ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ឈើ​រាប់រយ​កំណាត់​ត្រូវ​បាន​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈើ​ប្រណីត​រាប់រយ​កំណាត់ ត្រូវបាន​ជំនាញ​និង​អជ្ញាធរ​ស្រុក​កែវ​សីមា ធ្វើការ​បង្ក្រាប​រយះពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ និង​២៩​កក្កដា​២០១៦ ស្ថិតក្នុង​៣​ទីតាំង​ផ្សេងៗ​គ្នា ក្រោម​ពាក្យ​សាទរ​និង​រិះគន់​ពី​មជ្ឈដ្ឋាន​នានា ដែល​ឈរ​មើល ប្រតិ​ប​ត្ត​ការបង្ក្រាប​នោះ​។​

​សូមជម្រាបថា ទីតាំង​៣​កន្លែង​ផ្សេង​គ្នា​ដែល​សមត្ថកិច្ច​ចំរុះ​រុករក​និង​រឹបអូស​ឈើ​ច្រើន​សម្បើម​នោះ គឺ​១​ទីតាំង​ស្ថិតក្នុង ចម្ការ​ស្វាយចន្ទីរ​ក្រោយ​ផ្ទះ​ឈ្មោះ​វុទ្ធី ទី​តាំងទី​២​ស្ថិត​ក្នុង​ចម្ការ​ដំឡូង​មី​និង​ចម្ការកៅស៊ូ ក្រោយ​ផ្ទះ​ឈ្មោះ​ប៊ុន និង​ទី តាំង​ទី​៣ ស្ថិត​ក្នុង​របង​ក្រុមហ៊ុន​គី​រី​ស៊ីណា ផលិត​ធ្យូង​អនាម័យ ទាំង​៣​ទីតាំង​គឺ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅ ច្រកទ្វា​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​ក្នុងនោះ​នៅ​ថ្ងៃ​២៨​កក្កដា ក៏​មាន​ការ​ដេញចាប់រ​ថយ​ន្ត​ប្រភេ​ទឡង់​គ្រុយ​ស័រ ពណ៍​ក្រហម ផ្ទុក​ឈើប្រណិត ពេញប្រៀប​១​គ្រឿង​ផង​ដែរ​។​

​ក្នុង​ប្រតិ​ប​ត្ត​ការ​ដែល​ដឹកនាំ​ដោយ​ព្រះរាជ​អជ្ញារ​រងអម​សាលា​ដំបូងខេ​ត្ត​មណ្ឌលគិរី លោក​សូ សុវិជ្ជា នោះ​ក៏​មាន​វត្តមាន កងរាជអាវុធហត្ថ នគរបាល យោធា រដ្ឋបាល​ព្រៃឈើ បរិស្ថាន រួម​និង​អជ្ញាធរ​ស្រុក​ចូលរួម យ៉ាង​ច្រើន​ផង​ដែរ​។​

​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ទ​ទូល​បាន​របាយការណ៍​ច្បាស់លាស់​ណាមួយ​អំពី​បរិមាណ​ឈើប្រណិត​ខុស​ច្បាប់​ទាំងនោះ​នៅឡើយ តែ​ព័ត៌មាន​ដែល​ទ​ទូល​បាន គឺ​សមត្ថកិច្ច​បាន​រឹបអូស​ឈើ​ប្រភេទ​បេង នាងនួន ធ្នង់​រួមទាំង​ឈើ ប្រភេទ​លេខ​១ និង​ដឹក​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ប្រមាណ​ជា​៥​រថយន្ត​កែឆ្នៃ​ឯណោះ​។​

