ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​ត្អូញត្អែរថា​អស់សង្ឃឹម ខណៈ​ដាំ​ពោតក្រហម​បាន ផល​ទៅហើយ​គ្មាន​ទីផ្សារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ គេ​សង្កេតឃើញថា កសិករ​មួយចំនួន​នៅក្នុង​ខេ ត្តប៉ៃ​លិន បាន​ដាំ​ដើម​ដំឡូង​មី​រួចរាល់ ហើយ​បាន​ដុះ​លូតលាស់​យ៉ាង​ទ្រុប​ទ្រុល​ស្ទើរ​ពេញ​ផ្ទៃ ដី​ទាំងអស់ ដោយ​រង់ចាំ​ដល់ពេល​ប្រមូល​ផល​នៅ​ចុងឆ្នាំ​ប៉ុណ្ណោះ ។ ចំ​ណែ​កសិករ​មួយចំនួន ទៀត កំពុង​មមាញឹក​ក្នុង​ការប្រមូល​ផល​ស្នៀត​ពោតក្រហម ដែល​ខ្លួន​បាន​ដាំ​កាល​ពី​រយៈពេ ល​៣​ខែ​កន្លងមកនេះ ។ តែ​អ្វី​ដែល​ធ្វើឱ្យ​ពួកគាត់​យំ​មិន​ចេញ​នោះ គឺ​កសិផល​ពោត​ក្រហម ដែ ល​ពួកគាត់​ដាំ​បាន​អត់​មាន​ទីផ្សារ​នោះទេ ដោយ​នៅ​តាម​ស្តង់​នានា​ក្នុង​ខេត្ត​ត្រូវ​ឈ្មួញ​អត់​ទទួ ល​ទិញ​នោះឡើយ មើល​ទៅ​អត្ថ​ហិ អត្ត​ណោ នា​ថោ​ហើយ (​ខ្លួន​ទីពឹង​ខ្លួន​) ។​

​ជាក់ស្តែង​នៅក្នុង​ចម្ការ​របស់​បុរស​ម្នាក់ ឈ្មោះ ប៊ុន ប៉ុន ស្ថិត​នៅ​ចំណុច​ស្រង់ ក្នុងភូមិ ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ដាំ​ពោតក្រហម​ចំនួន​៣​ហិកតា និង​បុរស​ម្នាក់​ទៀត ឈ្មោះ គឹម សេង បាន​ដាំ​ពោតក្រហម​ចំនួន​២​ហិកតា នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ លិន ហើយ​បាន​នាំគ្នា​ប្រមូល​ផល កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅនេះ ។ តែ​ពេល​ដើរ​សួរ​តាម​ស្តង់​ពោត​និង​ដំឡូង​មី​នៅក្នុង​ខេត្ត​ប៉ៃលិន ស្រាប់តែ​គេ​ថា ផ្អាក​ទិញ​សិន ។​

