ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ពិធី​ប្រគល់​-​ទទួល​អំណោយ​វ៉ាក់សាំង​កូវី​១៩​ពី​មិត្ត​ចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់​ពី ពិធី​ប្រគល់​-​ទទួល អំណោយ​វ៉ាក់សាំង​កូវី​១៩ ពី​មិត្ត​ចិន​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​ទៅនឹង​បញ្ហា​ជំងឺ​កូវី​ដ​១៩ និង​ពាក់ព័ន្ធ​ទៅនឹង​ជំនួយ​វ៉ាក់សាំង​កូវី​ដ​១៩​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ចំនួន​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​ផលិត​ចេញ​នៅ​លើ​ពិភពលោក ពេលនេះ​មាន​ចំនួន​តិច​ជាង​តម្រូវការ ។ ប្រទេស​ជាច្រើន​មានលទ្ធភាព​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ ប៉ុន្តែ​ពុំ​មាន​វ៉ាក់សាំង​ដើម្បីឱ្យ​ពួក​គេ​ទិញ​ឡើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន បង្ហាញ​មោទនភាព ដែល​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩ នាពេល​នេះ​ដោយសារ​តែ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​មិត្ត​ចិន​នា​រយៈពេល​កន្លងមក ។​

ជាថ្មី​ម្ដងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា មូលហេតុ​ដែល​សម្តេច​ស​ម្រេច​មិន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ តាម​ផែនការ​នោះ ដោយសារតែ​ទទួលបាន​លិខិតបញ្ជាក់​ផ្លូវការ​ពី​ស្ថានទូត​ចិន​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​លើ​អាយុ​១៨ ដល់ ៥៩​ឆ្នាំ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​គម្រោង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ ពី​ប្រទេស​ថៃ ដែល​នឹង​ផលិត​បាន​នៅ​ឆ្នាំនេះ និង​ពិចារណា​ក្នុង​ការស្វែងរក​វ៉ាក់សាំង​កូវី​ដ​១៩​ពី​ប្រទេស​រុស្ស៉ី​ផងដែរ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានអនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន ក្លាយទៅជា​បុគ្គល​អាទិភាព ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ផងដែរ​។ ក្នុងនោះ​សម្ដេច​តេជោក៏បាន​ប្រកាស​ឱ្យ​កូនប្រុស​ទាំង​៣ កូនប្រសារ​២​របស់​សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហាន​ជាន់ខ្ពស់ រួម​ទាំង​កូនៗ​អ្នក​ធំ​ដែល​គ្រប់​លក្ខខណ្ឌ ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ទាំងអស់​គ្នា​ទៀត​ផង​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ថា ការទទួល​បាន​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៦០​ម៉ឺន​ដូ​សនៅថ្ងៃនេះ បង្ហាញឱ្យឃើញ​ពី​ប្រសិទ្ធភាព នៃ​ការប្តេជ្ញាចិត្ត​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន កន្លងមក​ដែល​កម្ពុជា​និង​ចិន​បាន​ធ្វើ​ការងារ​យ៉ាង​ជិតស្និត​ជាមួយ​គ្នា​ដែល​កន្លងមក​បាន​ក្លាយ​ទៅ​ជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នោះ​។​

ឆ្លើយតប​ទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពី​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ និង​ប្រភព​នៃ​វ៉ាក់សាំង គឺ​សម្ដេច​តេជោ មានបំណង​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ចំនួន​៨០% នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ស្មើនឹង​ចំនួន​១៣​លាន​នាក់ ត្រូវការ​វ៉ាក់សាំង​ប្រមាណ​២៦​លាន​ដូស​។ តែ​បន្ទាប់​ឆ្លងកាត់​ការពិភាក្សា​ជាប់​ជាប្រចាំ​ជាមួយ​គណ​:​កម្ម​ការ​កូវ៉ាក់ គឺ​ខាងកូ​វ៉ាក់ថា​គួរផ្ដល់​ត្រឹម ៦០% ទៅ ៧០% ឬ​សម្រាប់​តែ​១០​លាន​នាក់​បាន​ហើយ តែ​ចំពោះ​សម្ដេច​តេជោ បានបញ្ជាក់​ថា សម្ដេច​នៅតែ​ចង់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​អោយបាន​ចំនួន​៨០% នៃ​ប្រជាពលរដ្ឋ​សរុប​។​