​គួររំលឹកថា ប្រជាពលរដ្ឋ​បាន​សំដែង​ការខកចិត្ត​ជា​ខ្លាំង ក្រោយ​មន្ត្រី​ជំនាញ​សង្កាត់​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ដែល​បណ្តោយ​អោយ​ក្រុម​ឈ្មួញ​ធ្វើការ​ដឹក​ជញ្ជួន​ឈើប្រណិតដ៏​ច្រើន​ទាំង​នោះ លាក់ទុក​ក្នុង​៣​ទីតាំង​ខាងលើ យ៉ាងរ​លួ​ន កាត់មុខ​ស្នាក់​ការ​របស់​មន្ត្រី​ជំនាញ​ដោយ​មិន​ធ្វើ​ការបង្ក្រាប​ពេល​កំពុង​តែ​ដឹក ជញ្ជួន​នោះ​។​ប្រភព​មួយ បាន​បង្ហើប​ថា ឈើ​ទាំង​នោះ​គឺ​កកស្ទះ​រយះពេល​១​សប្តាហ៍​ទៅហើយ ដោយសារ​តែ​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ បើក​អោយ ក្រុម ឈ្មួញ ដឹក​ជញ្ជួន តែ​មន្ត្រី​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​បិទ ទើប​ឈើ​ទាំងនោះ​កកស្ទះ ហើយ​ក៏​ត្រូវ​មេព្រៃ ដឹកនាំ​កម្លាំង បង្ក្រាប ក្រោម​ពាក្យ​ថា ទ​ទូល​យកប្រាក់​កញ្ចប់​ប្រចាំខែ ទៅហើយនោះ​។​

​តួយ៉ាង ក្នុង​ការបង្ក្រាប​រថយន្ត​ដឹកឈើ​កាលពី​ថ្ងៃ​ទី​២៨​នោះ ឈ្មួញ​បាន​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​អ្នកកាសែត​ថា គេ បាន​បង់​ប្រាក់​អោយ​លោក​ស្រ៊ុន ឈួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់​ចំនួន​១៥០​ដុល្លា​និង​លោក​ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ចំនួន​១៥០​ដុល្លា​ដូច​គ្នា ក្នុង​រយះពេល​១​ខែ នេះ​មិន​បាន​និយាយ​ទាំង សម្ថ​កិច្ច ផ្សេងៗ​មួយចំនួន​ធំ​ទៀត​នោះទេ​។​ដូចគ្នា​នេះ​ម្ចាស់​ទីតាំង​២​ផ្សេងទៀត​បាន​អះអាង​ថា ក៏​មាន​ប្រាក់​កញ្ចប់​បង់ ជូន លោកនាយ​ទាំង​២​រូប​នេះ​ក្នុង​១​ខែ មិន​ក្រោម​១​រយ​ដុល្លា​ដែរ​ក្នុង​រយះពេល​១​ខែ​។​

​ដោយឡែក ទីតាំង​ក្រុមហ៊ុន​គី​រី ស៊ីណា ដែល​គំរោង​និង​ផលិត​ធ្យូង​អនាម័យ មាន​លាក់ទុក​ឈើ​ប្រណីត​ផង​ដែរ​នោះ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នោះ លោក​ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ក៏​បាន​ចូល​ទៅ​ត្រួតពិនិត្យ និង​រក​ឃើញ​ឈើប្រណិត​ជាច្រើន​ដុំ​នៅក្នុង​ទីតាំង​នោះ​ផង​ដែរ ប៉ុន្តែ គេ​មិន​បានដឹង​រឿង​អ្វី​ច្រើន​ជាង​នេះ​នោះ​ទេ ហើយ ឈើប្រណិត​ទាំងនោះ​ក៏​មិន​បាន​ឃើញ​ជំនាញ​រឹបអូស​សូម្បី​តែ​១​ដុំ​នោះទេ ដោយ​សង្ស័យ​ថា​អាច ត្រូវរ៉ូវ​គ្នា​ក្នុង ទំហំ​ទឹក ប្រាក់​មួយ​ចំនួន ជា​ថ្នូរ​មិន​ធ្វើ​ការបង្ក្រាប​ឈើ​ដែល​មាន​ចំនួន​យ៉ាងច្រើន​នោះ​។​

