ខេត្តកំពត ៖ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ សាលាឃុំស្រុកកំពង់ត្រាច បើកវេទិការសាធារណៈ ក្រោមការអធិបតីភាពរបស់ ឯកឧត្តម អៀង ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ដួង សុវណ្ណ គណៈពង្រឹងឃុំកំពង់ត្រាចខាងកើត លោក អ៊ុម ស៊ីណាត អភិបាល ស្រុកកំពង់ត្រាច និងគណៈអភិបាលស្រុក មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋចូលរូម ២៥០នាក់ ស្រី ៨៧នាក់ ប្រុស ១៦៣នាក់ កន្លងទៅថ្មីៗនេះ ។
របាយការណ៍វេទិកាសាធារណៈថ្នាក់ខេត្ត-ឃុំ សង្កាត់ដូចជា ៖
I-ស្ថានភាពឃុំ ៖ ១-ខាងជើង ទល់ឃុំដំណាក់កន្ទួត, ២-ខាងកើត ទល់ឃុំ អង្គសុវភី និងឃុំបឹងសាលា, ៣-ខាងត្បូង ទល់ឃុំប្ញស្សីស្រុក និងខាងលិចទល់ឃុំកំពង់ត្រាចខាងលិច មានចំនួន ៤ភូមិ ៖ ក/តទី ១ = ១០១៦ម៉ែត្រការ៉េ ស្មើ ៥២១៣ ស ២២៣, ២-ភូមិកោះខ្លូត = ៤៥០ម៉ែត្រការ៉េ ស្មើ ២៩៣៨ ស ១៥០១, ៣-ភូមិរបងក្រាស = ៣៧៧ ម៉ែត្រការ៉េ ស្មើ ១៩០២ ស ៩០៩ និង៤-ភូមិកោះតាចាន់ ១៦៧ ម៉ែត្រការ៉េ ស្មើ ៧៧៥ ស ៤៣១ សរុបទាំងបួនភូមិ ស្មើ ២០១០-១០៨២៨ ស ៥៥៦៤ ។
II-ការងារសន្តិសុខ ៖ អំពើហិង្សាចោរលួច ចោរប្លន់ ល្បែងស៊ីសង មានការថយចុះ ឯគ្រឿងញៀន ចាប់ពីរលើក ថយចុះដែរ តែនៅតែមានការដោះស្រាយ ទំនាស់បានថយចុះច្រើន ហើយតែទីផ្សារមានការស្មុគស្មាញខ្លះ តែលោកអភិបាល ស្រុកលោកកំពង់ដោះស្រាយ ជូនប្រជាពលរដ្ឋឃុំនេះមិនដែលអត់ទឹកធ្វើស្រែនោះទេ ។
III-ការងារសេដ្ឋកិច្ច សង្គមកិច្ច ៖អនុវត្តបាន ៨០% ជីវភាពប្រជាពលរដ្ឋមានការរីកចំរើន តែនៅមានប្រជាពលរដ្ឋ ចាស់ជរា គ្មានទីពឹងពុំនាក់ គ្រួសារកុមារកំព្រា ប្រហែល ១០០គ្រួសារ តែថ្នាក់យុវជនស្រុកបានជូន ៤គ្រួសារហើយ សប្តាហ៍ក្រោយជូន ចំនួន ៤គ្រួសារទៀត ។
ព្រះតេជគុណ ព្រះចៅអធិការប្ញស្សីបានប្រគល់អំណោយឱ្យមេឃុំ ២លើកឱ្យចែកជូនអ្នកក្រ រួមមាន អង្ករ ២៥០គីឡូ ក្រាម ទឹក ១៤០ដប ទឹកស៊ីវ ៦០យួរ មី ៦កេស ត្រី ២កេស ចំនួន ៦០កំប៉ុង មានស្ករស ប្រេង ឆា ខ្ទឹមមួយចំនួនទៀត ។ លុយសង្គមកិច្ចឃុំបានជួយចាស់ជរាគ្មានទីពឹងស្លាប់ឈឺ អ្នកទីទ័លក្រ ៤៩៣នាក់ សរុបទឹកប្រាក់ ១១.៣១០០០០រៀល ។
IV-ការងារទិសដៅ ៖ ដោយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំបានផ្ទេរប្រាក់ពីថ្នាក់ជាតិ មកឃុំបានធ្វើផ្លូវ ឆ្នាំ២០១២ ផ្លូវរបងក្រាស់ពីផ្លូវជាតិលេខ ៣៣ ដល់ឃុំបឹងសាលាខាងជើង ២២២០ម៉ែត្រ ស្មើទឹកប្រាក់ ៧៣ ៩៣.០០០០រៀល, ឆ្នាំ២០១៣ ផ្លូវភូមិកោះខ្លួតពីផ្លូវជាតិលេខ ៣៣ ដល់ឃុំបឹងសាលាខាងជើង ១៧៥០ម៉ែត្រ ស្មើទឹកប្រាក់ ១២០.០០០ ០០០រៀល , ឆ្នាំ២០១៤ ផ្លូវរបងក្រាសពីផ្លូវជាតិលេខ ៣៣ ដល់ផ្លូវវត្តប្ញស្សី ១១២០ម៉ែត្រ ស្មើទឹកប្រាក់ ៦៥.៨៩០ ០០០រៀល , ឆ្នាំ២០១៥ ផ្លូវខាងត្បូងទី ជួរឡកំបោ ៧៥០ម៉ែត្រ និងផ្លូវភូមិកោះតាចាន់ ៧០០ម៉ែត្រ ស្មើទឹកប្រាក់ ៨២.៩៤០ ០០០រៀល , ឆ្នាំ២០១៦ ផ្លូវរបងក្រាសពីវត្តកោះស្នូក ទល់ផ្លូវភូមិកោះស្នរ ឃុំប្ញស្សីខាងកើត ៧០០ម៉ែត្រ និងផ្លូវក/តទី ១ ទល់សុរិយោដីទៅផ្លូវជាតិលេខ ៣៣ ដេញថ្លៃ ថ្ងៃទី ១២ ខែ០៨ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ គ្រោងនឹងធ្វើផ្លូវ លំ និងតពីផ្លូវឡកំបោរ ។ ការងារជួសជុលផ្លូវមិនគ្រប់ស្តង់ដារ ក្រាលគ្រួសក្រហម ២៥៨ឡាន និងដាក់លូ ។
ឆ្នាំ២០១២-ឆ្នាំ២០១៤ ទាំងបួនភូមិចំនួន ១១ខ្សែ សរុបទឹកប្រាក់ចំនួន ១៦.០០០.០០០រៀល ។
ឆ្នាំ២០១៥-ឆ្នាំ២០១៦ ជួសជុលផ្លូវ និងភូមិកោះខ្លូត ចំនួន ០៨ខ្សែ គ្រួសក្រហម ៩៩ឡាន សរុបទឹកប្រាក់ចំនួន ៧១២.០០០០រៀល ។
V-ទិសដៅអភិវឌ្ឍន៍ផ្លូវបន្ត ៖ ភូមិកោះតាចាន់ ២០០០ម៉ែត្រ ជួសជុលផ្លូវរបងក្រាស ២ខ្សែ និងជួសជុលផ្លូវវត្តប្ញស្សី និងភូមិវត្តកោះស្លូត ៕
ដោយ ៖ សារ៉េត (កម្ពុជាអភិវឌ្ឍន៎៍)