សម្ដេច​តេជោ បាន​លើកឡើង​ថា តាម​ការប្រមើលមើលរ​បស់​សម្ដេច ប្រភព​ច្បាស់​លាស់​នៃ​វ៉ាក់សាំង​គឺ​ចិន ដែល​នៅតែ​ប្រភព​យុទ្ធសាស្ត្រ ដោយសារ ចិន​គឺ​មាន​ការងាយស្រួល​ដឹកជញ្ជូន និង​សីតុណ្ហភាព​ក៏​ងាយស្រួល​ក្នុងការ​រក្សាទុក​(​ដែល​ចន្លោះ​តែ​ពី ៦ ដល់ ៨ អង្សា​) ។​

ប្រភព​មួយទៀត គឺ​គណ​:​កម្ម​ការ​កូវ៉ាក់ របស់​អង្គការ​សុខភាព​ពិភពលោក នឹង​ផ្ដល់​វ៉ាក់សាំង​សម្រាប់​ចំនួន​ប្រជាជន ២០% នៃ​ប្រជាជន​សរុប ស្មើនឹង ៣,៥ លាន​នាក់ ឬ​ស្មើនឹង​៧​លាន​ដូស ។ ដែល​នេះ​ជា​ច្រកទ្វា​មួយ ទៀត ហើយ​តាម​ព័ត៌មាន គឺកូវ៉ាក់​មាន​វ៉ាក់សាំង​ក្នុង​ដៃ​រួចហើយ​។​
​ប្រភព​មួយ​ផ្នែក​ទៀត​គឺ​ទទួលបាន​ពី​ប្រទេស​អូស្ត្រាលី ដែលមាន​៣ លាន​ដូស ដូច្នេះ​តាម​ទិន្នន័យ​វ៉ាក់សាំង​ពី​ប្រភព​ទាំង​៣​នេះ ទទួលបាន​វ៉ាក់សាំង​សរុប​១១​លាន​ដូស ( ដែល​នៅ​ថ្ងៃនេះ​គឺ​យើង​ទទួលបាន​៦០​ម៉ឺន​ដូស ពី​មិត្ត​ចិន​) ។ ដូច្នេះ បើ​តម្រូវការ​២០​លាន​ដូស សម្រាប់​១០​លាន​នាក់​គឺ​យើង​ត្រូវការ​៩​លាន​ដូស​បន្ថែម តែបើ​យើង​ប្រើ​សម្រាប់​១៣​លាន​នាក់ គឺ​យើង​នៅ​ខ្វះ​១៥​លាន​ដូស​។​

កម្ពុជា ក៏​បាន​ស្នើ​ទៅ​មិត្ត​ឥណ្ដា គឺ​ហើយ​មិត្ត​ឥណ្ឌា​អាច​ផ្ដល់​ជា​ការលក់​១០​ម៉ឺន​ដូស​(​ដែល​វ៉ាក់សាំង​នេះ​ផលិត​តាម​បច្ចេកទេស​អង់គ្លេស​ដែល​មានឈ្មោះ​ថា អេ​ស្ត្រា​សេ​នីកាល​) ដូច្នេះ​សម្ដេច​តេជោ សូម​អោយ​រដ្ឋមន្ត្រី ធ្វើ​ចរចា ស្នើ​ទិញ​ពី ទៅ ១០​លាន​ដូស ដែល​នឹង​អាច​ចាប់ផ្ដើម​ចរចា​ថ្ងៃស្អែក ។​

ប្រភព​មួយទៀត ដែល​សម្ដេច​តេជោ បានលើកឡើង យើង​អាច​ទិញ​វ៉ាក់សាំង​ពី​ថៃ​(​អេ​ស្ត្រា​សេ​នីកាល​) ដែល​ប្រទេស​ថៃ​នឹង​ផលិត​នៅ​ខែ​ឧសភា ខាងមុខនេះ បើ​ដូច្នេះ​គឺ​ងាយស្រួល ជិត​យើង​ស្រាប់​។ ហើយ​ចំពោះ​តម្លៃ​វ៉ាក់សាំង​នេះ​គឺ តម្លៃ​ប្រមាណ​តែ $៤ ក្នុង​មួយដូ​សចឹង យើង​ចំណាយ​តែ ៤០​លាន​ដុល្លារ សម្រាប់​១០​លាន​ដូស ដែល​ចំនួន​នេះ​គឺ​យើង​អាច​ប្រើ​ថវិកា​សប្បុរសធម៌​បាន​។​

ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ នៅតែ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជាប់​ជាប្រចាំ និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.