ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​កិច្ច​ពិភាក្សា​រវាង​អភិបាលស្រុក មេឃុំ និង​ប្រជា​ការពារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធី​ជួបជុំ​ពិភាក្សា​របស់​ឃុំ​តាំង​ក្រូច រវាង​ប្រធាន​ក្រុមប្រឹក្សាឃុំ ជាមួយ​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ឃុំ ដើម្បី​ដក​ពិសោធន៍​រក្សា​សន្តិភាព​នៅក្នុង​ឃុំ​អនុវត្តន៍​ទៅតាម​គោលនយោបាយ​ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​រួម​ក្នុងការ អបអរសាទរ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ​លោក សៅ សំបួរ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​តាំង​ក្រូច បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​ប្រជា​ការពារ​ឃុំ​ទាំង ៤០​រូប ដែល​បាន​រួម​សហការ​គ្នា​យ៉ាង​ល្អប្រសើរ​ក្នុង​ការរក្សា​សន្តិសុខ​ជូន​ប្រជា ពលរដ្ឋ​រស់នៅ​បាន​ស្ងប់ចិត្ត និង​ប្រកប​ការងារ​លើកកម្ពស់​ជីវភាព ដើម្បី​ចាកចេញ​ពី​ភាពក្រីក្រ ។​

​បន្ទាប់មក​លោក ហង្ស សុភាព អភិបាលរង​ស្រុក​សំរោង​ទង បាន​មានប្រសាសន៍​ទៅ​កាន់​អង្គពិធី​នេះ​ផង​ដែរ ថា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​ស្ងប់ចិត្ត និង​ប្រកប​អាជីវកម្ម​បាន​ល្អប្រសើរ​នោះ គឺ​ផ្តើមចេញ​ពី​កិច្ចសហការ​គ្នា រវាង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ដែនដី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ គឺ​អាច​អនុវត្ត​ន៍​បាន​នូវ​គោល នយោបាយ​ទាំង ៩​ចំណុច របស់​រាជរដ្ឋាភិបាល​បានកំណត់ ។​

​នៅក្នុង​ឱកាស​កិច្ចពិភាក្សា​នោះ​មាន​ការចូលរួម​ពី​សំណាក់​លោក ហង្ស សុភាព អភិបាលរង​ស្រុក​សំរោង​ទង លោក សៅ សំបូរ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​តាំង​ក្រូច លោក លីវ លន់ សមាជិក ក្រុមប្រឹក្សាឃុំ និង​លោក សំ សុន អនុ ប្រធាន​ឃុំ​រួម​ទាំង​ប្រជា​ការពារ ៤០​រូប និង​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឱ្យ​កិច្ច​ពិភាក្សា​និង​អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ ​សកល​ឆ្នាំ ២០១៤ ចូលឆ្នាំ​២០១៥ និង​អនុវត្ត​ការងារ​ឆ្នាំ​ថ្មី​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ និង​កិច្ច អភិវឌ្ឍន៍​ឃុំ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ៕

2015_01_03c1 2015_01_03c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.