ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​គណៈកម្មការ​ចម្រុះ ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព ជាង​៤​តោន នៅ​ស្រុក​សង្កែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បានធ្វើការ​ដុត​កម្ទេច ទំនិញ​ខូច​គុណភាព ចំនួន​៤.៤៩១​គីឡូក្រាម បន្ទាប់​មន្ត្រី​កាំកុងត្រូល រឹបអូស​បាន​នៅ​តាម​ទីផ្សារ​នានា ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៨ និង ២៩ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ​។​

​លោក ហាក់ សុខ​រិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ មន្ត្រី​ជំនាញ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ចាប់​ទំនិញ​នានា​លក់​នៅ​តាម​ព្រំដែន តាម​ផ្សារ​នានា ពិសេស​ក្នុង​បាត់ដំបង ដោយ​រឹបអូស​បាន ដូចជា សាច់​ប្រហិត​ខូច​គុណភាព​មា ន​ចំនួន​១.២០០​គីឡូក្រាម ណែម​ត្រី​វេច​ខ្ចប់​ហើយ​មាន​ចំនួន​៥១៥​គីឡូក្រាម និង​នំ​ធុង ភេសជ្ជៈ ចម្រុះ​មាន​ចំនួន​២.៧៧៦​គីឡូក្រាម​។​

​លោក ហាក់ សុខ​រិន បានបញ្ជាក់​ថា ទំនិញ​ដែល​ក្រុមការងារ រឹបអូស​បាន​នេះ មាន​ហួសកំណត់​ប្រើប្រាស់ ខូច​គុណភាព ចំណែក​សាច់​ត្រី​ប្រហិត ណែ​ម បាន​រកឃើញ​សារធាតុ (​បូរ៉ាក់​) ទៀតផង​។
​បន្ទាប់ពី​បាន​រឹបអូស​បាន​ទំនិញ​ខូច​គុណភាព​ខាងលើ​ហើយ មន្ត្រី​ជំនាញ​យើង​បាន​ដើរ​មើល​ទីតាំង​ផលិត និង​កន្លែង​លក់​មួយចំនួន​ផ្សេងទៀត ឃើញថា គ្មាន​ដាក់​លាយ​សារធាតុ​គីមី (​បូរ៉ាក់​)​ទៀត​នោះ ទេ​។​

​លោក​បាន​បន្តថា ក្រោយ​ការ​រឹបអូស​បាន​យក​មក​រក្សា​ទុក​ហើយ មន្ត្រី​ជំនាញ បាន​ស្នើ​សុំ​យោបល់​ថ្នាក់លើ បង្កើត​គណកម្មការ​ចម្រុះ​មួយ មាន​សមាសភាព មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត តំណាង​អយ្យការណ៍​សាលាដំបូង​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ កងកម្លាំង​អធិការ​ស្រុក ដែល​ដឹកនាំ​ដោយ លោក ច័ន្ទ សុផល អភិបាលខេត្ត បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នូវ​ទំនិញ​ជា​ង​៤​តោន​នេះ នៅ​ចំណុច​ក្រោយ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ស្ថិតក្នុង​ភូមិ​ច្រាប​វាល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​តែម្តង​។

​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បាត់ដំបង​ឲ្យបាន​ជ្រាបថា មុន​ប្រើប្រាស់​ឬ​ទិញ​ទំនិញ​អ្វីមួយ សូម​ពិនិត្យ​មើល​កាលបរិច្ឆេទ​ផលិត ផុតកំណត់ ឲ្យបាន​ត្រឹមត្រូវ និង​អ្នក​ផលិត ឬ​នាំចូល​ទំនិញ​ខូច​គុណភាព​មាន​លាយ​សារធាតុ​គីមី​(​បូរ៉ាក់​) ត្រូវ​ឈប់​ជាបន្ទាន់ ព្រោះ​ជា​អំពើ​ខុសច្បាប់ ឬ​ច្បាប់​ហាមឃាត់ ដែល​ធ្វើឲ្យប៉ពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ផង​ដែរ​៕

 

 

 

IMG-20160731-WA0068 IMG-20160731-WA0069 IMG-20160731-WA0067

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.