ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រថយន្ត​កាមរី​ហើម​បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងាជើង​ទ្រមេឃ នៅ​ស្រុក​លំផាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រុស​-​ស្រី​៦​នាក់ បាន​រងរបួស​ធ្ងន់​នឹង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង ខណៈ​កំពុង​បើក​រថយន្ត​លឿន​ដូច​ហោះ ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប​ជាច្រើន​ត្រឡប់​ផ្ញារជើង​ឡើងលើ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​នឹង​៥០​នាទី​ព្រឹក ថ្ងៃទី​២ ខែ​សីហា​ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ភូមិ ស្រែ​ឈូក ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បានឲ្យដឹងថា រថយន្ត​កាមរី​ហើម​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ត្រង់​ចំណុច​កើតហេតុ​ខាង​លើក៍​រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែម្តង​។

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា ជនរងគ្រោះ​ទាំងអស់​មាន ចំនួន​៦​នាក់​ក្នុងនោះ​មាន​ស្រី​៣​នាក់ ប្រុស​៣​នាក់​រួម​ទាំង​ក្មេង​ប្រុស​ម្នាក់​ផងដែរ រីឯ​អ្នកបើកបរ​មានឈ្មោះ ញេន តៃ​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសស្រាល​)​មានមុខ​របរ​កសិក​រ មាន​ទីលំនៅ​ក្នុងភូមិ គោក​ក្រសាំង ឃុំ​គោក​គូ​ង ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ចំណែកឯ​៥​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់​អត្ត​ស​ញ្ញណ​នោះទេ រថយន្ត​កាមរី​ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២D-៣៦២០​បាន​ខូចខាត​អស់​ទាំងស្រុង​។ ភ្លាមៗ​នោះដែរ ក្រោយពេល​កើតហេតុ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន ជនរងគ្រោះ​ទាំង​៦​នាក់​ទៅ​កាន់ មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយ​សង្គ្រោះបន្ទាន់​៕
​ដោយ ៖ អ៊ុច សាវុទ្ធ វុទ្ធ​:

 

 

IMG-20160802-WA0017 IMG-20160802-WA0018

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.