ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ ភារកិច្ច​អភិបាលរង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង​បាន ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លងទៅ  នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃ លិន ក្រោម​អធិបតីភាព ឯក  ឧត្តម អ៊ុង សាមី អនុ​រដ្ឋលេខា ធិ​ការ​ក្រសួង​មហាផ្ទៃ​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧ​ប នាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី  ក្រសួងមហាផ្ទៃ​, ឯកឧត្តម  កើត សុធា អភិបាល​នៃ​គណៈ  អភិបាលខេត្ត​ប៉ៃលិន​, លោក  ឡី ចាន់​ឆាយ ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត ដោយ​មាន​ការ ចូលរួម​ពី​លោក លោកស្រី​ជា  សមាជិក​ក្រុមប្រឹក្សា​ខេត្ត អ​ភិ  បាល​រង​ខេត្ត និង​មន្ត្រីរាជការ ជាច្រើនរូប​ទៀត ។​

​លោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង មហាផ្ទៃ បាន​អាន​អនុក្រឹត្យ  លេខ ១៦០៤ អនក្រ​.​ត​ត ចុះ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤  សម្រេច​ ៖ ប្រការ ១ ត្រូវបាន  ផ្ទេរ​ភារកិច្ច​លោក កាន រិទ្ធី  ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ  ៦ ពី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ឱ្យមក​បម្រើ ការងារ​នៅ​ទីស្តីការក្រសួង មហាផ្ទៃ ។ ប្រការ ២ ៖ ត្រូវបាន​តែងតាំង​លោក ធូ ភា  ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់ លេខ ៦ ជា​អភិបាលរង ខេត្ត​ប៉ៃលិន ។​    ​

​លោក ធូ ភា អភិបាល រង​ខេត្ត​ប៉ៃលិន​ដែល​ទើបនឹង តែងតាំង​បាន​ប្តេជ្ញាចិត្ត​គោរព តាម​រដ្ឋ​ធ​ម្មនុ​ញ្ញែ​ដល​ជា​ច្បាប់ កំពូល​របស់​ជាតិ​រួមចំណែក អនុវត្ត​ឱ្យបាន​សកម្មភាព​ខ្លាំង ក្លា​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៣ របស់ រាជ  រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក កម្ពស់​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច សង្គម ។ រក្សា​សាមគ្គី​ឯក  ភាព​ផ្ទៃ ក្នុង​ពង្រឹង​កិច្ច​សហ  ការ​ល្អ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត  គណៈ​អភិបាលខេត្ត​មន្ត្រី​រាជ ការ កម្លាំងប្រដាប់អាវុធ​គ្រប់  លំដាប់ថ្នាក់​ដើម្បី​ឱ្យ​ការដឹកនាំ  និង​ការគ្រប់គ្រង​ទទួលបាន ជោគជ័យ ។​

​ឯកឧត្តម កើត សុធា  អភិបាលខេត្ត​ប៉ៃលិន​បាន​មាន ប្រសាសន៍ថា ក្នុងនាម​គណៈ អភិបាលខេត្ត សូម​សម្តែង​នូវ  ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​លោក ធូ ភា ដែល ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា  សម្រេច​តែងតាំង​ជា​អភិបាល រង នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន ។

​ការប្រកាស​មុខតំណែង  អភិបាលរង​ខេត្ត​ថ្មី​នា​ពេល​នេះ  បាន​ឆ្លុះបញ្ចាំង និង​បង្ហាញ​ឱ្យ  ឃើញ​ពី​ការគាំទ្រ​គ្រប់បែប យ៉ាង​របស់​ថ្នាក់ដឹកនាំ​ដើម្បី ធានា​គុណភាព​និង​ប្រសិទ្ធ ភាព​ក្នុង​ការបំពេញ​តួនាទី​និង ភារកិច្ច​របស់​មន្ត្រីរាជកា​រ​ថ្នាក់ ក្រោម​ជាតិ​សំដៅ​បម្រើ និង ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ មូលដ្ឋាន​ស្របទៅតាម​គោល នយោបាយ​កំណែទម្រង់​វិម​ជ្ឈ ការ និង​វិសហមជ្ឈការ​របស់  រាជរដ្ឋាភិបាល​ដើម្បី​លើក កម្ពស់​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរឡើង ។​

​ឯកឧត្តម អ៊ុង សាមី អនុ រដ្ឋលេខាធិការ​ក្រសួង​មហា ផ្ទៃ បាន​មានប្រសាសន៍ថា ការផ្ទេរ​ភារកិច្ច និង​តែងតាំង  អភិបាលរង​ខេត្ត​ប៉ៃលិន​នា  ពេលនេះ គឺជា​ដំណើរការ  ធម្មតា​នៃ​នីតិវិធី​រៀបចំ​មុខ តំណែង​មន្ត្រី​រាជការ ក្នុង​មុខ ងារ​សាធារណៈ​ប៉ុណ្ណោះ ពី  ព្រោះ​អាជីព​ជា​អ្នករាជការ តែងតែ​មាន​ការវិវត្ត​ផ្លាស់ប្តូរ មុខតំណែង​ទៅ​តាម​បទ ពិសោធន៍​គុណសម្បត្តិ ស្នាដៃ  របស់​មន្ត្រីរាជការ​ម្នាក់ៗ​ដែល បាន​អនុវត្ត​ការងារ​របស់​ខ្លួន​នា ពេលកន្លងមក ៕

2015_01_01e1 2015_01_01e1 (1) 2015_01_01e1 (2) 2015_01_01e1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.