ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

អាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​សហការគ្នា ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ តាម​ដីការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​៤​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​ខេត្ត បាត់ដំបង សហការគ្នា ប្រតិបត្តិការ​ចុះ​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ បាន​ចាប់​បង្ខាំង និង​ឃុំឃាំង មនុស្ស​ខុសច្បាប់ កាលពី​ពេល​ថ្មីៗ កន្លងមក លុះ​ក្រោយ​ពី​ទទួលបាន​ដីការ លេខ​២៦៣ .២៦៣. ២៦៥.២៦៦.​ព​.​ស ចុះ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៦ ។ បញ្ជា​ឱ្យ​ចូល​ខ្លួន​ដោយ​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង នោះ​តែម្តង ដែល​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៤​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ដំណាក់​លួង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ប្រភព​ព័ត៌មាន​ន​បាន​ឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ដីការ​រួចមក កម្លាំង​អាវុធហត្ថ​ក្នុង​មន្ទី រ​យុត្តិធម៌​ខេត្ត​ប៉ៃលិន ចំនួន​៤​នាក់ ដឹកនាំ​ដោយ វរសេនីយត្រី នង វណ្ណ​នី ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​សហការ ជាមួយ​អាវុធហត្ថ​ខេត្ត​បាត់ដំបង ចុះ​អនុវត្តន៍​ដីការ​បញ្ជា​អោយ​ចូល​ខ្លួន​ចំនួន​៤​ដីកា ដោយ​ក្នុង​នោះ​មាន​លេខ​២៦៣,២៦៣, ២៦៥, និង​លេខ​២៦៦ ព​.​ស ចុះ​ថ្ងៃ​ទី​០៤.៨. ២០១៦ ករណី​ការចាប់ ការ​ឃុំឃាំង នឹង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ចេញ​ដោយ​លោក សេង គឹម​ឡាក់ ព្រះ​រា ជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។​

​ប្រភព​បន្តទៀតថា ជន​ស​ង្ស័ យ ដែល​ចាប់​ឃាត់ខ្លួន ទាំង​៤​នាក់​មាន ទី​១- ឈ្មោះ កា ប៊ុន​ស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​២- ឈ្មោះ ហ៊ាង សុភ័​ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​៣- ឈ្មោះ ជាម យុទ្ធិ​ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​៤- ឈ្មោះ ហាស់ ញាណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​រួចមក វត្ថុតាង​ដែល​រឹបអូស​បាន មាន ប្រាក់​បាត​ចំនួន​១​ម៉ឺន​បាត​ប្រាក់ ថៃ ប្រាក់​ខ្មែរ​ចំនួន​៤៤០០០០​រៀល ខ្សែក​. លោហ​ពណ៍​លឿង​ចំនួន​២​ខ្សែ ។ ខ្សែដៃ​ចំនួន​២​ខ្សែ ចិញ្ជៀន​លោហពណ៍​លឿងចំនួន​២​វង់ នាឡិកា ចំនួន​២​ខ្សែ ដោយ​១​ខ្សែ ធ្វើ​អំពី​លោហ​ពណ៌ លឿង និង​១​ខ្សែ​ទៀត ធ្វើ​អំពី​ស្បែក ។ ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង​និង​រថយន្ត​១​គ្រឿង​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2U – 22 67 ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ បច្ចុប្បន្ន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន កុំ​ពង់​កសាង​សុំណំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ នីយា​

 

 

IMG-20160806-WA0027 IMG-20160806-WA0028

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.