ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ការដក​លុយ​ធ្វើ​ផ្លូវ​មូ​និធិ​ឃុំ​៣​ខ្សែ​របស់​ក្រុមហ៊ុន​វ៉ាន់ សុធី លើស​គំរោង​ពិត​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​លក្ខណ​ជា​ប្រព័ន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖  ក្រុមហ៊ុន​វ៉ាន់ សុធី ដេញថ្លៃ​ធ្វើ​ផ្លូវ​ចំនួន​៣​ខ្សែ​ប្រវែង​៦១០០​ម៉ែត្រ ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ជា​មូលនិធិ​របស់​ឃុំ​ទឹកប្រាក់​ដែល​ដេញថ្លៃ​បាន​ពិតតែ​ជាង​៧០​លាន​រៀល​ហើយ​យក​លើក​ទី​១​ចំនួន​ជាង​៩០​លាន​រៀល​ឯណ្ណោះ ហើយ​ការដក​មាន​ចំនួន​៣​ដំណាក់កាល​។​

​លោក អ​ង់ ប៊​ន​ឈាន ក្រុមប្រឹក្សា​ឃុំ​បាន​អោយដឹងថា​លោក​វ៉ាន់ សុធី នាយក​ក្រុមហ៊ុន​វ៉ាន់ សុធី​ដេញថ្លៃ​ធ្វើ​ផ្លូវ ដែល​គំរោង​មូនិ​ធិ​របស់ឃុំ​សេដា​ដែល​មាន​ប្រវែង​៦១០​ម៉ែត្រ ហើយ​ផ្លូវ​ទាំង​៣​ខ្សែ​នោះ​ស្ថិតនៅ​ភូមិ​ប៉ា​ទាត់ ១​ខ្សែ ស្ថិតនៅ​ភូមិ​ថ្មី និង​១​ខ្សែ​ទៀត​ស្ថិតនៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់​។ ហើយ​លោក​មេឃុំ​សមុទ្រ​លើ​រូបនោះ​បាន​បន្តទៀតថា គំរោង​ថវិការ​មូលនិធិ​ធ្វើ​ផ្លូវ​របស់​ឃុំ​សេ​ដា​មាន​ចំនួន​ពិតតែ​ជាង​៧០​លាន​រៀល ហើយ​ដក​លើ​ទី​១​ចំនួន​ទឹកប្រាក់​៩០​លាន​រៀល​ឯណ្ណោះ ហើយ​ការដក​ប្រាក់​នេះ​មាន​ដល់​ទៅ​៣​ដំណាក់កាល ហើយ​លុយ​មូលនិធិ​ឃុំ​សរុប​ចំនួន​២០៥​ចំនួន​លាន​រៀល ហើយ​ការដក​នេះ​ទំនងជា​គេ​រៀបចំ​ឯកសារ​ដក​លុយ​មូលនិធិ​ឃុំ​សេ​ដា​អោយ​អស់​ជាង​២០០​លាន​រៀល​ក្នុង​ផ្លូវ​៣​ខ្សែ​ដែល​មាន​ប្រវែង​៦១០០​ម៉ែត្រ​តែ​ម្តង​។​

​គួរ​បញ្ជាក់​គំរោង​មូលនិធិ​ធ្វើ​ផ្លូវ​កសាង​ផ្លូវ​នេះ​មាន​ចំនួន​៣​ស្រុក និង​៦​ឃុំ ក្នុង​ខេត្ត​រតនគិរី​។​

​ពាក់ព័ន្ធ​និង​ការដក​ប្រាក់​ថវិការមូ​និធិ​ឃុំ​ក្នុង​ការកសាង​ផ្លូវ​ចំ​នួន​៣​ខ្សែ​ប្រវែង​៦១០០​ម៉ែត្រ​មិន​ប្រក្រី ឫ​សង្ស័យថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណ​ប្រព័ន្ធ​នេះ​របស់​ក្រុមហ៊ុន​វ៉ាន់ សុធី នេះដែរ តើ​មន្ត្រី ឫ​មន្ទីរ អង្គភាព​ណាខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ អ្នក​សារពត៌មាន​មិនអាច​សុំ​ការបំភ្លឺ ឫ​អត្ថាធិប្បាយ​ពី​មន្ត្រី​ណាមួយ​បាន​ទេ​នៅ​ព្រឹក​ម្សិលមិញ​នេះ​។ ផ្លូវ​មូ​និធិ​ឃុំ​ចំនួន​៣​ខ្សែ​ស្ថិតនៅ​ឃុំ​សេ​ដា​គេ​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​ចំពោះ​ការដក​លុយ​លើ​ទី​១៕
​តា​ជួង​
​

 

 

02 01

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.