ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម កំពុង​កាក់កប​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ និង​ទំនិញគេចពន្ធ​យ៉ាង​ត្រជាក់ចិត្ត​បំផុត !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពុករលួយ​បន្ត​ពី​លោក នូ ស៊ីថា ព្រោះ​មាន​ទំនិញ​គេច​ពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់​  គឺ​ជំនាញ​គយ របស់លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។
​ដូចជា ទំនិញ​ប្រភេទ​ថ្នាំពេទ្យ គ្រឿង​សំណង់ និង​ទំនិញ​មានតម្លៃ បាន​កំពុងតែ​បង់ពន្ធ ដូច​ប្រភេទ​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះ​ដែរ យ៉ាង​ច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាង​ច្រើន​សម្បើម ក្នុង​មួយ​ខែៗ​។​

​ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិផល ទៅ​លក់​នៅ​ប្រទេស​វៀតណាម បានឱ្យដឹងថា ពួក​គាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់​ចំណេញ តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់​លោក យឹម វណ្ណៈ គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយ​មើលថោក ដោយ​សម្តី​អសុរោះ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ឆ្លង​ទៅ​វៀតណាម ដូច​ជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម គេ​មិន​ដែល​ឃើញ កូនចៅ​របស់​លោក យឹម វណ្ណៈ បញ្ចោ​ញ​ឫកពា​ឬ​ប្រើ​សម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ម្តងណា​ឡើយ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ ដោយ​មិន​ខ្វល់​ពី ការកែទម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះទេ​។​

​ចាប់តាំងពី​ពេលដែល លោក យឹម វណ្ណៈ អត្តលេខ​៦៥២ ត្រូវបាន​ប្រកាស​តែងតាំង ជា​ប្រធាន​ស្តីទី ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​ដូង ៧​ដើម នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក នូ ស៊ីថា បង្កប់​ដោយ​អំពើពុករលួយ គេ​សង្កេតឃើញ​ឈ្មួញ​រកស៊ី តូចតាច រអ៊ូរទាំ​យ៉ាងខ្លាំង ពី​ការ​កោស​រូស បង្ខំ​ឱ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញ​គេច​ពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ទទួលបាន​ការយោគយល់ ពី​លោក យឹម វណ្ណៈ ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត របស់​លោក​មេ​គយ​រូបនេះ ។ ទំនិញ​គេច​ពន្ធ​ទាំងនេះ មិន​អាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ បានទេ តែ​លោក យឹម វណ្ណៈ បាន​ចាត់ទុក​ជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​សេចក្តីត្រូវការ របស់​ថ្នាក់លើ និង​សម្រាប់​ការពារ​តួនាទី ៕

kunnhoem_2

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.