ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

នាយ​ឧត្តសេនីយ៍ សែម សុវណ្ណនី បាន​អញ្ជើញ ទទួល​ស្វាគមន៍ យ៉ាង​កក់ក្ដៅ ដល់​ដំណើរ​របស់ កងកម្លាំង​មួក​ខៀវ កម្ពុជា ប្រកបដោយ​សុវត្ថិភាព​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) នា​រាត្រី​ថ្ងៃ​ចន្ទ័ ទី​០១ ខែគុម្ភះ ឆ្នាំ​២០២១​នេះ កងកម្លាំង​ទ​ព័មួក​ខៀវ​កម្ពុជា នៃ​កងអនុសេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៣៩៦ ចំនួន​១៨៤​នាក់​ក្នុងនោះ​មាន​យោធិន​នារី​ចំនួន​២៤​នាក់​ផង​ដែរ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​ក​ម្ពជា​ប្រកបដោយ​សុវត្តិភាព បន្ទាប់ពី​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ័​អង្គការសហប្រជាជាតិ រយះពេល​១​ឆ្នាំ​ប្រកបដោយ​ជោគ​ជយ័ នៅ​សា​ធារ​ណះរ​ដ្ធលី​បង់​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គ​ណះ​កម្មាធិការជាតិ នឹង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​បេសកកម្ម​រក្សា​សន្តិភាព​បោសសម្អាត​មីន នឹង​កាកសំណល់​សង្គ្រាម ព្រមទាំង​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភា បាន​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​ដំណើរ​មក​ដល់​របស់​ក​ង​កម្លាំង​មួក​ខៀវ កម្ពុជា​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ជាមូយគ្នា​នោះ​ផង​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​
​សម្តេច​ពិ​ជយ័សេនា​ទៀ​បាញ់ ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រី​ក្រសួង​ការពារជាតិ​
​ឯកឧត្តម ឧបនាយករដ្ធមន្ត្រី ប្រាក់ សុខុន រដ្ធមន្ត្រី​ក្រសួង​ការបរទេ​ស​និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជា​ប្រធាន​គ​ណះ​កម្មាធិការជាតិ​
​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៍​បាន​ក្រើន​រំ​ឮ​កដ​ល់​បងប្ឋូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ជា​ប្រចាំ​នូវ​វិធាន​របស់​ក្រសួង​សុខាភិបាល ដើម្បី​កា​ពារ​កុំអោយ​ឆ្លង​នូវ​ជំងឺ​កូ​វិដ ១៩ ធានា​បាន​សុខភាព​ល្អ​សម្រាប់​ក្រុម​គ្រួសារ កងកម្លាំង​មួក​ខៀវ​កម្ពុជា ត្រូវបាន​ក្រុម​គ្រូពេទ្យ​របស់​ក្រសួង​សុខាភិបាល នឹង​ក្រុម​គ្រូពេទ្យ​មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើ​ការយក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេ​រោគកូ​វិច ១៩​។​

​ហើយ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​របស់​យើង នឹង​បន្តរ​ដំណើរ​ដើម្បី​ធ្វើ​ចត្តា​ឡី​សក័តាម​ក្បួន​រថយន្ត​ឆ្ពោះ ទៅកាន់​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន​នឹង​កាកសំណល់​សង្គ្រាម នា​ស្រុក​ឧដុង្គ ខេត្ត​កំពុងស្ពឺ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.