​ជុំវិញ​ការលើកឡើង​ពី​ការ​ទ​ទូល​ប្រាក់​ពី​ក្រុម​ឈ្មួញ​ប្រចាំ​ខែ​នោះ លោក​ជុ​យ​សុឃាង​និង​លោក​ស្រ៊ុន ឈួន មិនបាន​ធ្វើ អត្ថាធិប្បាយ​នោះ​ទេ​។​តែ​កន្លងមក​លោក​បាន​ប្រាប់​អ្នកកាសែត​ថា ចំពោះ​ទីតាំង​ក្រុមហ៊ុន​ធ្វើ​ធ្យូង​អនាម័យ លោក​បាន ចូល​ត្រួតពិនិត្យ​ពិតមែន និង​បាន​ណែនាំ​អោយ​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ការ​ទ​ទូល​ទិញ​ឬ​ចែកចាយ​បន្ត និង​មិន​បាន​ធ្វើការ​រឹបអូស​នោះទេ​។​

​ពាក់ព័ន្ធ​ជាមួយ​ការ​រឹបអូស​ឈើ​ក្នុង​ក្រុមហ៊ុន​ខាងលើ ប្រភព​មួយ​បាន​លើកឡើង​ថា ក៏​ដោយសារ​តែ​រថយន្ត​ដែល​បង្ក្រាប កាលពី​ថ្ងៃ​ទី​២៨​នោះ​បាន​រត់​ចូល​ផ្លូវ​ក្បែរ​ក្រុមហ៊ុន ហើយ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ក្នុង​ហេតុការណ៍​នោះ​ថា បើ​បង្ក្រាប សូម​បង្ក្រាប​អោយ​អស់​ផង​ព្រោះ​ក្រុមហ៊ុន​នៅ​ក្បែរ​នោះ​មាន​លាក់ទុក​ឈើប្រណិត​ច្រើនណាស់ ហើយ​បន្ទាប់ ពី​មាន​ការលើកឡើង​បែប​នោះ​គេ​ក៏​បាន​ឃើញ​កងរាជអាវុធហត្ថ នាំគ្នា​ទៅ​ហ៊ុម​ព័ន្ធ​និង​បន្ត​ធ្វើការ​រឹបអូស​នៅ​ថ្ងៃ​បន្ទាប់ តែម្តង​។​

​ទោះជា​យ៉ាងណា ឈើ​ដែល​ដាក់​រាយប៉ាយ​នៅក្នុង​ទី​តាំងទី​១​និង​ទី​២ ក៏​ត្រូវ​គេ​រាយការណ៍​ថា ជំនាញ​មិនបាន​រឹបអូស អស់​នោះ​ទេ គឺ​បណ្តោយ​អោយ​មាន​មនុស្ស​ចូល​លើក​ដាក់​ម៉ូតូ ដឹក​ចេញ​ដោយ​សុ​វត្ថ​ភាព បើទោះបីជា​មាន​កម្លាំង ប្រដាប់អាវុធ ឈរ​យាម​យ៉ាងណាក៏ដោយ​នោះ​។​ហើយ​បរិមាណ​ឈើ​ក្នុង​ទីតាំង​ទាំង​៣​រួម​និង​ឈើ​ក្នុង​រថយន្ត​ដែល បង្ក្រាប នៅ​ថ្ងៃ​ទី​២៨​នោះ​មាន​ចំនួន​សរុប​៤៧៥​ដុំ​ក្នុង​នោះ​ក្នុង​ក្រុមហ៊ុន​គី​រី​ស៊ីណា​មាន​ចំនួន​២៨១​ដុំ នេះ​បើ​តាម​ការ អោយដឹងពី លោក​ជុ​យ សុឃាង ។​

​លោក​ជុ​យ សុឃាង បាន​បញ្ជាក់បន្ថែម​ថា បើ​តាម​ផ្លូវ​ច្បាប់​ម្ចាស់​ទីតាំង​ទាំង​៣ គឺ​ត្រូវ​ទ​ទូល​ការ​ផាក​ពិន័យ​ជា​ប្រាក់ លើ​ចំនួន​ឈើ ១​គុណ​និង​៣ ៕

 

 

IMG-20160801-WA0001 IMG-20160801-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.