ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាអ្នកនៅក្នុងផ្សារប៉ាងរលឹម ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានត្អូញត្អែរអំពីបញ្ហាភ្លើងអគ្គិស នី ឡើងគីឡូវ៉ាត់ខុសពីធម្មតា និងសុំឱ្យម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរអគ្គិសនីធ្វើការប ញ្ចុះតម្លៃ ដូចនៅខេត្តបាត់ដំបង ដែលជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិនដែរ ព្រោះជាភ្លើងអគ្គិសនីកម្ពុជា ដែលក្រុមហ៊ុនបានតភា្ជប់បណ្តាញតែមួយមកពីខេត្តបាត់ដំបង ។ ម្យ៉ាងវិញទៀត ការតភ្ជាប់បណ្តាញមកពីប្រទេសថៃ ក៏សុំឱ្យមានការបញ្ចុះតម្លៃ ដូចអគ្គិសនីកម្ពុជាដែលឆ្លងមកពីខេត្តបាត់ដំបងដែរ ។
ប្រជាពលរដ្ឋជាច្រើននាក់ បានរៀបរាប់ឱ្យដឹងថា ភ្លើងអគ្គិសនីបច្ចុប្បន្ននេះ នៅក្រុងប៉ៃលិន ក្នុងភូមិប៉ាងរលឹម ១គីឡូវ៉ាត់ តម្លៃ១១៥០រៀល រីឯនៅកន្លែងខ្លះ ១គីឡូវ៉ាត់ តម្លៃ៨.៥បាត (ប្រាក់ថៃ) ជាង១ពាន់រៀល កន្លែងខ្លះទៀតត្រឹមតែ៨.១បាតប៉ុណ្ណោះ ។
ចំណែក នៅខេត្តបាត់ដំបងវិញ ពលរដ្ឋប្រើខ្សែភ្លើងតែមួយដូចនៅប៉ៃលិនដែរ តម្លៃត្រឹមតែ៨០០រៀ ល ក្នុង១គីឡូវ៉ាត់ ។ ម្យ៉ាងវិញទៀត គីឡូវ៉ាត់ម៉ោង មានការកើនឡើង (ដើរលឿន) គួរឱ្យកត់សម្គាល់ ខណៈពួកគាត់ម្នាក់ៗ ប្រើប្រាស់សម្ភារៈ និងឧបករណ៍ដូចសព្វមួយដង ដោយអ្នកខ្លះ ត្រូវបង់ប្រាក់ថ្លៃភ្លើងលើសខែមុនៗ ជាហេតុធ្វើឱ្យមានការលំបាកយ៉ាងខ្លាំង ស្ទើរតែ មិនចង់ហ៊ានប្រើភ្លើងនោះឡើយ ។
ពួកគាត់បន្តទៀតថា ពេលទៅសួរនាំខាងក្រុមហ៊ុនគេប្រាប់ថា ដោយសារបញ្ហាឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះខូច ឬឆ្លងចរន្ត ហើយម្យ៉ាងវិញទៀត បើនៅរដូវប្រាំង ឬរដូវភ្លៀងក៏មានការឡើងគីឡូវ៉ាត់ដែរ ។ ពួកគាត់សំណូមពរដល់អា ជ្ញាធរអគ្គិសនីពិនិត្យបញ្ហាភ្លើង ក៏ដូចជាជួយបញ្ចុះតម្លៃជូនពួកគាត់ឱ្យស្មើៗគ្នាផងដែរ ។
ចំណែកតំណាងម្ចាស់ក្រុមហ៊ុនអគ្គិសនីប៉ៃលិន ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន បានឱ្យដឹថា ខាងក្រុមហ៊ុនចង់បញ្ចុះតម្លៃជាយូរមកហើយ តែមិនអាចធ្វើទៅបាន ដោយសារតែខាងថ្នាក់លើជាអ្នកកំណត់តម្លៃត្រឹមប៉ុណ្ណឹង ។
ប្រភពបន្តទៀតថា ម្យ៉ាងវិញទៀត ដោយសារខាងក្រុមហ៊ុនអគ្គិសនី តភ្ជាប់មានបណ្តាញពីរ គឺអគ្គិសនីកម្ពុជា និងអគ្គិសនីថៃ ទើបមិនអាចកែប្រែតម្លៃទៅជាលុយរៀលភ្លាមៗបានទេ ទាល់តែតភ្ជាប់ភ្លើងខ្មែរយើង រហូតដល់គ្រប់កន្លែងជាមុនសិន ទើបនឹងធ្វើការបិទភ្លើងអគ្គិសនីថៃ រួចរៀបចំតម្លៃជាប្រាក់ខ្មែរទាំងអស់ ហើយនឹងអាចបញ្ចុះតម្លៃជូនពួកគាត់ស្មើៗគ្នាតែម្តង ។
ចំណែកភ្លើងអគ្គិសនីឡើងគីឡូនោះ ដោយសារតែអ្នកប្រើប្រាស់ភ្លើង អត់បានត្រឹមត្រូវទៅតាមបច្ចេក ទេស ជួនកាលធ្វើឧបករណ៍ខូច ឬទំនើប មិនបានរៀបចំឱ្យបានស្រួលបួល ដោយបើកបិទ ៗ ទើបធ្វើឱ្យកុងទ័រដើរលឿនផងដែរ ៕
ដោយ ៖ នីយ៉ា





