ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រេច​បាន​ឆ្នាំ​២០២០ និង​ផែនការ​អនុវត្ត​បន្ត​ឆ្នាំ​២០២១ របស់ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី ០១ ខែ កុម្ភៈ ឆ្នាំ​២០២១ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រេច​បាន​ឆ្នាំ​២០២០ និង​ផែនការ​អនុវត្ត​បន្ត​ឆ្នាំ​២០២១ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត នៅ​សាលប្រជុំ​ទុរេន សាលាខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធានកិត្តិយស អនុសាខា​ក្រុង -​ស្រុក ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង​-​ស្រុក ក្រុម​ប្រតិបត្តិ​សាខា ជាច្រើន​នាក់​ផងដែរ​។​

​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​មានប្រសាសន៍ថា​៖ ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ គណៈកម្មាធិការ​អនុសាខា​ក្រុង​ស្រុក ដែល​បាន​ខិតខំ​កៀរគរ​ប្រមូល​ថវិកា​សម្រាប់​ទិវា ៨​ឧសភា បាន​ច្រើន​គួរ​ជាទី​មោទនៈ បើ​ទោះជា​យើង​មិន​បាន​រៀបចំ​ពិធី​ក៏ដោយ​។​

​ជាគោលការណ៍​យើង​ត្រូវ​បំពាក់​កន្សែង ជូន​យុវជន​កាកបាទក្រហម​ជំនាន់​ក្រោយ សម្រាប់​បន្តវេន ដូចនេះ​ស្នើសុំ​ឲ្យ​ក្រុងស្រុក​រៀបចំ​បញ្ជី​ឈ្មោះ​យុវជន​ទាំង​នោះ ដើម្បី​រៀបចំ​ពិធី​បំពាក់​កន្សែង​រួមគ្នា​។​

​លោក​ប្រធាន​បាន​បន្តទៀតថា គ្រប់​អនុសាខា​ក្រុង​ស្រុក​ទាំងអស់ ត្រូវ​បញ្ជូន​រូបភាព និង​វីដេអូ មក​សាខា ដើម្បី​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ទាំងឡាយ​ដែល​បាន​អនុវត្ត ហើយ​នៅ​ថ្ងៃទី​៨​ឧសភា ខាងមុខ សូម​អនុសាខា​ក្រុង​ស្រុក​ទាំងអស់ ពិនិត្យ​លទ្ធភាព សប្បុរសជន ដែល​ត្រូវ​ផ្តល់ជូន​គណៈ​កិត្តិយស​ជូន ពិសេស​ក្រុម​ប្រតិបត្តិ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ និង​របាយការណ៍​ឲ្យបាន​ឆាប់រហ័​សមុនពេល​រៀបចំ​ពិធី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.