ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឈើ​ជា​ច្រើន​រយ​កំណាត់ ត្រូវបាន​មន្ត្រី​របស់​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ និង​អង្គការ​សម្ព័ន្ធ ប្រទះឃើញ​នៅ​ក្នុង​ព្រៃ​ឡង់​ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រចេះ ៖ កាលពី​ពេល​ថ្មីៗ​នេះ​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ រួម​ជាមួយ​អង្គការ​សម្ព័ន្ធពី​រទៀត​រួមមាន អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន និង​អង្គការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ឈៀង វុទ្ធី ប្រធាន​ការិយាល័យ​ប្រតិបត្តិ និង​លោក​ផល ផាន់​ណា​ប្រធានការិយាល័យ​អភិរក្ស​ធនធានធម្មជាតិ ព្រមទាំង​ក្រុម​ការងារ​ជាច្រើន​នាក់​ទៀត​បាន​ចុះ​ទៅ​ភូមិ​កំពង់ចាម ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​ភូមិ​ត្រពាំង ជុប ស្រុក​ព្រែក​ប្រសព្វ ក៏​បាន​ប្រទះឃើញ​ឈើ​លេខ​១ ប្រភេទ​ឈើ​សុក្រ​ម អារ​ជ្រៀក​រួច​ជាច្រើន​រយ​កំណាត់​ដែល​គេ​កាប់​បង្គរ​ទុក​នៅ​ទីនោះ​។​

​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ហ៊ុន សុខា ប្រធាន​អង្ក​ការអភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ លោក ឈៀង វុទ្ធី និង​លោក ផល ផាន់​ណា បាន​រាយការណ៍​ភ្លាមៗ​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ និង​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ ព្រមទាំង​បាន​រាយការណ៍​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​ដើម្បី ចុះទៅ​ប្រមូល​ឈើ​ទាំង​នោះ​ទុកជា​សម្បត្តិ​រដ្ឋ​។​

​ប៉ុន្តែ​ខណៈ​ពេល​ដែល​ក្រុមការងារ​របស់​អង្គការ​ទាំង​បី កំពុង​ឃ្លាំមើល​គំនរ​ឈើ​ទាំងនោះ ក៏​ស្រាប់តែ​មាន​ទាហាន ៦​ទៅ ៧​នាក់ បាន​បង្ហាញ​ខ្លួន​ដើម្បី​មក​កាង​ឈើ​ទាំង​នោះ តែ​ដោយ សារ​មាន​បទបញ្ជា​ច្បាស់លាស់​ពី​លោក ហ៊ុន សុខា ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ទើប​លោក ឈៀង វុទ្ធី និង​លោក ផល ផាន់​ណា ដែល​ដឹកនាំ​ក្រុម​ការងារ​នោះ មិន​ខ្លាចញញើត​នឹង​ការគំរាមកំហែង​នោះឡើយ គឺ​នៅតែ​បន្ត​ឃ្លាំ​មើល​រហូត រងចាំ​ទាល់តែ​សមត្ថកិច្ច​ជំនាញ​ទៅដល់​ទីតាំង​នោះ ទើប​ពួកគេ​ទុក​តួនាទី​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើ​ការដោះស្រាយ និង​បាន​ដក​កម្លាំង​របស់​អង្គការ​ចេញពី​ទីនោះ​។​

​ក្រោយ​ពី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បាន​ចុះ​ទៅដល់​កន្លែង​គំនរ​ឈើ​ទាំង​នោះ លោក ហ៊ុន សុខា ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ និង​ការយកចិត្តទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស ព្រៃឈើ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ ដែល​ជា​និច្ចកាល​លោក​តែង​សំណូមពរ​ឲ្យ​អង្គ​ការចុះ​អនុវត្តឲ្យ​ចំគោល​ដៅ និង​ទៅ​តាម​លក្ខន្តិកៈ​របស់​អង្គការ​ដែល​បាន​តំកល់ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ស្របទៅតាម​ស​.​ជ​.​ណ របស់​ក្រសួង​។​

​ក្រោយ​ពី​ការ​ស៊ើបសួរ​របស់​មន្ត្រី​អង្គការ ទើប​ទទួលបាន​ដំណឹង​ថា ឈើ​ទាំង​នោះ​គឺជា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាប់​ទុក​ក្នុងព្រៃ​ឡង់ ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ​ដែល​មាន​ងារ​ជា​ឧកញ៉ា​។​

​បច្ចុប្បន្ន អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ​កំពុង​តាមដាន និង​ឃ្លាំ​មើល​សកម្មភាព​របស់​មេ​ឈ្មួញ​ដែល​ជា​មេក្លោង​ក្នុង​ការកាប់​បំផ្លាញ ព្រៃឈើ ដើម្បី​ធ្វើ​ជា​របាយការណ៍​ជូន​ស្ថាប័ន​តុលាការ និង​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាត់វិធានការ​ទៅលើ​មេ​ឈ្មួញ​នោះ​តាមច្បាប់​៕

2015_01_03b-(4) 2015_01_03b-(3) 2015_01_03b-(2) 2015_01_03b-(1) 2015_01_03b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.