​បើតាម​សម្តី​បុរស​ទាំង​ពីរ​ខាងលើ បានឱ្យដឹងថា ការដាំ​ពោតក្រហម​របស់​ពួកគាត់ ត្រឹម តែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ អាច​ទទួលបាន​ផល​លក់​យកប្រាក់ សម្រាប់​ទិញ​អង្ករ​ដាំបាយ​ហូប ដោយ​ពួកគាត់​មិន​បាន​ដាំដំឡូង​មី​នោះទេ ព្រោះ​រយៈពេល​យូរ​រហូតដល់​១​ឆ្នាំ​ឯណោះ ទើប​ទ ទួលបាន​ផល​លក់ ។ តែ​ជា​អ​កុសល្យ ខណៈ​ប្រមូលបាន​ផល​ផ្លែ​ពោត​ទៅហើយ ស្រាប់តែ​ដើរ សួរ​មើល​តាម​ស្តង់​នានា​ក្នុង​ក្រុង​ប៉ៃលិន អត់​មាន​ឈ្មួញ​ណា​ម្នាក់​ទទួល​ទិញ​នោះឡើយ ។
​ដូច្នេះ​ពួកគាត់​មិនដឹង​គិត​យ៉ាងណា​នោះ​ទេ ណាមួយ​គ្មាន​លុយ​ឯណា​យកទៅឱ្យ​ថ្លៃឈ្នួល កម្ម ក​រ ដែល​កំពុង​ធ្វើការ​កាច់​ពោត​ក្នុង​ចម្ការ​របស់​ពួកគាត់ ។ ចំ​ណែ កឯ​នៅក្នុង​ផ្ទះ​វិញ ក៏​ស្ទើរតែ អស់​អង្ករ​ពី​ធុង សម្រាប់​ច្រក​ឆ្នាំ​ដាំបាយ​ទៅហើយ ខណៈ​ពួកគាត់​សង្ឃឹមថា ពេល​កាច់​ពោត លក់​រួច បាន​ប្រាក់​ទិញ​យក​មក​ទុក​ដាំបាយហូប​ជួបជុំ​គ្រួសារ ។ តែ​លទ្ធផល​ចុង​ក្រោយ​បែរជា អត់​មាន​ឈ្មួញ​ទិញ​កសិផល​របស់​ពួកគាត់​ទៅ​វិញ អស់សង្ឃឹម​ហើយ​នៅពេលនេះ ។ ប្រភព​បន្តទៀតថា ម្យ៉ាងវិញទៀត កាល​ពី​ដាំពោត ពួកគាត់​បាន​ទៅ​ចងការ​ប្រាក់​ធនាគារ យក មក​ធ្វើ​ចម្ការ ដោយ​ទិញ​គ្រាប់​ពូជ​ពី​ប្រទេស​ថៃ ហើយ​ថែមទាំង​ទិញ​ជី និង​ថ្នាំ​បាញ់​ស្មៅ​អស់​ជា ច្រើន លុះ​ប្រមូល​ផល​រួច អត់​មាន​អ្នកទិញ គ្មាន​ប្រាក់​ឯ​ណា​យក​ទៅ​សង​ជំពាក់​គេ​នោះ​ឡើយ ។​
​ពួកគាត់​ទាំង​ពីរ​នាក់ ក៏​ដូច​ជា​កសិករ​ឯទៀតៗ ដែល​ដាំ​ពោតក្រហម ស្នើសុំ​ឱ្យ​អាជ្ញាធរ ខេត្ត ក៏ដូចជា​មន្ទីរ និង​ក្រសួង​កសិកម្ម មេត្តា​រក​ដំណោះស្រាយ ទីផ្សារ​កសិផល​ជូន​ពួកគាត់ លក់​ឱ្យ​បាន​ងាយស្រួល​ផង ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​កសិកម្ម​ខេត្ត បាន​បង្ហើប​ឱ្យដឹងថា ទីផ្សារ​កសិកម្ម​របស់​ប្រ ជា​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន គឺ​ពឹងផ្អែក​ទៅលើ​ប្រទេស​ថៃ ពោល​គឺ​យើង​ផលិត​ពោត និង​ដំ​ឡូ ង​មី​បាន​ឈ្មួញ​ខ្មែរ ឬ​ឈ្មួញ​ថៃ​ចូល​មក​ទិញ​ទៅ​លក់​បន្ត​នៅ​ទីនោះ ។ តែ​បើ​ខាង​ថៃ​គេ​អត់​ទិញ ទេ​នោះ​បើ​ប្រជា​កសិករ​ផលិត​បាន​គឺ​គ្មាន​ទីផ្សារ​នោះឡើយ ។ ដូច្នេះ​ពិតជា​មាន​ការលំបាក​យ៉ា ង​ខ្លាំង ព្រោះនេះ​ជា​ទីផ្សារសេរី មាន​តែ​ដើរ​រក​ទីផ្សារ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ខាង​មន្ទីរ​មិនអាចរ ក​ទី​ផ្សរ​ជូន​ពួកគាត់​បាន​នោះ​ទេ ៕
​ដោយ ៖ នីយ៉ា​

 

IMG-20160819-WA0056 IMG-20160819-WA0054

Filed in: កសិកម្ម, ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.