពិនិត្យ​ព្រំដែន ។​

​លោក​បញ្ជាក់ថា ខាង​លោក​ជា​អ្នកសម្របសម្រួល​តាំង​ពី​ឡាក់​លេខ​៦៧ ៦៨ និង​៦៩ រហូត​ទៅ​ដល់​ខាង​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង ហើយ​មាន​ដី​បាក់​នៅ​ផ្នែក​ខាង​មុខ​នៅ​ហួស​ពី​កន្លែង​រនាំង​ឈើ​ខាងមុខ​បន្តិច​ទៀត​នោះ ទើប​បិទផ្លូវ​តែម្តង ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160824-WA0013 IMG-20160824-WA0011

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.