ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ប្រជាពលរដ្ឋ​៩៩២​គ្រួសារ នៅ​សង្កាត់​ទាំង​៤​នៃ​ក្រុង​ប៉ៃលិន ដែល​រង​វិបត្តិកូ​វីដ​១៩ ទទួលបាន​ស្បៀងអាហារ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វិបត្តិកូ​វីដ​១៩​បានអូសបន្លាយ​១​ឆ្នាំ​ជាង បាន​ធ្វើអោយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ធ្លាក់ចុះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ព្រឹទ្ធ​បណ្ឌិត តែង​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ទូទៅ ដោយ​បាន​ណែនាំ​អោយ​ថ្នាក់ដឹកនាំ​គ្រប់​ខេត្ត​ក្រុង តាមដាន​ពី​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាក់ស្តែង​នៅ​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត​ប៉ៃលិន អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត បាន​ជួប​សំណេះសំណាល ចែករំលែក​ទុក្ខលំបាក​បងប្អូន​ប្រជាពលរដ្ឋ និង​នាំ​យក​ស្បៀងអាហារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​សង្កាត់​ទាំង​៤​នៃ​ក្រុង​ប៉ៃលិន ។​

​ស្បៀងអាហារ​រួមមាន អង្ករ មី ត្រីខ ទឹក​សុ​ី​អុីវ ទឹកបរិសុទ្ធ ឃី​ត និង​ថវិកា​មួយចំនួន ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.