ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ឧត្តរមានជ័យ ចុះ​អង្កេត​ទីផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ ដកហូត​ចំណី​ក្មេង និង​ទំនិញ​ខូច​គុណភាព​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​ទៅ​អង្កេត​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​សកម្មភាព​ចុះ​អង្កេត​នោះដែរ មន្ត្រី​កាំកុងត្រូល​ខាងលើ បាន​ណែនាំ​ក្រុម​អាជីវករ​ដែល​លក់ទំនិញ​គ្រប់​ប្រភេទ​ទាក់ទង​នឹង​នំចំណី ទំនិញ​ខូច​គុណភាព គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ កាលបរិច្ឆេទ​ហួសកំណត់ សំបក​វេច​ខ្ចប់​មិន​ត្រឹមត្រូវ​គ្មាន​អនាម័យ ផលិតផល​នាំ​អោយ​ប៉ះពាល់​សុខភាព​មាន​ជាតិគីមី និង​នំចំណី និង​គ្រឿង​បរិភោគ​ដាក់​លក់​ក្នុង​បរិយាកាស​មិន​ត្រឹមត្រូវ​។​

​មន្ត្រី​កាំកុងត្រូល​ក៏​បាន​បិទ​ស្លាក​សញ្ញា ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ពន្យល់​ក្រុមអាជីវករ​ទាំង​អស់អោ​យ​យល់​ពី​អត្ថន័យ​ក្នុង​ស្លាក​សញ្ញា​ដូច​ការរៀបរាប់​ខាងលើ​។ ជា​លទ្ធផល​ក្នុង​សកម្មភាព​ចុះ​អង្កេត​និង​ណែនាំ​នោះ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ដកហូត​នំ​ចំណី​ក្មេង និង​គ្រឿង​កំប៉ុង​គ្មាន​ស្លាក​សញ្ញា ខូច​គុណភាព ទឹក​អាស៊ីដ​ដែល​កន្លងមក​ប្រជាពលរដ្ឋ​តែងតែ​យក​ទៅ​ប្រើ​ជា​ទឹក​ខ្មេះ​។ គួរ​បញ្ជាក់ដែរថា កន្លងមក​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្មេងៗ​ក្នុង​ខេត្ត​ឧត្តរមានជ័យ តែង​ធ្លាប់បាន​ពុល​នូវ​នំចំណី និង​ទំនិញ​ខូច​គុណភាព​ផងដែរ​។​

​គេ​តែង​បាន​សន្និដ្ឋាន​ជាទូទៅ​ថា បច្ចុប្បន្ន​នេះ​បញ្ហា​សុខភាព​របស់​មនុស្ស តែង​មាន​ការទន់ខ្សោយ ព្រោះ​មាន​ការប៉ះពាល់​ដោយ​ការបរិភោគ​អាហារ​ដែល​មាន​ជាតិគីមី​។ ជាមួយ​នេះ​ដែរ​ក៏​បណ្តាលមកពី​ចំណីអាហារ​ខូចគុណភាព​។ ដូចនេះហើយ​ទើប​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ពិនិត្យ​អង្កេត​យ៉ាង​ដិតដល់​ពី​បញ្ហា​គុណភាព ទំនិញ​ហូបចុក​ដែល​ដាក់លក់​នៅតាម​ទីផ្សារ​នោះ​៕

 

 

b211 kamkongtrol_udormeanchey (2) kamkongtrol_udormeanchey (1) kamkongtrol_udormeanchey (5) kamkongtrol_udormeanchey (3) kamkongtrol_udormeanchey (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.